Connect with us

សេដ្ឋកិច្ច

​​រថភ្លើងល្បឿនលឿន​ថ្មីនឹងដាក់ឱ្យដំណើរការឆាប់ៗ​

បានផុស

នៅ

ក្រុមហ៊ុន Royal Railway Cambodia ដែលជាក្រុមហ៊ុន របស់​អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាទិញ​ក្បាល​​ម៉ាស៊ីន​រថភ្លើង​ល្បឿនលឿន​ចំនួន ១១​គ្រឿង ពី​ប្រទេសជប៉ុន ​ដែលបានដឹកមកដល់កម្ពុជា​កាលពីថ្ងៃទី ២៧ ខែមេសា កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​រថភ្លើងល្បឿនលឿនថ្មីម៉ាក KiHa 183 Series DMU​​​​ចំនួន ១១ គ្រឿង ​នឹងដាក់ឱ្យដំណើរការឆាប់ៗ​នេះ បន្ទាប់​ពីកែសម្រួលបច្ចេកទេសតម្រូវតាមផ្លូវដែករួចរាល់ ខណៈម៉ោង និងខ្សែរត់ក្រុមហ៊ុន​បានរៀប​ចំរួចរាល់ហើយ។​

លោក ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ​០៨ ខែឧសភា ​ឆ្នាំ ២០២៤ នេះថា ​ផ្លូវដែកម្ពុជាមានយូរមកហើយ ​គ្រាន់តែខ្វះមធ្យោបាយដំណើការ។​ លោកថា ​ការដាក់ឱ្យដំណើរការ​រថភ្លើងល្បឿនលឿន​នេះ នឹងបង្កើន​មធ្យោបាយដឹកជញ្ជូន​បន្ថែម​ទៀត​នៅក្នុងប្រទេស។

លោក ឧកញ៉ា លឹម ហេងលើកឡើងថា៖ «បើយើងមានផ្លូវដែកដឹកជញ្ជូន​កាន់តែល្អប្រសើរ​ គឺយើងមានជម្រើស​ច្រើន​ក្នុងការដឹកជញ្ជូន​ ដែលជាផ្នែកមួយចូលរួមកាត់បន្ថយថ្លៃដើម​»។

​លោក ឧកញ៉ា លឹម ហេង សង្ឃឹមថា នឹងមានការដឹកជញ្ជូន​ផលិតផលក្នុងស្រុក​ឱ្យបានច្រើន​កាន់តែល្អប្រសើរ ​ដែលបច្ចុប្បន្ន មានការបំបែកខ្នែងច្រើន ​ដឹកជញ្ជូនតាមផ្លូវដែក។ ​

​បច្ចុប្បន្ន​កម្ពុជា​មានផ្លូវ​ដែក​ចំនួន​ពីរ​ខ្សែ​រ​ ​គឺ​ភ្នំពេញ​-​ប៉ោយ​ប៉ែត​ ​និង​ភ្នំពេញ​-​ខេត្ត​ព្រះ​សី​ហ​នុ​​ ​បណ្តាញ​ផ្លូវដែក​នេះ​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ​Royal​ ​Railway​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ​Royal​ ​Group​ ខណៈរដ្ឋាភិបាល​​បានកែ​លម្អ​ផ្លូវដែក​ដែល​មានស្រាប់​ទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

សន្តិសុខសង្គម១៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់

សេដ្ឋកិច្ច១៥ ម៉ោង មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ២២ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

សន្តិសុខសង្គម១៦ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែង ០១ ខ្នង ខូចខាតសម្ភារៈស្ទើរតែទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម