Connect with us

សេដ្ឋកិច្ច

កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៧ របស់ ADFIAP នឹងប្រារព្ធធ្វើនៅកម្ពុជាសប្តាហ៍ក្រោយ​

បានផុស

នៅ

ភ្នំពេញ៖ កម្ពុជារំពឹងថានឹងទទួលផលប្រយោជន៍ច្រើន ជាពិសេសការចាប់អារម្មណ៍ឆាក​អន្តរជាតិ​អំពីវឌ្ឍនៈភាព និងការរីកចម្រើនរបស់ប្រទេសពីអ្នកចូលរួមក្នុង​​កិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៧ ​ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) ដែលខ្លួនធ្វើជាម្ចាស់ផ្ទះនាសប្តាហ៍ក្រោយនេះ។   ​

កិច្ចប្រជុំប្រចាំឆ្នាំ លើកទី៤៧ របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) សម្រាប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 កិច្ចប្រជុំប្រចាំឆ្នាំនេះ ជាកិច្ចប្រជុំថ្នាក់តំបន់មួយ ត្រូវរៀបចំឡើងក្រោមប្រធានបទ «តួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍ ក្នុងប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ប្រកបដោយចីរភាព» គ្រោងនឹងមានស្ថាប័នចូលរួមប្រមាណជា ៩៣ ស្ថានប័ន មកពី ៤១ប្រទេស ដែលជាសមាជិក ADFIAP និងភាគីពាក់ព័ន្ធ។

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃ ADFIAP បានបញ្ជាក់ឱ្យដឹងថា ការទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP នឹងផ្តល់ផលប្រយោជន៍សម្រាប់ជាតិ ដូចជាការលើកតម្កើងកិត្តិយសរបស់កម្ពុជា លើឆាកអន្តរជាតិ ឱ្យគេបានស្គាល់កាន់តែច្រើន តាមរយៈការអញ្ជើញមកដល់នៃប្រតិភូគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ជាសមាជិកចំនួន ៩៣គ្រឹះស្ថាន មកពី៤១ប្រទេស ពួកគេនឹងបានឃើញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។

លោកបានថ្លែងបន្តថា៖«  ការធ្វើជាម្ចាស់ផ្ទះនេះក៏អាចនឹងទាក់ទាញបាននូវលំហូរទុនវិនិយោគ ពីបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នានា មកកាន់កម្ពុជាផងដែរ ទាំងលំហូរទុនលើវិស័យកសិកម្ម រួមទាំងលំហូរឥណទានបៃតង អភិវឌ្ឍន៍ប្រកបដោយចិរភាព ដែលជាការផ្តល់ឥណទាន ផ្សាភ្ជាប់នឹងលក្ខខណ្ឌនៃការប្រែប្រួលអាកាសធាតុ មិនត្រឹមតែជារបត់សម្រាប់ធនាគារអភិវឌ្ឍន៍ប៉ុណ្ណោះទេ ធនាគារពាណិជ្ជក៏ដូចគ្នា»។

លោកក៏បានថ្លែងបញ្ជាក់បន្តថា កិច្ចប្រជុំនោះក៏អាចលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូ រវាងស្ថាប័នផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក, ផ្តល់ឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការចែករំលែកបទពិសោធន៍ និងទស្សនទាន លើការអនុវត្តកម្មវិធីហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល ដល់ស្ថាប័នផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងជាវេទិកាសម្រាប់ប្រទេសកម្ពុជា ទទួលបានចំណេះដឹងថ្មីៗ ពីស្ថាប័នផ្តល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

ជាមួយគ្នានេះដែរ កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគ្រោងមានអ្នកចូលរួមប្រមាណជា ៥០០នាក់ ដែលជាថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, តំណាងទូតនៅប្រទេសកម្ពុជា, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា, គ្រឹះស្ថានវិស័យឯកជន, និងភាគីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

សូមជម្រាបថា សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី-ប៉ាស៊ីហ្វិក (Association of Development Financing Institutions in Asia and the Pacific-ADFIAP) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៦ ជាទម្រង់ជាអង្គការក្រៅរដ្ឋាភិបាល មានមុខងារផ្តល់ប្រឹក្សាជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (the United Nations’ Economic and Social Council) ដែលមានលេខាធិការដ្ឋានអចិន្ត្រៃយ៍ ស្ថិតនៅក្រុងម៉ាកាទី រដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)  បានចូលជាសមាជិក ADFIAP ចាប់តាំងពីឆ្នាំ ២០០៥ ។ ADFIAP មានកិច្ចប្រជុំប្រចាំឆ្នាំជាទៀងទាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងអគ្គនាយកនៃបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ ក្នុងតំបន់ដែលជាសមាជិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម