Connect with us

សេដ្ឋកិច្ច

ឱនភាព​ពាណិជ្ជកម្ម​ហ្វីលីពីនបន្ត​​រួម​តូច​នៅ​​ខែ​មីនា​ បើ​ធៀប​នឹង​ខែ​មុន​ៗ​

បានផុស

នៅ

ឱនភាព​ពាណិជ្ជកម្ម​ហ្វីលីពីន​ប្រចាំ​​ខែ​មីនា​ ឆ្នាំ​ ២០២៤ នេះ​ បាន​រួម​តូច​​ជាង​ខែ​មុន​ៗ បើ​រាប់​តាំង​ពី​ខែ​​ឧសភា​ ឆ្នាំ​ ២០២១​​ ​ ដោយ​ទិន្ន​ន័យ​ផ្លូវ​ការ​បឋម​បាន​បង្ហាញ​ថា​ វា​មាន​ត្រឹម​តែ​ ៣,២ ប៊ីលាន​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​​​។  ​

អាជ្ញាធរ​​ស្ថិតិ​​ហ្វីលីពីន​ (PSA) បាន​​​ឱ្យ​ដឹង​ថា​ ការ​នាំ​ចូល​​របស់​ប្រទេស​​បាន​ធ្លាក់​ចុះ​ ២០​​ ភាគរយ​ មក​នៅ​ត្រឹម​ ៩,៣ ប៊ីលាន​ដុល្លារ​កាល​ពី​ខែ​មីនា​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​តែ​មួយ​កាល​ពី​ឆ្នាំ​មុន​ ខណៈ​ដែល​ការ​នាំ​ចេញ​ បាន​ធ្លាក់​ចុះ​ ៧,៣ ភាគ​រយ​ ពោល​គឺ​មក​ត្រឹម​ ៦,១៣ ប៊ីលាន​ដុល្លារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​រ៉យទ័រ​ ការ​ធ្លាក់​ចុះ​ការ​នាំ​ចូល​របស់​ហ្វីលីពីន​ប្រចាំ​ខែ​មីនា​ ដែល​ធ្វើ​ឱ្យ​ទំហំ​ឱន​ភាពពាណិជ្ជកម្ម​​រួមតូច​នេះ​ គឺ​ជា​ការ​ធ្លាក់​ចុះ​ដ៏​​​ធំ​បំផុត​ចាប់​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០២០​ (២០,៨ ភាគ​រយ)​។

គួរ​គូស​បញ្ជាក់​ថា​ ឱនភាព​ពាណិជ្ជកម្ម​ សំដៅ​លើ​ស្ថាន​ភាព​សេដ្ឋកិច្ច​ នៅ​ពេល​ដែល​ប្រទេស​មួយ​នាំ​ចូល​ទំនិញ​ច្រើន​ជាង​ការ​នាំ​ចេញ​។​ ការ​ប្រឈម​មុខ​នឹង​ឱន​ភាព​សេដ្ឋកិច្ច​ មាន​ន័យ​ថា​ ​​ហ្វីលីពីន​​​​នៅ​តែ​​បន្ត​​ដក​​ប្រាក់​​ដុល្លារ​​បន្ថែម​​ទៀត​ ​ដើម្បី​​ចំណាយ​​លើ​​តម្រូវ​​ការ​​នាំ​​ចូល​​នៃ​​សេដ្ឋកិច្ច​​ដែល​កំពុង​​​អភិវឌ្ឍ​​ ​ជា​​ជាង​​រក​​បាន​​ពី​​ការ​​លក់​​ផលិត​ផល​​​នាំ​​​ចេញ​​​របស់​​ខ្លួន​។​ ​ភាព​កាន់​តែ​អាក្រក់​នៃ​អតុល្យភាព​ពាណិជ្ជកម្ម​នេះ​ អាច​ធ្វើ​ឱ្យ​ប្រាក់​ប៉េសូ​របស់​ប្រទេស​​ចុះ​ខ្សោយ​ ដែល​បង្ក​ហានិភ័យ​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋ​កិច្ច​។ បើ​តាម​ PSA ឱនភាព​សេដ្ឋកិច្ច​ហ្វីលីពីន​ ហាក់​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ ២០២៤ ​នេះ​ ដោយ​​នៅ​ខែ​កុម្ភៈ​ វា​មាន​ទំហំ​ ៣,៦៤ ប៊ីលាន​ដុល្លារ​ ​​ថយ​ចុះ​ ៦ ភាគ​រយ​ បើ​ធៀប​នឹង​ខែ​កុម្ភៈ​​ឆ្នាំ​មុន​។ នៅ​ខែ​​​មករា​ វា​មាន​ទំហំ​ ៤,២២ ប៊ីលាន​ដុល្លារ​ ដោយ​ថយ​ចុះ​ ២៤,៧ ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម