Connect with us

សេដ្ឋកិច្ច

គម្រោងស្ពានផ្សាររាត្រី-អរិយក្សត្រ តម្លៃជាង ២៤០​លាន​ដុល្លារ​ ស្ថិតក្នុងដំណាក់​កាល​ជ្រើស​រើសក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​

បានផុស

នៅ

លោក ផន រឹម ​អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ​ប្រាប់កម្ពុជាថ្មី ​នៅថ្ងៃទី ០៨ ខែឧសភា ​ឆ្នាំ ២០២៤ នេះថា​ គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ​ ភ្ជាប់​ពី​ចំណុច​ផ្សាររាត្រី​ឆ្ពោះទៅ​តំបន់​អរិយក្សត្រ​​ កំពុងស្ថិតក្នុង​ដំណាក់​កាល​ជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដែល​បានជាប់ក្នុងដំណាក់កាលជម្រុះ​កាលពីពេល​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ផន រឹម បញ្ជាក់ថា នៅមានដំណាក់កាលនីតិវិធីផ្សេងៗទៀត មុននឹងអាចឈាន​ទៅដល់​ការ​កំណត់​កាលបរិច្ឆេទ បើកការដ្ឋានសាងសង់ ដោយពុំទាន់អាចកំណត់ពេលវេលាជាក់​លាក់បាន​នៅ​ឡើយនោះទេ។​

គម្រោងសាងសង់ស្ពានថ្មីនេះគឺទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េ និងបានចុះហត្ថលេខាក្នុងទំហំទឹកប្រាក់ជិត ២៤៦ លានដុល្លារ កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។

លោក ផាក ជុងវ៉ុក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជាបានឱ្យដឹងកាលពីពេលកន្លងទៅថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ រំពឹងថា នឹងបើកការដ្ឋាននៅ​ដើម​ឆ្នាំ ២០២៥ ខាងមុខ​។

​​តាមគម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១​តភ្ជាប់ពីខាង​មុខ​ផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លង​កាត់ទន្លេ​មេគង្គទៅអរិយក្សត្រ។

​រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសកូរ៉េ បានដាក់ក្តីសង្ឃឹមថា ស្ពាននេះនឹងជួយរួមចំណែកដល់​ការ​អភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ ហើយប្រទេសទាំងពីរនឹង​បន្តពង្រីកកិច្ច​សហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ ដើម្បីទាក់​ទាញ​​ក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្តពង្រីក​លើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការដ៏រឹងមាំរវាងប្រទេសទាំងពីរ នឹងរួមចំណែក​ដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍនៅតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម