Connect with us

សេដ្ឋកិច្ច

NBC៖ ច្ចេកវិទ្យាហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា

បានផុស

នៅ

ភ្នំពេញ៖ទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC) លោកជំទាវ​ ជា សិរី បាន ថ្លែងថា ច្ចេកវិទ្យាហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញនិរន្តរភាពហិរញ្ញវត្ថុ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ជាពិសេសបានរួមចំណែក​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងកាត់បន្ថយការចំណាយក្នុងការផ្ទេរប្រាក់របស់ប្រជាជន។

ការថ្លែងរបស់លោកជំទាវ​ ជា សិរីធ្វើឡើងនៅពេលដែលលោកស្រីបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាពិភាក្សាក្រោមប្រធានបទ «មូលធនប្រកបដោយចីរភាព៖ ហិរញ្ញវត្ថុដែលគិតគូរពីបរិស្ថាន» កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងឌុយបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេទិកាពិភាក្សានេះត្រូវបានរៀបចំជាកម្មវិធីពិសេសមួយ នៃកិច្ចប្រជុំកំពូលបច្ចេកវិទ្យាហិរញ្ញវត្ថុឌុយបៃ Dubai Fintech Summit ក្នុងគោលបំណងពិភាក្សានិងចែករំលែកទស្សនៈ ទាក់ទងនឹងតួនាទីរបស់ធនាគារកណ្តាល និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការចូលរួមចំណែកលើកកម្ពស់បរិស្ថានបៃតង។

កិច្ចប្រជុំកំពូលបច្ចេកវិទ្យាហិរញ្ញវត្ថុឌុយបៃនេះ បានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រមាណ ១.០០០ រូបជាអ្នកតាក់តែងគោលនយោបាយ វិនិយោគិន សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងអ្នកសារព័ត៌មាន ដែលមកពីប្រទេសជាង ១០០ ទូទាំងពិភពលោក។

លោកជំទាវបានលើកឡើងថា៖« តួនាទីដ៏សំខាន់នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការជំរុញនិរន្តរភាពហិរញ្ញវត្ថុ ព្រមទាំងការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងកាត់បន្ថយការចំណាយក្នុងការផ្ទេរប្រាក់របស់ប្រជាជន»។

លើសពីនេះ លោកជំទាវបានចែករំលែកបទពិសោធន៍នៃការវិនិយោគទុនបម្រុងអន្តរជាតិរបស់ ធនាគារជាតិនៃកម្ពុជា លើសញ្ញាប័ណ្ណបៃតង និងសញ្ញាប័ណ្ណដែលពាក់ព័ន្ធនឹងបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលត្រូវបានបោះផ្សាយដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ សំដៅរួមចំណែកក្នុងការលើកកម្ពស់បរិស្ថាន។

យោងតាមរបាយការន៍របស់NBC ​ កាលពីឆ្នាំ២០២៣ កម្ពុជាមានប្រតិបត្តិការឌីជីថលចំនួន ១,៨ ពាន់លានរៀល និងដុល្លារអាមេរិកមានតម្លៃ ៤៩២ពាន់លានដុល្លារ​ ​កើនឡើងជាង ៦០០ លានពីប្រតិបត្តិការចំនួន ១,១ ពាន់លាននៅឆ្នាំ ២០២២។​​​ តម្លៃសរុបនៃប្រតិបត្តិការដែលបានកើនឡើងពី ៤០០ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ គឺស្មើនឹង ១៦ដងនៃផលិតផលក្នុងស្រុកសរុប (GDP) ។

ក្នុង​ចំណោម​ប្រព័ន្ធ​ទូទាត់​មាន​គណនី​ចំនួន ២៧,៦ លាន​ដែល​ប្រើប្រាស់​ប្រព័ន្ធ​បាគង ​។ គិតដំណាច់ឆ្នាំ ២០២៣ អតិថិជនអាចប្រើប្រាស់សេវាកម្មនេះ ដើម្បីទូទាត់ប្រាក់នៅហាង និងសេវាកម្មជាង ២,៩ លាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

​ស្តី្រចំណាប់​ខ្មាំង​២នាក់​ទៀត​ដោះលែង​ដោយក្រុមហាម៉ាស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​មានចំណាប់ខ្មាំង​៨រូប​នៅ​ក្នុងដៃហាម៉ាស និង​អំពាវ​នាវឲ្យដោះលែង​ក្រោម​បទឈប់បាញ់នេះ​​

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើលអះអាងថា ទណ្ឌិត សម រង្ស៊ីមានចេតនាយកឃាតកម្មលោក លិម គិមយ៉ា ធ្វើជាឈ្នាន់​បន្តជីវិតនយោបាយរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ចំណាប់​ខ្មាំងដំំបូង​ត្រូវដោះលែង​ ក្រោម​បទឈប់​បាញ់អ៊ីស្រាអែល-​ហាម៉ាស​​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់​ទប់ស្កាត់ច្រាំងទន្លេនៅខាងក្រោយវត្តមាន់ដប់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​តំបន់ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា នឹង​ជួប​ខ្យល់​ព្យុះ​ខ្លាំងក្លា​ចំថ្ងៃ​ត្រាំចូលស្បង​កាន់​តំណែង​​

ចរាចរណ៍១១ ម៉ោង មុន

សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

«ឆ្នេរ​តេជោសន្តិភាព​កែប» នឹង​បើកការដ្ឋាន​សាងសង់​នៅ​សប្តាហ៍ក្រោយ​នេះ

សន្តិសុខសង្គម២២ ម៉ោង មុន

អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ២ ខ្នងនៅស្រុកស្ទឹងត្រង់ ព្រោះប្អូនម្ចាស់ផ្ទះជាអ្នកដុត

ព័ត៌មានជាតិ៥ ម៉ោង មុន

វិញ្ញាសារសំណេរអង្គរលើកទី២ រំលេចពីភាពអស្ចារ្យនៃប្រាសាទអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម