Connect with us

សេដ្ឋកិច្ច

អ្នកចិញ្ចឹមក្រពើ ត្អួញត្អែររឿងគ្មានទីផ្សារនាំចេញ ខណៈតម្លៃក៏ធ្លាក់ចុះយ៉ាងខ្លាំង

បានផុស

នៅ

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ស្ថិតនៅខេត្ដសៀមរាប បានត្អួញត្អែរអំពីរឿងគ្មានទីផ្សារនាំចេញ ខណៈតម្លៃលក់ចេញក៏ត្រូវធ្លាក់ចុះ ដែលអាចប្រឈមនឹងការខាតបង់យ៉ាងខ្លាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុង វិសាល ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ខេត្តសៀមរាប បានប្រាប់ឱ្យ កម្ពុជាថ្មីដឹងថា សម្រាប់ពេលបច្ចុប្បន្ន កសិដ្ឋាន​ចិញ្ចឹមក្រពើ របស់លោកកំពុងតែជួបវិបត្តិយ៉ាងខ្លាំង នេះក៏ដោយសារតែគ្មានទីផ្សារនាំចេញទៅក្រៅប្រទេស ខណៈតម្លៃវិញក៏ត្រូវធ្លាក់ចុះយ៉ាងខ្លាំង ដែលលោកអះអាងថា ទីផ្សារក្រពើធ្លាក់ចុះតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។

ម្ចាស់កសិដ្ឋានរូបនេះ បន្តថា មុខរបរចិញ្ចឹមក្រពើ នេះ លោក និងគ្រួសារ បានចាប់ផ្ដើមវាតាំងពីឆ្នាំ ១៩៩៥ មកម្ល៉ោះ អ្វីដែលសំខាន់ មុខរបរចិញ្ចឹមក្រពើ បានជួយឱ្យគ្រួសាររបស់លោក បានមានជីវភាពធូរធារមួយកម្រិតធំ ប៉ុន្ដែចាប់ពីឆ្នាំ​២០១៩មក ទីផ្សារក្រពើ ចាប់ផ្ដើមធ្លាក់ចុះជាបណ្ដើរៗ គួរឱ្យបារម្ភយ៉ាងខ្លាំង។

លោក អ៊ុង វិសាល បន្ថែមទៀតថា ដើមឡើយក្រពើមេ ១ក្បាល អាចលក់ចេញបាន រាប់ពាន់ដុល្លាន តែបច្ចុប្បន្ននេះ ក្រពើមេ ១ក្បាលលក់បានត្រឹមតែ ៥០ ទៅ ៦០ ដុល្លារ តែប៉ុណ្ណោះ ចំណែកការលក់វិញ បានត្រឹមតែលក់ឱ្យអ្នកស្គាល់គ្នា ដែលយកទៅបរិភោគតាមផ្ទះពេលមានកម្មវិធីជួបជុំម្ដងៗ។

ក្រៅពីនេះ ក៏មានឈ្មួញវៀមណាម ដែលមកទិញដល់កសិដ្ឋាន ដើម្បីយកទៅលក់បន្តនៅប្រទេសរបស់ពួកគេ ជាដើម។

លោក អ៊ុង វិសាល ក៏សូមសំណូមពរសូមឱ្យក្រសួងដែលពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម សូមមេត្តាជួយពន្លឿនការនាំចេញក្រពើ ទៅកាន់ទីផ្សារប្រទេសចិន ធ្វើយ៉ាងណាឱ្យបានលឿនបំផុត ក្នុងឆ្នាំនេះ ផងដែរ។

ចំណែក លោក ញ៉ែម បូរាណ​ អ្នកចិញ្ចឹមក្រពើ ខេត្តសៀមរាប ដូចគ្នា លើកឡើងដូចគ្នាថា កសិដ្ឋានចិញ្ចឹមក្រពើ របស់លោកក៏កំពុងជួបវិបត្តិទីផ្សារនាំចេញ ដូចកសិដ្ឋានផ្សេងៗដែរ ខណៈទីផ្សារបច្ចុប្បន្នមានតែប្រទេសវៀតណាម តែមួយគត់ ផងនោះ។

លោក បន្តថា សម្រាប់តម្លៃទីផ្សារវិញ ក្រពើមេ ១ក្បាល លក់ចេញបានត្រឹមតែ ៥០ ទៅ ៦០ ដុល្លារ តែប៉ុណ្ណោះ ដែលតម្លៃលក់ចេញ មិនអាចទប់ទល់នឹងថ្លៃចំណី និងថ្លៃដើមផ្សេងៗ នោះទេ។

លោក ញ៉ែម បូរាណ សូមស្នើដល់ក្រសួងកសិកម្ម សូមមេត្តាជួយស្វែងរកទីផ្សារ និងពន្លឿនការនាំចេញក្រពើ ទៅក្រៅប្រទេស ដូចជា៖ ប្រទេសចិន និងប្រទេសវៀតណាម ជាដើម។

យ៉ាងណាមិញ លោក កាំង សារិន អ្នកចិញ្ចឹមក្រពើ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា លោកបានលក់ចេញកសិដ្ឋានចិញ្ចឹមក្រពើ ជាង២ឆ្នាំមកហើយ នេះក៏ដោយសារតែ ការចិញ្ចឹមក្រពើ សព្វថ្ងៃនេះ មិនទទួលបានការចំណេញអ្វីច្រើន ដូចមុនពេលកូវីដ-១៩ នោះឡើយ។

អតីតអ្នកចិញ្ចឹមក្រពើ រូបនេះ ក៏បានប្រាប់ឱ្យដឹងទៀតថា មូលហេតុចម្បងនៃការលក់កសិដ្ឋានចិញ្ចឹមក្រពើ ដោយសារតែលោកត្រូវការប្រាក់សម្រាប់ទូទាត់សងគេ និងមិនចង់បន្តមុខរបរនេះ តទៅទៀត៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម