សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ទិញជីវឥន្ធនៈសម្រាប់យន្តហោះ ១ ០០០ តោន
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួននឹងទិញជីវឥន្ធនៈសម្រាប់យន្តហោះចំនួន ១ ០០០ តោន ពីក្រុមហ៊ុន Neste ដែលនេះជាការទិញប្រេងឥន្ធនៈដែលមានកម្រិតកាបូនទាបសម្រាប់យន្តហោះ ពីរោងចក្រចម្រាញ់របស់ក្រុមហ៊ុនហ្វាំងឡង់ជាលើកតំបូង សម្រាប់សិង្ហបុរី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។

ជីវឥន្ធនៈសម្រាប់យន្តហោះ ត្រូវបានគេស្គាល់ជាភាសាបច្ចេកទេសថា ឥន្ធនៈយន្តហោះប្រកបដោយនិរន្តរភាព (SAF)។ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Neste ដើម្បីទិញ SAF យកទៅលាយជាមួយនឹងឥន្ធនៈធម្មតា សម្រាប់ប្រើប្រាស់ដោយក្រុមហ៊ុនផ្ទាល់ និងក្រុមហ៊ុនអាកាសចរណ៍ Scoot។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម របស់ក្រុមហ៊ុនទាំង៣។
សេចក្តីថ្លែងការណ៍បន្តថា ក្រុមហ៊ុន Neste នឹងចាប់ផ្តើមដឹកជញ្ជូន SAF ទៅប្រព័ន្ធឥន្ធនៈនៃអាកាសយានដ្ឋាន Changi របស់សិង្ហបុរី នៅក្នុងត្រីមាសទី២ និងបន្ទាប់មកនៅក្នុងត្រីមាសទី ៤ ឆ្នាំនេះ។
លោក Alexander Kueper អនុប្រធានផ្នែកអាកាសចរណ៍កកើតឡើងវិញរបស់ Neste បាននិយាយថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងសិង្ហបុរី គឺជាការសម្រេចបានដ៏សំខាន់លើការជួយឧស្សាហកម្មអាកាសចរណ៍ និងរដ្ឋាភិបាលក្នុងតំបន់ ក្នុងគោលដៅកាត់បន្ថយការបំភាយឧស្ម័នរបស់ពួកគេ។
កាលពីខែកុម្ភៈ ប្រទេសសិង្ហបុរីបាននិយាយថា ខ្លួននឹងតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗដែលហោះចេញពីប្រទេសរបស់ខ្លួន ប្រើប្រាស់ឥន្ធនៈយន្តហោះដែលបញ្ចេញកាបូនតិច ជាបណ្តើរៗចាប់ពីឆ្នាំ ២០២៦ ដោយនេះជាផ្នែកមួយនៃផែនការឧស្សាហកម្មកាត់បន្ថយការបំភាយឧស្ម័ន។

ក្រោមផែនការនេះ ក្រុមហ៊ុនអាកាសចរណ៍នឹងតម្រូវឱ្យប្រើល្បាយឥន្ធនៈយន្តហោះដែលមាន SAF ១ ភាគរយក្នុងឆ្នាំ ២០២៦ ហើយកើនឡើងបន្តិចម្តងៗដល់ចន្លោះពី ៣ ទៅ ៥ ភាគរយនៅឆ្នាំ ២០៣០។
SAF ត្រូវបានផលិតចេញពីកាកសំណល់ដែលអាចកកើតឡើងវិញបាន ១០០ ភាគរយ និងអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៨០ ភាគរយ លើវដ្តជីវិតរបស់ឥន្ធនៈប្រភេទនេះ។ ជាធម្មតា វាអាចរួមចំណែករហូតដល់ ៥០ ភាគរយ នៃល្បាយឥន្ធនៈយន្តហោះ។
យ៉ាងណាមិញ SAF មានតម្លៃថ្លៃជាងប្រេងឥន្ធនៈធម្មតាពី ៣ ទៅ ៥ ដង ហើយអាជ្ញាធរសិង្ហបុរីនឹងណែនាំការយកពន្ធលើសំបុត្រយន្តហោះ ដើម្បីជួយសម្រួលថ្លៃដើម។
គួរគូសបញ្ជាក់ថា វិស័យអាកាសចរណ៍រួមចំណែកលើការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ពី ២ ទៅ ៣ ភាគរយទូទាំងសកល ប៉ុន្តែវិស័យនេះ ប្រឈមនឹងភាពលំបាកបំផុតក្នុងការកាត់បន្ថយការបញ្ចេញកាបូន។ ក្រោមហេតុផលនេះ SAF គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ការកាត់បន្ថយកាបូន ក្នុងវិស័យទេសចរណ៍។ ប៉ុន្តែក្រៅតែពីការចំណាយខ្ពស់ កម្រិតធនធាននៃឥន្ធនៈប្រភេទនេះស្ថិតនៅក្នុងភាពក្មេងខ្ចីនៅឡើយ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត