សេដ្ឋកិច្ច
សហគ្រាសជាង ៤០០ កំពុងដំណើរការដាំកៅស៊ូក្នុងខេត្តកំពង់ធំ
លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជំរុញឱ្យម្ចាស់ក្រុមហ៊ុនចំការកៅស៊ូ និងកម្មករ អនុវត្តទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីភាពសុខសាន្ត។

លោកអភិបាលខេត្តលើកឡើងក្នុងពេលចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ប្រមាណ៥០០នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុនចំការកៅស៊ូចំនួន ៤ ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំនៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៤ គ្រាដែល រដ្ឋបាលខេត្តប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤។
លោកបានបន្តថា រាជរដ្ឋាភិបាល បានផ្តល់ជូននូវរបបសន្តិសុខសង្គម គឺរបបធានារ៉ាប់រងហានិភ័យ ការងារ លើគ្រោះថ្នាក់កាងារ និងជំងឺវិជ្ជាជីវៈដល់សហគ្រាស គ្រឹះស្ថាន ដែលមាននយោជិតចាប់ពីម្នាក់ ឡើងទៅត្រូវមានកាតព្វកិច្ចចុះបញ្ជីកា និងបង់វិភាគទានធានារ៉ាប់រងការងារដោយនិយោជក មិនតម្រូវឱ្យកាត់ប្រាក់ឈ្នួលពីនយោជិកនោះឡើយ ហើយផ្នែកធានារ៉ាប់រងថែទាំសុខភាព សំដៅលើការផ្តល់ជូនសមាជិក បេឡាជាតិរបបសន្តិសុខសង្គម ដែលផ្តល់នូវការព្យាបាល និងថែទាំវេជ្ជសាស្ត្រ សេវាបង្ការសុខភាព និងប្រាក់បំណាច់ប្រចាំថ្ងៃដោយ មានជំងឺគ្រោះថ្នាក់ជាយថាហេតុ និងលំហែមាតុភាពផងដែរ។

ទន្ទឹមជាមួយភាព រីកចម្រើនផ្នែកសេដ្ឋកិច្ច រាជរដ្ឋភិបាលដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវ លើជំនាញផ្សេងៗ។ ស្របជាមួយការផ្តល់ជំនាញវិជ្ជាជីវៈនេះ លោកក៏បានជំរុញទៅដល់កម្មករ កម្មការិនីទាំងអស់ត្រូវបន្តសិក្សា រៀនសូត្រ ទៅលើផ្នែកជំនាញឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលរកការងារធ្វើដើម្បីបានប្រាក់កម្រៃខ្ពស់ និងត្រូវចៀសឆ្ងាយពីគ្រឿងញៀន ការគោរពច្បាប់ចរាចរណ៍ ពិសេសទៀតត្រូវចាយវាយថវិការបស់ខ្លួន ឲ្យចំគោលដៅ និងមិនត្រូវយកថវិកានោះទៅលេងល្បែងស៊ីសងដែលនាំឲ្យខុសនឹងច្បាប់ផងដែរ។
ខេត្តកំពង់ធំ មានសហគ្រាស គ្រឹះស្ថានសរុប ៤២១ មានកម្មករនិយោជិតចំនួន១៧,៨៦៦នាក់ ស្រី៦,៨៣៨ នាក់ក្នុងនោះ វិស័យ ចម្ការកៅស៊ូធំៗចំនួន ១៧សហគ្រាស មានកម្មករនិយោជិតសរុប ១១,១៥៥នាក់ ស្រី ៤,៣១៤ នាក់ ក្នុងនោះក្រុមហ៊ុនចម្ការកៅស៊ូវៀតណាម មាន០៩សហគ្រាសមានកម្មករនិយោជិតសរុប ៩,៧២៥នាក់ ស្រី ៣,៧១៨ នាក់៕



អត្ថបទ៖ ឈាង មករា

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?