សេដ្ឋកិច្ច
នាយករដ្ឋមន្រ្តីថៃ ចង់ផ្ដាច់ភាពស្របច្បាប់នៃកញ្ឆា ២ ឆ្នាំក្រោយដាក់វាឱ្យស្របច្បាប់
នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានថ្លែងកាលពីថ្ងៃពុធថា លោកមានបំណងចង់ផ្ដាច់ភាពស្របច្បាប់នៃកញ្ឆា ដោយព្រួយបារម្ភពីកង្វះបទប្បញ្ញត្តិចរាចរណ៍ ដែលធ្វើឱ្យក្មេងៗអាចប្រើប្រាស់បាន និងឧក្រិដ្ឋកម្មកើនឡើង។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។

លោក ស្រេតថា បានសរសេរនៅលើបណ្ដាញសង្គម X (អតីតធ្វីតធឺរ) ថា លោកបានស្នើសុំទៅក្រសួងសុខាភិបាល ឱ្យធ្វើវិសោធនកម្មបញ្ជីថ្នាំញៀនរបស់ខ្លួន ដោយរួមបញ្ចូលកញ្ឆាសារជាថ្មី ហើយចេញច្បាប់ថ្មីដើម្បីអនុញ្ញាតឱ្យការប្រើប្រាស់កញ្ឆា ធ្វើឡើងតែក្នុងគោលបំណងវេជ្ជសាស្រ្តប៉ុណ្ណោះ។
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីថៃដដែល ក៏បានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន បង្ក្រាបសកម្មភាពឧក្រិដ្ឋកម្ម ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ និងទាមទារឱ្យឃើញវឌ្ឍនភាពក្នុងរយៈពេល ៩០ ថ្ងៃ ផងដែរ។
គួរគូសបញ្ជាក់ថា ថៃបានដាក់កញ្ឆាឱ្យចរាចរណ៍ស្របតាមច្បាប់នៅឆ្នាំ ២០២២ ដែលធ្វើឱ្យថៃក្លាយជាប្រទេសនៅអាស៊ីទី១ ដែលបោះជំហានយ៉ាងដូច្នេះ។ ពីដំបូងៗឡើង វាត្រូវបានអនុញ្ញាតឱ្យប្រើសម្រាប់តែឱសថប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែង គ្មានការគ្រប់គ្រងត្រឹមត្រូវនៅលើទីផ្សារនោះទេ។ ការណ៍នេះជំរុញឱ្យមានប្រតិកម្មជាសាធារណៈ និងការព្រួយបារម្ភអំពីការប្រើប្រាស់ខុស និងឧក្រិដ្ឋកម្ម។

ទោះជាយ៉ាងណាក៏ដោយ អ្នកតស៊ូមតិ និងសហគ្រិនខាងកញ្ឆា បានប្រឆាំងនឹងការដាក់កញ្ឆាឱ្យនៅក្រៅច្បាប់ ដោយពួកគេអះអាងថា វានឹងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច។ គេមើលឃើញថា ភាពស្របច្បាប់នៃកញ្ឆា បានជំរុញវិស័យទេសចរណ៍ និងកសិកម្មរបស់ប្រទេសថៃ ហើយបង្កើតបានការលក់រាយកញ្ឆារាប់ពាន់កន្លែង រាប់ចាប់ពីហាង ឡានដឹកទំនិញ រហូតដល់តូបផ្សារទូទាំងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ