សេដ្ឋកិច្ច
ទីផ្សារចិនចាប់ផ្តើមបើកផ្លូវនាំចូលម្រេចពីកម្ពុជា
ភ្នំពេញ៖ កម្ពុជាបានចាប់ផ្តើមធ្វើការនាំចេញម្រេចដោយផ្ទាល់ទៅកាន់ទីផ្សារចិនជាលើកដំបូង ក្រោយពីប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចេញម្រេចកាលពីខែវិច្ឆិកាឆ្នាំមុន។
ក្រុមហ៊ុន Sela Pepper Cambodia គឺជាក្រុមហ៊ុនដំបូងដែលបានទទួលការអនុញ្ញាតធ្វើការនាំចេញម្រេចប្រមាណ៣០តោនទៅកាន់ទីផ្សារចិនកាលពីថ្ងៃទី២០ខែមេសាកន្លងមកនេះ។

អ្នកស្រី Anna Cai នាយកក្រុមហ៊ុន Sela Pepper បានប្រាប់កម្ពុជាថ្មីកាលពីថ្ងៃទី ៩ ឧសភាថា ក្រុមហ៊ុនរបស់លោកស្រីបានធ្វើការនាំចេញម្រេចចំនួន៣០តោនទៅកាន់ទីក្រុង Qingdao ក្នុងខេត្ត Shandong នៃប្រទេសចិន។
លោកស្រីថា ការនាំចេញនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិននៅកម្ពុជាបានប្រកាសកាលពី ខែឧសភាឆ្នាំមុនថា ការនាំចូលម្រេចរបស់ព្រះរាជាណាចក្រកម្ពុជានឹងត្រូវបានអនុញ្ញាត។
លោកស្រីបានលើកឡើងថា៖« ដើម្បីនាំចេញទៅប្រទេសចិន ម្រេចត្រូវគោរពតាមបទប្បញ្ញត្តិរបស់រដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន (GACC)។ ក្រុមហ៊ុនរបស់ខ្ញុំគឺបានបំពេញតាមស្តង់ដារគុណភាពរបស់ប្រទេសចិន ទើបបានជាយើងជាក្រុមហ៊ុនដំបូងដែលធ្វើការនាំចេញទៅកាន់ទីផ្សារចិន។ ការណ៍នេះក៏បង្ហាញអំពីការប្រារព្ធខួប១ឆ្នាំ ចាប់តាំងពីរដ្ឋាភិបាលចិនបានបើកភ្លើងខៀវដល់ប្រទេសកម្ពុជាយើងអាចនាំចេញម្រេចទៅប្រទេសចិន»។

លោកស្រី Cai បានពន្យល់ថាក្រុមហ៊ុនរបស់ខ្លួនបានដំណើរការអស់រយៈពេលជិត១ទសវត្សមកហើយនៅកម្ពុជា ដោយធ្វើការជាមួយកសិករដើម្បីដាំដុះម្រេចដែលមានគុណភាពសម្រាប់ទីផ្សារក្នុងស្រុកនិងនាំចេញ។
លោក ងួន ឡាយ ប្រធានសមាគមលើកកម្ពស់ម្រេចកំពត បានសាទរ ចំពោះការចាប់ផ្តើមនាំចេញ ម្រេចដោយផ្ទាល់ទៅកាន់ទីផ្សារចិន ដែលជាការត្រួសត្រាយផ្លូវ ក្នុងការជំរុញ ការនាំចេញផលិតម្រេចទៅកាន់ទីផ្សារដ៏ធំរបស់អាស៊ីមួយនេះ។

លោកបានថ្លែងថាក្រុមហ៊ុន Sela Pepper ក៏ជាសមាជិករបស់លោកផងដែរ ដែលក្រុមហ៊ុនបានធ្វើការដោយផ្ទាល់ជាមួយកសិករក្នុងការដាំដុះម្រេចដែលមានគុណភាពខ្ពស់សម្រាប់ទាំងការនាំចេញនិងលក់ក្នុងស្រុក។

ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញម្រេចសរុបជាង៦ ពាន់តោនទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការថយចុះជិត២៧ភាគរយ បើធៀបនឹងឆ្នាំ២០២២៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង