Connect with us

សេដ្ឋកិច្ច

របាយការណ៍​ស្ទង់​មតិ​៖ ឥណ្ឌា​ និង​អាស៊ាន​ ​ក្លាយ​ជា​ទី​​សក្តានុពល​​​​​ផ្នែក​​​​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​​ពី​អ្នក​ជំនួញ​ពិភព​លោក​

បានផុស

នៅ

របាយការណ៍​ស្ទង់​មតិ​របស់ក្រុម​ហ៊ុន​សេវាកម្ម​​​ PwC ដែល​ចេញ​​ផ្សាយ​​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បង្ហាញ​ថា​ ឥណ្ឌា​ និង​អាស៊ាន​ ​កាន់​តែ​ក្លាយ​ជា​ទីដៅ​​​សក្តានុពល​​​​​ផ្នែក​​​​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់ជំនួស​ ​ក្នុង​​ក្រសែរ​ភ្នែក​​​មេ​​ដឹក​​នាំ​​អាជីវកម្ម​​សកល​ ​​​ស្រប​ពេល​ដែល​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ និង​សហរដ្ឋ​អាមេរិក​កាន់​តែ​យ៉ាប់​យ៉ឺន​​។​ នេះ​បើ​តាម​ការ​ស្រង់​ទិន្នន័យ​របស់​កាសែត​ Nikkei Asia ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្ទង់​មតិ​​នេះ​ ធ្វើ​ឡើង​ដោយ​​ស្រង់​ទិន្នន័យ​​ឆ្លើយ​តប​ពី​​​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​អាជីវកម្ម​ផ្សេង​ៗ​គ្នា​​ចំនួន​​ ១៥០ ​នាក់​នៅ​​ទូទាំង​អាស៊ី ​អឺរ៉ុប​ និង​អាមេរិក​ខាង​ជើង​ ក្នុង​ចន្លោះ​ខែ​ធ្នូ​ ចុង​ឆ្នាំ​មុន​ និង​ខែ​មករា​ ឆ្នាំនេះ​។ ​

ការ​ស្ទង់​មតិ​បង្ហាញ​ថា​ ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ខាង​មុខ​ ឥណ្ឌា​នឹង​ក្លាយ​ជា​តំណ​ភ្ជាប់​ដ៏​សំខាន់​បំផុត​ទី​៣​ នៅ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​របស់​​ក្រុមហ៊ុន​នានា​ ដោយ​កើន​ពី​លេខ​ ៤។ ​​អាស៊ី​អាគ្នេយ៍​​វិញ​ ក៏​​នឹ​ង​​ឡើង​​១​​លេខ​ដូច​គ្នា​ ដោយ​នឹង​ឈរ​នៅ​លំដាប់​ទី​ ៥ ​សម្រាប់​​ខ្សែ​សង្វាក់​​ផ្គ​ត់​ផ្គង់​។ ​ផ្ទុយ​​​ទៅ​​វិញ​ អាល្លឺម៉ង់​ ​នឹង​ធ្លាក់​ចុះ​ទៅ​លេខ​ ៤ ហើយ​ជប៉ុន​ទៅ​លេខ​ ៦។ ​​​

របាយការណ៍​ស្ទង់​មតិ​និយាយ​ថា​ អាស៊ីអាគ្នេយ៍​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​ផ្លាស់​ប្ដូរ​ទីតាំង​​​វិស័យ​ផលិត​គ្រឿង​អេឡិចត្រូនិក​ ខណៈ​​​ប្រទេស​ឥណ្ឌាវិញ​នឹង​ចំណេញ​​ក្នុង​វិស័យ​ផលិត​គ្រឿង​អេឡិចត្រូនិក​ និង​ផ្នែក​ឱសថ​ និង​ឧបករណ៍​វេជ្ជ​សាស្ត្រ​។​

​ទោះ​យ៉ាង​ណា​ក៏ដោយ​​ របាយការណ៍​និយាយ​ថា​ ​​ទោះ​បី​ជា ​ឥណ្ឌា​ និង​អាស៊ាន កាន់​តែ​ទាក់​ទាញ​ក្ដី មេដឹកនាំ​អាជីវកម្ម​ទាំង​នោះ​នឹង​មិន​ផ្តាច់​ខ្លួន​ចេញ​ពី​មហា​អំណាច​អាមេរិក​ និង​ចិន​ នា​ពេល​ឆាប់​ៗ​នោះ​ទេ​។ របាយការណ៍​បន្ត​​​ថា​​៖ «​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ស្ទង់​មតិ​សកល​របស់​យើង​អំពី​អ្នក​ដឹក​នាំ​អាជីវកម្ម​បង្ហាញ​ថា​ ប្រទេស​ចិន​ទំនង​នៅ​តែ​​រក្សា​តួនាទី​ដ៏​សំខាន់​​​ក្នុង​ខ្សែស​ង្វាក់​ផ្គត់​ផ្គង់​ពិភ​ព​លោក​»​។

គួរ​គូស​បញ្ជាក់​ថា​ អាស៊ី​ខាង​ត្បូង​ និង​អាស៊ាន​ គឺ​ជា​​បណ្ដុំប្រទេស​​ដែល​មាន​​ចំនួន​ប្រជាជន​ដ៏​ច្រើន​ និង​សេដ្ឋកិច្ច​ដែល​កំពុង​រីក​ចម្រើន​ ​ដែល​អាច​ផ្តល់​ឱកាស​រក​ប្រាក់​បាន​ច្រើន​ដល់​​ក្រុម​ហ៊ុន​ពហុជាតិ​​ផ្សេង​ៗ​ ដែល​ចូល​ទៅ​វិនិយោគ​។ ​​​ឥណ្ឌា​មាន​ប្រជាជន​ជាង​ ១,៤ ប៊ីលាន​នាក់​ ខណៈ​​អាស៊ី​អាគ្នេយ៍​មាន​ជាង​ ៦៥០ លាន​នាក់​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម