Connect with us

សេដ្ឋកិច្ច

និយ័តករទូរគមនាគមន៍កម្ពុជា រម្លឹកឱ្យបញ្ឈប់ការលក់ស៊ីម​ដោយគ្មានឯកសារសម្គាល់អត្តសញ្ញាណ

បានផុស

នៅ

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៤ បានណែនាំរម្លឹកជាថ្មីដល់ប្រតិបត្តិករទូរស័ព្ទចល័ត និងភ្នាក់ងារ​លក់​និងចែក​ចាយស៊ីម ត្រូវបញ្ឈប់ជាដាច់ខាតរាល់ការលក់ និងចែកចាយលក់ ដោយមិនយកឯក​សារសម្គាល់​អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ទោះក្នុងរូបភាពណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរម្លឹកជាថ្មី ​បន្ទាប់ពីនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) រកឃើញថា ប្រតិបត្តិករទូរស័ព្ទចល័ត នៅតែបន្ត​បើកឱ្យដំណើរការនូវលេខទូរស័ព្ទចល័ត ដែលពុំមានព័ត៌មាន​អត្តសញ្ញាណ ឬឯកសារសម្គាល់អត្តសញ្ញាណ របស់អ្នកប្រើប្រាស់។

និយ័តករទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា ភ្នាក់ងារលក់ ​និងចែក​ចាយស៊ីម នៅតែបន្តលក់ និងចែកចាយស៊ីម ដោយមិន​យកឯកសារ សម្គាល់អត្តសញ្ញាណ​របស់អ្នកប្រើប្រាស់ ចំណែកឯអ្នកប្រើប្រាស់ និងភ្នាក់ងារលក់ និងចែកចាយ​ស៊ីមមួយ​ចំនួន បានធ្វើសកម្មភាពមិនប្រក្រតីពាក់ព័ន្ធនឹងការជួលស៊ីម ឱ្យបុគ្គលផ្សេងប្រើប្រាស់លេខ​ទូរស័ព្ទក្នុងការបង្កើតជាគណនី ធនាគារ ឬគណនីបណ្តាញសង្គមនានាក្លែងក្លាយសម្រាប់​យកទៅ​បម្រើឱ្យគោលបំណងទុច្ចរិត ដោយមិនបានបំពេញ សំណុំបែប​បទប្រើប្រាស់សេវាទូរគមនាគមន៍ ស្របតាមបទប្បញ្ញត្តិជាធរមាន។

និយ័តករទូរគមនាគមន៍កម្ពុជាលើកឡើងថា៖ «ប្រតិបត្តិករទូរស័ព្ទចល័ត និងភ្នាក់ងារលក់​ និងចែក​ចាយស៊ីម ត្រូវបញ្ឈប់ជាដាច់ខាតរាល់ការលក់ និងចែកចាយលក់ ដោយមិនយកឯកសារ​សម្គាល់​អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ទោះក្នុងរូបភាពណា ក៏ដោយ»។ ​

បើតាមនិយ័តករទូរគមនាគមន៍កម្ពុជា រាល់ការលក់ស៊ឹមថ្មីទាំងអស់ ប្រតិបត្តិករទូរស័ព្ទចល័ត ភ្នាក់ងារលក់ និងចែកចាយស៊ីមត្រូវធានាថា បានទទួលឯកសារសម្គាល់អត្តសញ្ញាណត្រឹមត្រូវ​ជាមុន ទើបអាចធ្វើការបើកឱ្យដំណើរការសេវាបាន។

ប្រតិបត្តិករទូរស័ព្ទចល័ត ត្រូវជូនដំណឹងទៅអ្នកកំពុងប្រើប្រាស់ស៊ីមដែលពុំមានឯកសារសម្គាល់ អត្តសញ្ញាណ ឬប្រើប្រាស់ឯកសារសម្គាល់អត្តសញ្ញាណក្រោមឈ្មោះបុគ្គលតែម្នាក់ សម្រាប់អ្នកប្រើ​ប្រាស់ រាប់រយនាក់ ដោយណែនាំឱ្យមកទាក់ទង និងផ្តល់ឯកសារពាក់ព័ន្ធនៅតាម​ការិយាល័យ​លក់​របស់ប្រតិបត្តិករ ទូរស័ព្ទចល័ត ឬភ្នាក់ងារលក់ ​និងចែក​ចាយ​ស៊ីម ឬតាមគ្រប់មធ្យោយបាយ​ផ្សេង​ទៀត ដើម្បីបំពេញសំណុំបែបបទ ប្រើប្រាស់សេវាទូរគមនាគមន៍ឡើងវិញ ស្របតាមបទប្បញ្ញត្តិ​ជាធរមាន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម