Connect with us

សេដ្ឋកិច្ច

អាមេរិកគ្រោងប្រកាស​​​ដាក់​​ពន្ធ​​ថ្មី​ ​​លើ​​វិស័យ​​យុទ្ធសាស្ត្រ​​របស់​ចិន​

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ ចូ បៃដិន​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ប្រកាស​កញ្ចប់​ពន្ធ​ថ្មី​ ដោយ​ដាក់​គោលដៅ​លើ​វិស័យ​យុទ្ធ​សាស្រ្ត​ផ្សេងៗ​​​របស់ប្រទេស​​ចិន​​ ចំ​ពេល​ដែល​ទំនាក់​ទំនង​​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​២នៅ​តែ​​បន្ត​ជូរ​ចត់​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ​ ដែល​ស្រង់​សម្ដី​​​ប្រភព​ដឹង​ច្បាស់​លើ​បញ្ហា​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​បាន​ឱ្យ​ដឹង​ថា​ ការ​ប្រកាស​លើ​ចំណាត់​ការ​​ ដែល​អាច​​នឹង​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​នោះ​ នឹង​បន្ថែម​ពី​លើ​​ពន្ធ​ដែល​មាន​ស្រាប់​។ ប៉ុន្តែ​វា​ក៏​អាច​នឹង​ត្រូវ​បាន​ពន្យារ​ពេល​ប្រកាស​ផង​ដែរ​។

​ប្រភព​ដដែល​បន្ត​ថា​​ ព័ត៌មាន​លម្អិត​អំពី​តម្លៃឬ​ប្រភេទ​នៃ​ពន្ធ​ជាក់​លាក់​ ​ ដែល​នឹង​ត្រូវ​​ដាក់​ចេញ​ ស្ថិត​នៅ​ជា​សេចក្ដី​ព្រាង​នៅ​ឡើយ​ ​ប៉ុន្តែ​រដ្ឋបាល​ បៃដិន​  ផ្ដោត​លើ​ផល​ប្រយោជន៍​​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​យុទ្ធ​សាស្ត្រ​ និង​តំបន់​សន្តិសុខ​ជាតិ​។​  

ទាក់​ទិន​នឹង​បញ្ហា​នេះ​ដូច​គ្នា​ សារព័ត៌មាន​ Bloomberg បាន​រាយការណ៍ថា​ វិស័យ​ដែល​ស្ថិត​នៅ​ក្នុង​គោលដៅ​ពន្ធ​ថ្មី​ នឹង​រួម​បញ្ជូល​ដូច​ជា​ រថយន្ត​អគ្គិសនី​ ថ្ម​ និង​ឧបករណ៍​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ជា​ដើម​។

យ៉ាង​ណា​មិញ​ គេ​មើល​ឃើញ​ថា​ វិធាន​ការ​បែប​នេះ​អាច​បង្ក​ការ​សង​សឹក​ពី​ចិន​ ចំ​ពេល​ដែល​ប្រទេស​ទាំង​២​ស្ថិត​នៅ​ក្នុង​ស្ថានភាព​តាន​តឹង​រួច​ទៅហើយ​ មិន​ថា​ភូមិសាស្រ្ត​នយោបាយ​ ឬ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​នោះ​ទេ​។

នៅ​ឆ្នាំ​ ២០២២​ ​លោក​ បៃដិន​ បាន​ចាប់​ផ្តើម​ការ​ពិនិត្យ​ឡើង​វិញ​នូវ​គោល​នយោបាយ​សម័យ​អតីត​ប្រធានាធិបតី​ ដូណាល់​ ត្រាំ​ ​ក្រោម​កថាខណ្ឌ​ទី​ ៣០១​​​​ ​នៃ​ច្បាប់​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​។​ កាល​​ពី​​​ខែ​​មុន​ ប្រធានាធិបតី​រូប​នេះ​ បាន​​អំពាវ​​នាវ​ឱ្យ​​​ដំឡើង​​ពន្ធ​​ខ្ពស់​​​​លើ​​ផលិត​ផល​​ដែក​​របស់​​ចិន​។​

ជាមួយ​គ្នា​នោះ រដ្ឋបាល​លោក​ បៃដិន​ ​ក៏​កំពុង​ដាក់​សម្ពាធ​ប្រទេសជិត​ខាង​​ម៉ិកស៊ិក​ ​ឱ្យ​ហាម​ឃាត់​ប្រទេស​ចិន​​កុំ​ឱ្យ​​​លក់​ផលិត​ផល​ដែក​​របស់​ខ្លួន​ទៅ​សហរដ្ឋ​អាមេរិក ដោយ​ប្រយោល​តាម​រយៈ​ម៉ិកស៊ិក​ផង​ដែរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១០ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម