Connect with us

សេដ្ឋកិច្ច

តម្រូវការ​ប្រាក់កម្ចីអាជីវកម្មខ្នាតតូចលក្ខណៈបុគ្គលមានកំណើនតិចតួចក្នុងត្រីមាសទី១​កន្លងទៅនេះ

បានផុស

នៅ

ភ្នំពេញ៖ របាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុ​នក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ  (CBC) បង្ហាញថា​ឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានកំណើនតិច​ ដែលចំនួននៃពាក្យស្នើសុំឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចកើនឡើង​​៣.៨៧% ខណៈដែរចំនួននៃពាក្យស្នើ​សុំ​កម្ចីប្រើប្រាស់​សម្រាប់អាជីវកម្មខ្នាតតូចកើនឡើង​ ​៤% ប្រៀបធៀបនឹងត្រីមាសមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ដដែល ពាក្យស្នើសុំកម្ចីកសិកម្មមានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន ​៩% ពាក្យស្នើសុំកម្ចីសំណង់មានការកើនឡើង ធៀបនឹងត្រីមាសមុនចំនួន​​២% និងពាក្យស្នើសុំកម្ចីផ្សេងៗធ្លាក់ចុះចំនួន ​១២%។​

ជាមួយគ្នានោះដែរ​សម្រាប់ចំនួនគណនីឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចសរុបមានការថយចុះ​១.៥៥% ដែលនាំឲ្យចំនួនគណនីសរុបមានចំនួន ១,៨៩ លានគណនី។ សមតុល្យសរុបកើនឡើង​​០.៩%  ឈានដល់​ ៣៤,២០ ប៊ីលានដុល្លារអាមេរិក នៅត្រីមាសទី១នេះ។ ខណៈដែរអនុបាតនៃឥណទានសំណងយឺតលើសពី ៣០ថ្ងៃ (30+DPD) មានការកើនឡើងដល់ +៧,៧៦%។ អតិថិជនភាគច្រើននៅតែមានការប្រើប្រាស់កម្ចីតែមួយស្ថាប័ន (៥៣%)​ ហើយមានគណនីឥណទានតែមួយគណនី (៣៧.៨%)។

ចំពោះការកើនឡើងនៃពាក្យស្នើសុំកម្ចីប្រើមូលធនមានចំនួន ​ ៤% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ឆ្នេរចំនួន៩%។ ការស្នើសុំកម្ចីកសិកម្មកើនឡើង ៩%​ ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ខ្ពង់រាប​ ៦៣%។ ការស្នើសុំកម្ចីទ្រព្យសកម្ម​​ មានការធ្លាក់ចុះ ១២% ក្នុងនេះមានការធ្លាក់ចុះខ្លាំងនៅតំបន់ខ្ពង់ឆ្នេរ ១៧%។​ ការស្នើសុំកម្ចីកសិកម្ម​​ មានការកើនឡើង ១% ក្នុងនេះមានការកើនឡើងខ្លាំងនៅតំបន់ខ្ពង់រាប ២៨%។​  

បើតាម CBC ម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទានទាំង៥ប្រភេទ ក៏មានការកើនឡើងចំនួន ៤,៣%​។​ បម្រែបម្រួល​នេះ​បណ្តាលមកពី​ការកើនឡើងនៃទំហំទឹកប្រាក់នៃកម្ចីមូលធន ១០,១% កម្ចីសំណង់កើនឡើង ៤.៥% ចំណែកឯ កម្ចីកសិកម្មថយចុះ៧,៧% កម្ចីទិញទ្រព្យសកម្ម ថយចុះ១៤,៩% និងកម្ចីទ្រព្យផ្សេងៗ ១៤,៣%។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ CBC បានមានប្រសាសន៍ថា៖« តម្រូវការពាក្យស្នើសុំឥណទានបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចមានការកើនឡើង ប៉ុន្តែសមិទ្ធផលឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូចអវិជ្ជាមាន ជាមួយនឹងចំនួនគណនី ១.៥៥% ចំណែកឯសមតុល្យកម្ចីក្នុងត្រីមាសទីមួយនេះ បើប្រៀបធៀបនឹងត្រីមាសមុនកើនឡើង ១,៣៦%»។

លោកបានបន្ថែមទៀតថា គុណភាពឥណទានមានការធ្លាក់ចុះ ជាមួយនឹងការកើនឡើងនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ថ្ងៃហួសកាលបរិច្ឆេទកំណត់ពី ៦,៥៩% ក្នុងត្រីមាសទីបួនក្នុងឆ្នាំ២០២៣ មក ៧,៧៦% ក្នុងត្រីមាសនេះ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ ២០២៣ វិស័យធនាគាររបស់កម្ពុជា​ ឥណទានក្នុងវិស័យហិរញ្ញវត្ថុបានកើនោ​ត្រឹមតែ ៤,៨ ភាគរយប៉ុណ្នោះមានប្រាក់កម្ចី​មាន​ចំនួន៥៧,៦ពាន់លានដុល្លារ។ ​ សម្រាប់ប្រាក់បញ្ញើបានកើនឡើង ១៣,១ ភាគរយមានទឹកប្រាក់កើនដល់៤៧,៩  ​ ពាន់លានដុល្លារ ជាមួយនឹងទ្រព្យសម្បត្តិសរុបកើនឡើងដល់៨៤,៣ពាន់លានដុល្លារ។​សម្រាប់ឥណទានមិនដំណើរការនៅតែមានស្ថិរភាព ក្នុងនោះសម្រាប់ធនាគារមានអត្រា៥,៤ ភាគរយ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន៦,៧ ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម