សេដ្ឋកិច្ច
វៀតណាមប្ដេជ្ញាពង្រឹងសន្តិសុខថាមពល ខណៈការប្រកួតប្រជែងលើវិស័យបន្ទះឈីបឡើងកម្ដៅ
អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគរបស់វៀតណាម បានថ្លែងប្រាប់កាសែត Nikkei Asia ក្នុងបទសម្ភាសន៍ចេញផ្សាយនាថ្ងៃសុក្រនេះថា វៀតណាមមានគម្រោងពង្រឹងសន្តិសុខថាមពល ដើម្បីផ្គត់ផ្គង់ក្រុមហ៊ុនបន្ទះឈីប និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងនានា ដោយលោកទទួលស្គាល់ពីការប្រកួតប្រជែងជាមួយនឹងប្រទេសជុំវិញតំបន់ផ្សេងទៀតដូចជាម៉ាឡេស៊ី លើការទាក់ទាញការវិនិយោគក្នុងវិស័យសឺមីកុងឌុចទ័រ។

លោកអនុរដ្ឋមន្ត្រី Tran Duy Dong បាននិយាយថា វៀតណាមនឹងទាក់ទាញវិនិយោគិនបន្ទះឈីប តាមរយៈការកាត់បន្ថយពន្ធ ការចំណាយលើការស្រាវជ្រាវ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជាការផលិតថាមពលជាដើម។ លោកបន្តថា វៀតណាមត្រូវប្រញាប់ប្រញាល់ខណៈការប្រកួតប្រជែងអន្តរជាតិកើនឡើង ហើយការខ្វះខាតអគ្គិសនីបានក្លាយជាកង្វល់អាជីវកម្មកំពូល។
លោក Dong ថ្លែងយ៉ាងដូច្នេះថា៖ «យើងដឹងថាឱកាសមិនរង់ចាំប្រទេសណាមួយទេ»។ ជាឧទាហរណ៍ ប្រទេសឥណ្ឌាបានយល់ព្រមលើការសាងសង់រោងចក្រផលិតបន្ទះឈីបដំបូងរបស់ខ្លួន ខណៈម៉ាឡេស៊ីកំពុងស្វែងរកការវិនិយោគពីបរទេស ។
គួរកត់សម្គាល់ថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការរំខានខ្សែសង្វាក់ផ្គត់ផ្គង់សម័យកូវីដ១៩ បានជំរុញឱ្យក្រុមហ៊ុនអន្តរជាតិផ្សេងៗ ធ្វើពិពិធកម្មផលិតកម្មរបស់ខ្លួនឱ្យងាកចេញឆ្ងាយពីប្រទេសចិន ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ ដូចជាបន្ទះឈីបជាដើម។ ការណ៍នេះ កំពុងបង្ហាញពីឱកាសដ៏កម្រសម្រាប់ប្រទេសផ្សេងទៀត ក្នុងការអភិវឌ្ឍឧស្សាហកម្មបន្ទះឈីបផ្ទាល់ខ្លួនរបស់ពួកគេ និងបង្កើតការប្រកួតប្រជែងកាន់តែខ្លាំងឡើងសម្រាប់ការវិនិយោគ និងពលកម្ម។
ក្នុងវិស័យបច្ចេកវិទ្យាទាំងអស់នោះ អគ្គិសនីគឺជាធនធានដំណើរការរោងចក្រជាចាំបាច់ ខណៈវៀតណាមកន្លងមក បានប្រឈមមុខនឹងកង្វះខាតអគ្គិសនី។ លោក Dong បាននិយាយថា វៀតណាមកំពុងនាំយកគម្រោងថាមពលបន្ថែមទៀត ដោយលើកឡើងពីគម្រោងថាមពល ៥០០ មេហ្គាវ៉ាត់ ដែលគ្រោងនឹងដាក់ដំណើរការនៅចុងឆ្នាំនេះ ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់ភាគខាងជើងប្រទេសវៀតណាម ដែលមានការវិនិយោគបន្ទះឈីបច្រើន។

បច្ចុប្បន្ន វៀតណាមកំពុងបង្កើនការនាំចូលធ្យូងថ្ម ដោយផ្ទុយទៅនឹងគោលដៅងាកទៅរកថាមពលកកើតឡើងវិញ ដែលការណ៍នេះបង្កបញ្ហាធំមួយសម្រាប់ក្រុមហ៊ុនផ្សេងៗ ដែលស្ថិតនៅក្រោមសម្ពាធតឹងតែងឱ្យកាត់បន្ថយការបំភាយកាបូនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។
ប្រទេសនេះ មានរោងចក្ររបស់ក្រុមហ៊ុនបន្ទះឈីបរាប់សិប រួមទាំងរោងចក្រសាកល្បង និងដំឡើងដ៏ធំបំផុតរបស់ក្រុមហ៊ុនអាមេរិក Intel ហើយបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីវិវត្តន៍ខ្លួនលើសពីការផលិតកាលពី២ឆ្នាំមុន។ លោក Dong បាននិយាយថា វៀតណាមបានចំណាយថវិកាសម្រាប់ការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវបន្ទះឈីបចំនួន២ ដោយមាន ២ នៅក្រុងហាណូយ និង១នៅទីក្រុងហូជីមិញ និង១ទៀតនៅក្រុង Da Nang៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ