Connect with us

សេដ្ឋកិច្ច

ថៃ និង​វៀតណាម​  ប្រកៀក​ប្រកិត​គ្នា​​លើ​​ដំណែង​លេខ​២​ខាង​​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​ពិភព​លោក​

បានផុស

នៅ

ប្រទេស​ថៃ​ និង​វៀតណាម​ កំពុង​ប្រកៀក​ប្រកិត​គ្នា​លើ​ដំណែង​លេខ​២​ ក្នុង​នាម​ជា​អ្នក​នាំ​ចេញ​អង្ករ​ធំ​ជាង​បំផុត​នៅ​​លើ​ទីផ្សារ​​ពិភព​លោក​​ឆ្នាំ​នេះ​ ខណៈ​ឥណ្ឌា​ដែល​ជា​អ្នក​ចេញ​លេខ​១​ ហាក់​ធ្លាក់​ការ​នាំ​ចេញ​របស់​ខ្លួន​​គួរ​ឱ្យ​កត់​សម្គាល់ ​ដោយ​សារ​តែ​គោល​នយោបាយ​​ផ្ទៃ​ក្នុង​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​​របស់​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ​ (TREA) កាល​ពី​ថ្ងៃ​អង្គារ​។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន​ថៃ​ The Nation បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​ TREA ដែល​និយាយ​ថា​ ស្ថិតិ​សម្រាប់​ត្រី​មាស​ទី​​១​នៃ​ឆ្នាំ​ ២០២៤​ ​បាន​បង្ហាញ​ថា​ ឥណ្ឌា​បាន​នាំ​ចេញ​អង្ករ​ច្រើន​ជាង​គេ​ចំនួន​ ៤,៣ លាន​តោន​ ធ្លាក់​ចុះ​ ២៨,១ ភាគរយ​ បើប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។  ​ប្រទេស​ថៃ​ ឈរ​នៅ​លំដាប់​រៀង​ទី​១​ ដោយ​នាំ​ចេញ​អង្ករ​ចំនួន​ ២,៤៦ លាន​តោន​ ​ក្នុង​កំណើន​​ ១៩,៤ ភាគរយ​ ខណៈ​វៀតណាម​ឈរ​នៅ​លេខ​រៀង​បន្ទាប់​ ដោយ​​នាំ​ចេញ​អង្ករ​បាន​ ២,១៨ លាន​តោន​ ក្នុង​កំណើន​ ១៧,៧ ភាគរយ​។

​TREA ​បាន​និយាយ​​ថា​ ការ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​ឥណ្ឌា​សម្រាប់​រយៈ​ពេល​​៣​ត្រីមាស​​ចុង​ក្រោយ​ អាច​នឹង​បន្ត​ធ្លាក់​ចុះ​បន្ថែម​ទៀត​ ខណៈមាន​សេចក្ដី​រាយការណ៍​ថា​ ​​​រដ្ឋាភិបាល​ប្រទេស​នេះ​​គ្រោង​នឹង​ដាក់​កំហិត​បន្ថែម​ទៀត​លើ​ការ​នាំ​ចេញ​ ដើម្បី​ទប់​ស្កាត់​ការ​កើន​ឡើង​តម្លៃអង្ករ​​ក្នុង​ស្រុក​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អ្នក​ប្រើ​ប្រាស់​។​

បើ​តាម​ TREA ការ​នាំ​ចេញអង្ករ​របស់​ថៃ​ក្នុង​ត្រី​មាស​ដំបូង​ឆ្នាំ​នេះ​ គិត​ជា​ទឹក​ប្រាក់​បាន​ប្រមាណ​ ៥៦,៧៣ ប៊ីលាន​បាត​ ដោយ​កើន​ឡើង​ ៤៩ ភាគរយ​ បើ​ប្រៀប​ធៀប​នឹង​​ឆ្នាំ​មុន​។

សមាគមដដែល​ បាន​ប៉ាន់​ប្រមាណ​ថា​ ការ​នាំ​ចេញ​អង្ករ​ក្នុង​ខែ​មេសា​ មាន​ចំនួន​ប្រហែល​ ៨០០ ០០០ តោន​ ដែល​ភាគច្រើន​ ​រួម​ចំណែក​ពី​​ការ​ទិញ​អង្ករ​ស​ពី​ប្រទេស​ឥណ្ឌូនេស៊ី ​ហ្វីលីពីន​ ម៉ាឡេស៊ី ​និង​ជប៉ុន​។​

​ទន្ទឹម​នឹង​នោះ​ ​​អង្ករ​ផ្កា​ម្លិះ ​កំពុង​​មាន​តម្រូវ​ការ​កាន់​តែ​ច្រើន​ពី​សហរដ្ឋ​អាមេរិក​ កាណាដា ​ហុងកុង​ សិង្ហបុរី​ និង​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុប​។ TREA ​បាន​បន្ថែម​ថា​ អង្ករ​ថៃ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​នៅ​ក្នុង​ទីផ្សារ​ពិភព​លោក​ ដោយ​សារ​ការ​ធ្លាក់ចុះ​​​ប្រាក់​បាត​​ ទោះ​បី​ជាតម្លៃ​អង្ករ​ថៃ​​​នៅ​តែ​ខ្ពស់​ជាង​គូ​ប្រជែង​​បន្តិច​ក្ដី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៣០ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៣៦ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម