សេដ្ឋកិច្ច
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ចិនកើនឡើង ខណៈសន្ទស្សន៍តម្លៃអ្នកផលិតធ្លាក់ចុះនៅខែមេសា
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ប្រទេសចិន បានកើនឡើងក្នុងខែមេសានេះបន្តទៀត សម្រាប់រយៈពេល៣ខែជាប់គ្នាៗ ខណៈសន្ទស្សន៍តម្លៃអ្នកផលិតបានបន្តធ្លាក់ចុះ ដែលនេះបង្ហាញពីតម្រូវការក្នុងស្រុករឹងមាំ បើទោះបីជាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចស្ថិតនៅក្នុងភាពស្រពិចស្រពិលក្ដី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញនៅថ្ងៃសៅរ៍ ទី ១១ ឧសភា នេះថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ០,៣ ភាគរយក្នុងខែមេសានេះ បើធៀបនឹងឆ្នាំមុន ដោយកើនឡើងពី ០,១ ភាគរយក្នុងខែមីនា។

ផ្ទុយទៅវិញ សន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានធ្លាក់ចុះ ២,៥ ភាគរយក្នុងខែមេសា បើធៀបនឹងឆ្នាំមុន ប៉ុន្តែថយចុះពីការធ្លាក់ចុះ ២,៨ ភាគរយកាលពីខែមុន។
ទន្ទឹមនឹងនេះ តម្រូវការលំនៅឋានក្នុងស្រុកនៅតែទន់ខ្សោយ ខណៈការភ័យខ្លាចគ្មានការងារធ្វើ នៅតែបន្តកើតមាន ជាពិសេសក្នុងចំណោមយុវវ័យ។

អតិផរណាស្នូល ដែលមិនរាប់បញ្ចូលតម្លៃអាហារ និងប្រេងឥន្ធនៈ បានកើនឡើង ០,៧ ភាគរយក្នុងខែមេសា ដោយកើនឡើងពី ០,៦ ភាគរយក្នុងខែមីនា។
គួរគូសបញ្ជាក់ថា ប្រទេសចិននឹងប្រើប្រាស់ឧបករណ៍គោលនយោបាយ ដូចជាសមាមាត្រតម្រូវការបម្រុង (RRR) និងអត្រាការប្រាក់របស់ធនាគារ ក្នុងវិធីដែលអាចបត់បែនបាន ដើម្បីបង្កើនការគាំទ្រសម្រាប់សេដ្ឋកិច្ច។ នេះបើតាមការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលនៃបក្សកុម្មុយនិស្ត ដែលនិយាយកាលពីចុងខែមេសា។

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ