សេដ្ឋកិច្ច
កម្ពុជាបានស្នើដល់ពាណិជ្ជករ និងវិនិយោគិន មកបោះទុនវិនិយោគដើម្បីទាញយកប្រយោជន៍ពីពាណិជ្ជកម្មសេរី
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មបានស្នើដល់ពាណិជ្ជករនិងវិនិយោគិននៃខេត្តហឺណានរបស់ចិនពិនិត្យលទ្ធភាពក្នុងការបង្កើនការនាំចូលនូវផលិតផលកសិកម្មសក្តានុពល និងបោះទុនវិនិយោគលើការប្រព័ន្ធឡូជីស្ទិកដើម្បីទាញយកអត្ថប្រយោជន៍ពីការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
ការស្នើនេះត្រូវធ្វើឡើងក្នុងជំនួបរវាងលោកសំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយថ្នាក់ដឹកនាំខេត្តហឺណាន (Henan) នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលភាគីចិនត្រូវបានដឹកនាំដោយលោកជំទាវ Zhang Min អភិបាលរងខេត្តហឺណាន ។
កិច្ចពិភាក្សានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងខេត្តហឺណាន ដោយពិភាក្សានិងផ្លាស់ប្តូរទស្សនៈគ្នាលើការជំរុញ ពាណិជ្ជកម្មនិងការវិនិយោគរវាងខេត្តហឺណាន នៃប្រទេសចិន ជាមួយនឹងប្រទេសកម្ពុជា ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
លោកសំ សិទ្ធិស័ក្តិ បានស្នើសុំទៅថ្នាក់ដឹកនាំខេត្តហឺណាន ជំរុញឱ្យពាណិជ្ជករពិនិត្យលទ្ធភាពក្នុងការបង្កើនការនាំចូលនូវផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជា ទៅខេត្តហឺណាន; បន្តជំរុញឱ្យមាន ការវិនិយោគ ពីខេត្តហឺណានមកកម្ពុជាឱ្យកាន់តែច្រើន; និង បង្កើតកិច្ចសហប្រតិបត្តិការនៃការតភ្ជាប់រវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហឺណានលើវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឆ្លងព្រំដែន (Cross Border E-Commerce) និង ឡូជីស្ទិក ដោយហេតុថាខេត្តហឺណានគឺជាមជ្ឈមណ្ឌលកណ្តាលនៅក្នុងប្រទេសចិន (Cross Border Hub) រីឯរាជធានីភ្នំពេញ ក៏ជាជាចំណុចកណ្តាលនៃប្រទេសសមាជិក អាស៊ានផងដែរ។
កិច្ចព្រមពៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន(CCFTA) ត្រូវបានចូលជាធរមាននៅថ្ងៃទី១មករា ឆ្នាំ២០២២។សមាមាត្រលើកលែងពន្ធលើទំនិញពាណិជ្ជកម្ម នៃភាគីទាំងពីរមានជាង៩០ភាគរយ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជារំពឹងថា ការនាំចេញពីកម្ពុជាទៅចិន នឹងមានការកើនឡើងប្រមាណ២៥ភាគរយ។
លោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងថា ទំនិញកម្ពុជាជាង៣០០មុខ អាចនាំទៅចិនបានដោយមិនគិតពន្ធ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ចូលជាធរមាន។
លោកថា ក្នុងចំណោមមុខទំនិញជាង៣០០មុខនេះ គឺមានផលិតផលកសិកម្ម៩៥ភាគរយ ត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។ ប៉ុន្តែ ផលិតផលគ្រឿងចក្រ និងយានយន្តផ្សេងៗវិញ ចិននៅតែបន្តយកពន្ធនាំចូលដដែល។
ក្រុមហ៊ុន Sela Pepper Cambodia គឺជាក្រុមហ៊ុនដំបូងដែលបានទទួលការអនុញ្ញាតធ្វើការនាំចេញម្រេចប្រមាណ៣០តោនទៅកាន់ទីផ្សារចិនកាលពីថ្ងៃទី២០ខែមេសាកន្លងមកនេះ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់