Connect with us

សេដ្ឋកិច្ច

កម្ពុជាស្វាគមន៍ចំពោះការបោះទុនបន្ថែមរបស់ក្រុមហ៊ុន Hainan Litree ​ក្នុងវិស័យទឹកស្អាត

បានផុស

នៅ

ភ្នំពេញ៖ តំណាងក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. របស់ប្រទេសកូរ៉េខាងត្បូងមានផែនការពង្រីកការវិនិយោគរបស់ខ្លួនរហូតដល់១០០លានដុល្លារក្នុងវិស័យទឹកស្អាត ដើម្បីចាប់ឪកាស និងឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការពីមួយឆ្នាំទៅមួយឆ្នាំ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បាន​ជួបតំណាងក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. និងបានពិភាក្សាការងារដោយផ្តោតលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យទឹកស្អាតនៅកម្ពុជា។

នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី១២ របស់ក្រសួងកាលពីថ្ងៃទី ​២៣ កុម្ភៈ ឆ្នាំ២០២៤​ លោក ហែម វណ្ណឌី ​បានមានប្រសាសន៍ថាការធានាលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់មានសារៈសំខាន់ណាស់សម្រាប់ការពារសុខភាពសាធារណៈ និងទាក់ទាញការវិនិយោគ​នានាទាំងក្នុងស្រុក និងអន្តរជាតិ ដែលជាកត្តាសំខាន់សម្រាប់លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

លោកបានគូសបញ្ជាក់ថា៖«ក្រសួងលើកទឹកចិត្តប្រតិបត្តិករទឹកស្អាតឯកជនឱ្យពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការពង្រីក និងពង្រឹងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ក្នុងតំបន់អាជ្ញាបណ្ណរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តលក្ខខណ្ឌតម្រូវនានា ជាពិសេសលក្ខខណ្ឌគោលទាំង៤ គឺការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ»។

​សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាគឺជាសមាគមមិនរកប្រាក់ចំណេញឈានមុខ សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេសកម្ពុជា ដែលលើកកម្ពស់កិច្ចសហការ ការរៀនសូត្រ និងការផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ។ សមាគមមានសមាជិកដែលជាប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៣០០ មកពី ២៣ ខេត្ត និងសមាជិក ៤៣ ទៀត ជាក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុទាក់ទងនឹងវិស័យទឹកស្អាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម