Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាល​​អូស្រ្តាលី​​ត្រៀម​ដាក់​ចេញ​កញ្ចប់​​ថវិកា​ ​ដើម្បី​​ជួយ​បន្ធូរ​បន្ថយ​អតិផរណា​​

បានផុស

នៅ

លោក​ ជីម​ ខាលមើរស៍ (Jim Chalmers) ហេរញ្ញិក​អូស្ត្រាលីបាន​​​​​បង្ហាញ​សុទិដ្ឋិនិយម​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​​​កញ្ចប់​ថវិកា​សហព័ន្ធ​ដែល​ត្រូវ​បញ្ចេញ​​នៅ​សប្ដាហ៍​នេះ នឹង​ជួយ​បន្ធូរ​បន្ថយ​អតិផរណា​​​របស់​ប្រទេស​ ចំ​ពេល​ដែល​ប្រជាជន​អូស្ត្រាលីជា​ច្រើន​​​បន្ត​ប្រឈម​មុខ​នឹង​សម្ពាធ​​​​លើ​ការ​ចំណាយ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ​។ ​          ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ បាន​ស្រង់​សម្ដី​លោកហេរញ្ញិក​​ Chalmers ​ដែល​​ផ្ដល់​បទ​សម្ភាសន៍​ជូន​ទូរទស្សន៍​អូស្ត្រាលី​ ABC ថា​៖ «ដូច​ដែល​ខ្ញុំ​​បាន​និយាយ​ ​​​យើង​​រំពឹង​​​ថា​​ ​ថវិកា​ដែល​ដាក់​ចេញ​នឹង​​ទម្លាក់​សម្ពាធ​អតិផរណា​ ជា​ជាង​បង្កើន​សម្ពាធ​អតិផរណា​»។ ​

ការ​បង្ហាញ​ពី​សុទិដ្ឋិនិយម​របស់​លោក​ Chalmers នេះ​ ធ្វើ​ឡើង​ក្រោយ​​សេដ្ឋវិទូ​របស់​ធនាគារ​កណ្តាល​   អូស្ត្រាលី​បាន​ព្យាករ​ថា​ អតិផរណា​អ្នក​ប្រើ​ប្រាស់​ដែល​​មានអត្រា​​ ៣,៦ ភាគរយ​​ក្នុង​ត្រី​មាស​ទី​១​ នឹង​កើន​ឡើង​ដល់​ ៣,៨ ភាគរយ​នៅ​ចុង​ត្រីមាស​ទី​២​ ហើយ​នឹង​បន្ត​ថេរ​នៅ​​អត្រា​នោះ​រហូត​ដល់​បំណាច់​ឆ្នាំ​។ តួលេខ​ព្យាករ​ណ៍​នេះ​ គូស​បញ្ជាក់​​អំពី​បញ្ហា​ប្រឈម​អតិផរណា​ ដែល​អូស្រ្តាលី​ជួប​ប្រទះ​ក្នុង​ស្រុក​។ ​

​ចា​​ប់​​តាំង​​ពី​​​​​​ខែ​ឧសភា​ឆ្នាំ ​២០២២​ ធនាគារ​កណ្តាល​អូស្រ្តាលី​ បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​អតិផរណា​ខ្ពស់​ថេរ​ ​ដោយ​​ដំឡើង​អត្រា​ការ​ប្រាក់គោល ​ពី​ ៤,២៥ ភាគរយ​ រហូត​ទៅ​​ដល់​អត្រា​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​ ពោល​គឺ​ ៤,៣៥ ភាគរយ​ ។  ​

ក្រោម​ការ​ប្រយុទ្ធ​ប្រឆាំង​នេះដូច​គ្នា​​ លោក​ Chalmers ​បាន​និយាយ​ថា​ ​កញ្ចប់​ថវិកា​ដែល​នឹង​ត្រូវ​​ដាក់​ចេញ​នៅ​ថ្ងៃ​អង្គារ​នេះ​ នឹង​​ផ្តោត​ជា​ចម្បង​លើ​អតិផរណា​ ប៉ុន្តែ​មិន​ផ្ដោត​វា​តែ​មួយ​មុខ​នោះ​ទេ​។ ​លោក​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖ «​កញ្ចប់​ថវិកា​នេះ​នឹង​ក្លាយ​ជា​ថវិកា​ដែល​​មាន​ទំនួល​ខុស​ត្រូវ​ ដោយ​វា​​នឹង​បន្ធូរ​បន្ថយ​សម្ពាធ​​ផ្សេង​ៗ​នៃ​បរិយា​ទាន​នៃ​ជីវភាព (ឬ​ តម្លៃ​នៃ​ការ​រស់​នៅ​) ​ហើយ​វា​នឹង​វិនិយោគ​អូស្រ្តាលី​នា​ពេលខាង​មុខ​»។ ​ ​បើ​តាម​ក្រុម​មន្ត្រី​អូស្រ្តាលី​ ​​កញ្ចប់​​ថវិកា​ដដែល​នឹង​ផ្តោត​សំខាន់​លើ​លំនៅឋាន​ ​ខណៈ​​ការ​កើន​ឡើង​ថ្លៃ​ជួល​ ការ​ដំឡើង​អត្រា​ការ​ប្រាក់​ និង​កំណើន​​ថ្លៃ​បរិយា​ទាន​នៃ​ជីវភាព​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ​ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ទីផ្សារ​ជួល​លំនៅដ្ឋាន​​របស់​អូស្រ្តាលី​ ដែល​ថ្លៃ​រួច​ស្រាប់​ទៅ​ហើ​យនោះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម