Connect with us

សេដ្ឋកិច្ច

បារាំង​​​ទាញ​ការ​វិនិយោគបរទេស​ជាង​​ ១៦ ប៊ីលាន​ដុល្លារ​ពី​​កិច្ច​ប្រជុំ​​ជំនួញ​ប្រចាំ​ឆ្នាំ​«ជ្រើស​រើស​បារាំង​»​

បានផុស

នៅ

ប្រធានាធិបតី​បារាំង​ ​លោក អេម៉ាញូអែល ម៉ាក្រុង (Emmanuel Macron) ​បាន​និយាយ​​​ថា​ កិច្ច​ប្រជុំ​កំពូលជំនួញ​​ប្រចាំ​ឆ្នាំ​ «ជ្រើស​រើស​បារាំង» ​ដែល​​​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ចន្ទ​​នេះ​ នឹង​ទាក់​ទាញ​ការ​វិនិយោគ​បរទេស​ចំនួន​ ១៥ ប៊ីលាន​អឺរ៉ូ​ (១៦,២ ប៊ីលាន​ដុល្លារ​)។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​លោក​ ម៉ាក្រុង​ បាន​និយាយ​ថា​ ការ​វិនិយោគ​បរទេស​សរុបទាំង​​ ១៥ ប៊ីលាន​អឺរ៉ូ​ ​​បាន​មក​ពី​គម្រោង​អាជីវកម្ម​ចំនួន​ ៥៦ ផ្សេង​ៗ​​គ្នា​ ​ដែល​គ្រប​ដណ្ដប់​លើ​​វិស័យ​សំខាន់​ៗ​​រួម​មាន​បច្ចេកវិទ្យា ​បញ្ញាសិប្ប​និម្មិត​ (AI) ​និង​ហិរញ្ញ​វត្ថុ​។​

គួរ​គូស​បញ្ជាក់​ថា​ កិច្ច​ប្រជុំ​ «ជ្រើស​រើស​បារាំង» ​ធ្វើ​ឡើង​ដើម្បី​ស្រូប​យក​ការ​វិនិយោគ​បរទេស​ទៅ​ក្នុង​ប្រទេស​បារាំង ដោយ​ឆ្នាំ​មុន​ វា​បាន​ទាក់​ទាញ​ការ​វិនិយោគ​បរទេស​ប្រមាណ​ ១៣ ប៊ីលាន​អឺរ៉ូ​។ ​បារាំង​រៀប​ចំ​កិច្ច​ប្រជុំ​នេះ​ឡើង​ ក្នុង​បំណង​ជាក់​ស្ដែង​ដើម្បី​ពង្រឹង​កេរ្តិ៍​ឈ្មោះ​ក្រុង​ប៉ារីស​ជា​​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ឈាន​មុខ​គេ​នៅ​អឺរ៉ុប​ ខណៈ​ប្រទេស​ដែល​​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទី​២​នៅ​តំបន់​​ចាយ​ប្រាក់​អឺរ៉ូ​មួយ​នេះ​ ប្រឈម​មុខ​នឹង​​ឱនភាព​ថវិកា​ ហើយ​កំណើន​សេដ្ឋកិច្ច​ក្នុង​ត្រី​មាស​ទី​ ១ ​ក៏​ស្ថិត​នៅ​លើ​សន្ទុះ​​ស្ដួច​ស្ដើង​​។

​កាល​ពី​​ចុង​សប្តាហ៍កន្លង​ទៅ​​ បារាំង​បាន​និយាយ​ថា​ ក្រុម​ហ៊ុនពាណិជ្ជកម្ម​អេឡិចត្រូនិក​​ Amazon ​​នឹង​​ប្រកាស​ការ​វិនិយោគ​ ១,២ ប៊ីលាន​​អឺរ៉ូ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​  ​​ក្រោយ​​ក្រុមហ៊ុន​វេជ្ជសាស្រ្ត​​ឈាន​មុខ​គេ​ Pfizer Inc. ​និង​ AstraZeneca ​​​​បាន​ប្រកាស​ពី​ការ​វិនិយោគ​ដែល​មាន​តម្លៃ​​សរុប​ជិត​ ១​ ប៊ី​លាន​ដុល្លារ​​។​

​នៅ​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ​​ ​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​បារាំង​ លោក​ Bruno Le Maire ​​នឹង​រៀប​ចំ​​កិច្ច​ប្រជុំ​ទទួល​​នាយក​ប្រតិបត្តិ​របស់ធនគារវិនិយោគ​​​ JPMorgan ​ធនាគារ​ Goldman Sachs ​ធនាគារ​ Morgan Stanley និង​ធនាគារ​អាមេរិក​ ​​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ផ្សេង​ៗ​ទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម