សេដ្ឋកិច្ច
កម្ពុជា កំពុងតែចរចារឿងការនាំចេញក្រពើទៅកាន់ទីផ្សារចិន
អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងតែចរចាជាមួយភាគីប្រទេស ទាក់ទងនឹងការនាំចេញក្រពើ ទៅកាន់ទីផ្សារប្រទេសចិន ប៉ុន្ដែលទ្ធផលបែបណានោះ ក្រសួងមិនទាន់អាចបញ្ជាក់ឱ្យបានជាក់លាក់ នៅឡើយ។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី១៥ ខែឧសភា នេះថា សម្រាប់ពេលបច្ចុប្បន្ន ក្រសួងកសិកម្មបាននឹងកំពុងចរចា រឿងការនាំចេញក្រពើ ទៅកាន់ទីផ្សារប្រទេសចិន ប៉ុន្ដែលទ្ធផលបែបណានោះ លោកមិនទាន់អាចឆ្លើយបញ្ជាក់ឱ្យច្បាស់លាស់បាន នោះឡើយ។

អ្នកនាំពាក្យរូបនេះ បន្តថា កន្លងមកទីផ្សារក្រពើ នៅប្រទេសកម្ពុជាពុំមានទីផ្សារនោះទេ ក្រៅពីការនាំចេញមិនផ្លូវការទៅកាន់ប្រទេសវៀតណាម ដើម្បីនាំចេញបន្តទៅកាន់ទីផ្សារប្រទេសចិន ទាំងនេះហើយ បានក្រសួងកំពុងតែចរចាជាមួយភាគីចិន ដើម្បីធ្វើយ៉ាងណាមានការនាំចេញទៅទៅកាន់ប្រទេសចិនតែម្ដង។

លោក ឃឹម ហ្វីណង់ បន្ថែមថា ក្នុងបរិបទឥឡូវ និងបរិបទខាងមុខទៀត តម្រូវការនៃការប្រើប្រាស់ ផលិតផលអំពីស្បែកសត្វ មានការថយចុះបន្តិចម្ដងៗ ពីមួយឆ្នាំទៅមួយឆ្នាំ នេះក៏ដោយសារតែមនុស្សទាំងអស់ មានយល់ដឹងពីផលប៉ះពាល់នៃបរិស្ថាន និងភាពឃោរឃៅចំពោះសត្វ ទើបតម្រូវការនៃការប្រើប្រាស់មានការថយចុះ ផងដែរ៕
អត្ថបទ ៖ សួស សិត



-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់