សេដ្ឋកិច្ច
វិស័យឯកជនរំពឹងថាវេទិកាធុរកិច្ចកម្ពុជា-កូរ៉េនឹងជួយលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ វេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិកូរ៉េ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការទៅប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងដើម្បីជំរុញ ពាណិជ្ជកម្មនិងការវិនិយោគទ្វេភាគីកម្ពុជា-កូរ៉េ និងពង្រឹងភាពជាដៃគូនៃប្រទេសទាំងពីរ។

វេទិកាធុរកិច្ចកម្ពុជា-កូរ៉េត្រូវបានរៀបចំឡើងក្នុងអំឡុងពេលសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា។

លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ក៏បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមអមដំណើររបស់សម្តេចសម្តេចធិបតីនាយករដ្ឋមន្ត្រីផងដែរ។
«សភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់ជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ច ក៏ដូចជា ជំរុញកាលានុវត្តភាពធុរកិច្ចរវាងប្រទេសទាំងពីរ»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល។
លោកលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា វេទិកាធុរកិច្ចនេះនឹងផ្តល់នូវព័ត៌មានថ្មីអំពីការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាទៅដល់ពាណិជ្ជករកូដោយផ្ទាល់តែម្តង។
លោកបានថ្លែងថា៖«វេទិកាធុរកិច្ចនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតដល់មន្ត្រី អ្នកវិនិយោគ និងអ្នកជំនួញនៃប្រទេសទាំងពីរអំពីអត្ថប្រយោជន៍នៃការអនុវត្ត ពាណិជ្ចកម្មសេរីកម្ពុជា-កូរ៉េ”។

បើយោងតាមសភាពាណិជ្ជកម្មកម្ពុជា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចនៅតំបន់ឧស្សាហកម្មបច្ចេកវិទ្យា (Pangyo Techno Valley) សារមន្ទីរនវានុវត្តន៍សាមសុង (Samsung Innovation Museum) រោងចក្រចម្រាញ់ជីវថាមពលពីសំបកគ្រាប់ស្វាយចន្ទី និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានដាក់ឱ្យចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។ ជាមួយកិច្ចព្រមព្រៀងនេះ ប្រទេសកូរ៉េខាងត្បូងយល់ព្រមលើកលែងពន្ធលើផលិតផល ៩៥,៦ ភាគរយដែលនាំចូលពីកម្ពុជា ហើយកម្ពុជាក៏ត្រូវលើកលែងពន្ធលើទំនិញនាំចូល ៩៣,៨ ភាគរយផងដែរ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ប្រទេសកូរ៉េគឺជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេសធំជាងគេទីពីររបស់ប្រទេសកម្ពុជា។ការវិនិយោគរបស់កូរ៉េមានជាចម្បងក្នុងវិស័យហិរញ្ញវត្ថុ អចលនទ្រព្យ ផលិតកម្ម កសិកម្ម ថាមពល វារីអគ្គិសនី និងសំណង់៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ