សេដ្ឋកិច្ច
អូស្រ្តាលីគ្រោងចំណាយទុន ១៥ ប៊ីលានដុល្លារ លើការវិនិយោគបៃតងក្នុងរយៈពេល ១០ ឆ្នាំទៅមុខ
ហេរញ្ញិកអូស្ត្រាលី លោក ជីម ខាលមើរស៍ (Jim Chalmers) បានប្រកាសកាលពីថ្ងៃអង្គារថា អូស្រ្តាលីមានគម្រោងចំណាយទុនប្រមាណ ២២,៧ ប៊ីលានដុល្លារអូស្រ្តាលី (១៥ ប៊ីលានដុល្លារអាមេរិក) ក្នុងរយៈពេលពេល ១០ ឆ្នាំទៅមុខ លើការវិនិយោគបៃតង ដើម្បីធ្វើឱ្យអូស្រ្តាលីក្លាយជាផ្នែកមួយដែល «មិនអាចខ្វះបាន» នៃសេដ្ឋកិច្ចពិភពលោក ខណៈប្រទេសនេះផ្លាស់ប្ដូរទៅរកគោលដៅអព្យាក្រឹតកាបូន។ នេះបើតាមការចុះផ្សាយកាសែត Nikkei Asia។

ក្នុងសុន្ទរកថាដាក់កញ្ចប់ថវិកាទៅសភា លោក ខាលមើរស៍ បានគូសបញ្ជាក់ថា អូស្ត្រាលីឈរនៅលើទីសមគួរ ដើម្បីទាញយកអត្ថប្រយោជន៍ពីការខិតខំប្រឹងប្រែងរបស់ពិភពលោក ឆ្ពោះទៅសម្រេចបានអព្យាក្រឹតកាបូនត្រឹមឆ្នាំ ២០៥០។ ក្រោមកម្មវិធីចំណាយរយៈពេល ១០ ឆ្នាំ អូស្រ្តាលីមានគោលបំណងរៀបចំមូលនិធិសាធារណៈទៅកាន់ប្រទេសឧស្សាហកម្មសំខាន់ៗ ដើម្បីជួយទាក់ទាញការវិនិយោគឯកជនបន្ថែមទៀត សម្រាប់ ការផ្លាស់ប្តូរទៅជាថាមពលបៃតង។
ផែនការនេះរួមបញ្ចូលការអភិវឌ្ឍនៃអ៊ីដ្រូសែនកកើតឡើងវិញ លោហធាតុបៃតង និងឥន្ធនៈរាវកាបូនទាប។ មូលនិធិដដែល ក៏នឹងឆ្ពោះទៅរកការផលិតបច្ចេកវិទ្យាថាមពលស្អាត ដូចជាបន្ទះស្រូបពន្លឺព្រះអាទិត្យ និងអាគុយ និងការកែច្នៃ និងការចម្រាញ់សារធាតុរ៉ែសំខាន់ៗជាដើម។
ជាមួយគ្នានោះ លោក ខាលមើរស៍ បានថ្លែងថា ការចំណាយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គឺផ្តោតជាសំខាន់លើគោលដៅ២៖ ការទប់ទល់នឹងសម្ពាធនៃតម្លៃនៃការរស់នៅ និងការលើកកម្ពស់របៀបវារៈគោលនយោបាយឧស្សាហកម្ម «អនាគតមួយផលិតនៅអូស្ត្រាលី»។

គួរគូសបញ្ជាក់ថា អូស្ត្រាលីប្រឈមនឹងអតិរេកថវិកាចំនួន ៩,៣ ប៊ីលានដុល្លារអូស្រ្តាលីនៅឆ្នាំហិរញ្ញវត្ថុ ដែលនឹងបញ្ចប់ក្នុងខែមិថុនានេះ។ រដ្ឋាភិបាលក៏បានព្យាករណ៍ផងដែរ ពីកំណើនសេដ្ឋកិច្ច ១,៧៥ ភាគរយក្នុងឆ្នាំហិរញ្ញវត្ថុដដែល ខណៈឆ្នាំហិរញ្ញវត្ថុបន្ទាប់ ត្រូវបានរំពឹងថានឹងមានកំណើនសេដ្ឋកិច្ច ២ ភាគរយ។ លើសពីនេះ អូស្រ្តាលីក៏កំពុងប្រឈមមុខនឹងអតិផរណាខ្ពស់ថេរខ្ពស់ ក្នុងអត្រា ៣,៥ ភាគរយនៅត្រីមាសទី១ ឆ្នាំ ២០២៤ ហើយរំពឹងកើនដល់ ៣,៨ ភាគរយនៅចុងត្រីមាសទី២ ដោយអត្រានេះនឹងនៅថេររហូតដល់បំណាច់ឆ្នាំ។
ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងអតិផរណា លោក ខាលមើរស៍ ថ្លែងយ៉ាងដូច្នេះថា៖ «យើងអាចចូលរួមយ៉ាងអស់ពីចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងអតិផរណាដោយមិនធ្វើឱ្យខូចសេដ្ឋកិច្ច យើងត្រូវដឹងខ្លួនក្នុងនាមជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចដែលមានទំនួលខុសត្រូវ តាមរយៈការធ្វើឱ្យអតិផរណាថយលឿនជាងមុន ដោយមិនធ្វើឱ្យប៉ះពាល់ដល់អ្នកដែលស្ថិតនៅក្រោមសម្ពាធ និងដោយមិនធ្វើឱ្យសេដ្ឋកិច្ចទន់ខ្សោយ»៊
លោកបន្តថា ការបន្ធូរបន្ថយតម្លៃនៃការរស់នៅ គឺជាអាទិភាពរបស់រដ្ឋាភិបាល ដែលបានដាក់ចេញនូវវិធានការណ៍មួយដើម្បីបញ្ចប់បញ្ហានេះ។ ទាំងនេះរួមមានការកាត់ពន្ធ ការបន្ធូរបន្ថយវិក្កយបត្រថាមពល ការឧបត្ថម្ភធនលើថ្នាំ ការកាត់បន្ថយប្រាក់កម្ចីសិស្ស ការគាំទ្រសម្រាប់អ្នកជួល និងផែនការសាងសង់ផ្ទះបន្ថែមជាដើម៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?