Connect with us

សេដ្ឋកិច្ច

វិស័យហិរញ្ញវត្ថុនៅតែបន្តរក្សាកំណើនល្អ ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច

បានផុស

នៅ

ភ្នំពេញ៖ ធនាគារធំៗពីរបស់កម្ពុជាបានបង្ហាញនូវប្រតិបត្តិការអាជីវកម្មដ៏ល្អរឹងមាំ​នៅក្នុងត្រីមាសទី១ឆ្នាំ២០២២៤នេះ ឆ្លុះបញ្ចាំងពីភាពល្អប្រសើរនៃសកម្មភាពសេដ្ឋកិច្ច ខណៈសេដ្ឋកិច្ចសកលនិងតំបន់កំពុងបន្តស្ទុះងើបឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធនាគារ ABA ​ដែលជាធនាគារធំជាងគេមួយនៅកម្ពុជា (គិតក្នុងទំហំទ្រព្យសកម្ម) បានរាយការណ៍ថា ក្នុងត្រឹមត្រីមាសទី១ឆ្នាំ២០២៤ នេះ ជាមួយនឹងប្រាក់ចំណេញសុទ្ធមានដល់ទៅ ៧៩លានដុល្លារអាមេរិក កើនឡើង១៥% បើធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០២៣ ដែលមានត្រឹមតែ ៦៩លានដុល្លារអាមេរិក​

សម្រាប់ប្រាក់បញ្ញើអតិថិជនរបស់ធនាគារ ABA នៅត្រីមាសទី១ ឆ្នាំ២០២៤ ​សម្រេចបានដល់ទៅជាង ៩,៦៩ ពាន់លានដុល្លារ កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២៣ ខណៈប្រាក់កម្ចីដុលវិញមានដល់ទៅជាង ៨,១៥ ពាន់លានដុល្លារ កើនឡើង១៨%។ ជាមួយគ្នាននេះ ទំហំទ្រព្យសកម្មរបស់ធនាគារក្នុងស្រុកមួយនេះ ក៏បានកើនឡើងកាន់តែខ្ពស់ផងដែរ ពោលគឺមានដល់ទៅជាង ១២,០៦ ពាន់លានដុល្លារ កើនឡើង២៤%។

លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA បានថ្លែងនៅក្នុងរបាយការណ៍តាមរបាយការណ៍មិនទាន់ធ្វើសវនកម្មកាលពីពេលថ្មីៗនេះថា នៅត្រីមាសដំបូង នៃឆ្នាំ២០២៤ ធនាគារ ABA បានបង្ហាញនូវលទ្ធផល​ហិរញ្ញវត្ថុដ៏ល្អប្រសើរគួរឲ្យ​កត់សម្គាល់ ដោយពង្រឹងជំហរជា​គ្រឹះស្ថាន​ផ្ដល់ប្រាក់កម្ចីចម្បងមួយ​នៅក្នុង​សេដ្ឋកិច្ច និងជាចលករដ៏សំខាន់​ក្នុងការ​ជំរុញ​វឌ្ឍនភាពសេដ្ឋកិច្ចជាតិ។

លោក Askhat បានសង្កត់ធ្ងន់ថា «ដោយមានយុទ្ធសាស្ត្រដ៏ល្អឯក បណ្ដាញធុរកិច្ចប្រាក់បញ្ញើ និងប្រាក់កម្ចី ព្រមទាំងផលិតផលហិរញ្ញវត្ថុឌីជីថល បានធ្វើឲ្យ​ ABA ក្លាយជាធនាគារឈានមុខគេ ក្នុងការផ្ដល់នូវ​ដំណោះស្រាយហិរញ្ញវត្ថុដ៏ទំនើប និងសុវត្ថិភាព និងជាធនាគារពាណិជ្ជធំជាងគេបំផុត​របស់កម្ពុជា។»

ជាមួយគ្នានេះ លោក Askhat ក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងនាមជាថ្នាក់ដឹកនាំរបស់ធនាគារ ABA ដើម្បីបន្ដគាំទ្រដល់រូបវន្ដបុគ្គល និងបណ្ដាអាជីវកម្មនានា តាមរយៈសេវាហិរញ្ញវត្ថុ​ប្រកបដោយនវានុវត្តន៍ ជាមួយនឹងកិច្ចការផ្ដោតលើកាផ្ដល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំង​ការប្តេជ្ញាចិត្ត​ចំពោះ​ភាពរីកចម្រើន និងវិបុលភាពជាតិ។ គិតមកត្រឹមត្រីមាសទី១ ឆ្នាំ២០២៤ ធនាគារ ABA មាន គណនីអ្នកប្រើប្រាស់សេវាកម្មរបស់ធនាគារនេះ មានដល់ទៅជាង ៧,៦៦ លានគណនី ពោលគឺបានកើនឡើង៤១%។

ជាមួយគ្នានេះដែរ ធនាគារអេស៊ីលីដាក៏បានរាយការណ៍ថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៨៦៣,២២ ប៊ីលានរៀល កើនឡើងចំនួន ៣៦,៤៥ ប៊ីលានរៀល ស្មើនឹង ៤,៤១% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១០៨,០៦ ប៊ីលានរៀល ថយចុះចំនួន ៤៩,១៩ ប៊ីលានរៀល ស្មើនឹង ៣១,២៨% ធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣។

គិតត្រឹមដំណាច់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤០,៦៩ ទ្រីលានរៀល ដែលកើនឡើងចំនួន ៨៨៥,៦០ ប៊ីលានរៀល ស្មើនឹង ២,២២% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៥,៦៦ ទ្រីលានរៀល កើនឡើងចំនួន ៤០,៣៣ ប៊ីលានរៀល ស្មើនឹង ០,៧២% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៣។

យោងតាមស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច AMRO មានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានលើកឡើងថា សម្រាប់ឆ្នាំ២០២៤ សេដកិច្ចកម្ពុជា នៅបន្តរក្សាបានចលនការកំណើនល្អ ដោយការរំពឹងទុកភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចសកល និងតំបន់ ដែលនឹងបន្តគាំទ្រដល់វិស័យបម្រើដល់ការចេញ ជាពិសេស វិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈវិស័យទេចរណ៍នឹងនៅតែបន្តនិន្នាការកើនឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម