សេដ្ឋកិច្ច
ក្រុមហ៊ុនសំណង់ DBD បានបង្ហាញពីការកើនឡើងនៃអាជីវកម្មរបស់ខ្លួនក្នុងត្រីមាសទី១
DBD Engineering Plcជាក្រុមហ៊ុនដំបូងដែលបានចុះបញ្ជីនៅទីផ្សារកំណើនរបស់ផ្សារមូលបត្រកម្ពុជា (CSX) បានរាយការណ៍ពីកំណើនអាជីវកម្មយ៉ាងល្អនៅក្នុងត្រីមាសទី១ ឆ្នាំនេះ ទោះបីជាទីផ្សារអចលនទ្រព្យនិងសំណង់ក្នុងស្រុកហាក់ពុំទាន់ងើបឡើងវិញខ្លាំងក៏ដោយ។

នៅក្នុងឯកសារផ្ញើជូន CSX កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនវិស្វកម្ម និងសំណង់ពហុបំណងមួយនេះ បានប្រកាសប្រាក់ចំណួលចំនួន ២៤,០៣៧ពាន់លានរៀលកើនឡើងពី ១៦,៣៧៦ពាន់លានរៀល ឬ ៧,៦៦០ដុល្លារកាលពីត្រីមាសមុន កើនឡើង ៤៧,៧៨ភាគរយ។
របាយការណ៍ដដែលបង្ហាញថា៖«ការកើនឡើងនៃប្រាក់ចំណូល សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ការកើនឡើងនៃប្រាក់ចំណូលបណ្តាលមកពីការកើនឡើងនៃចំណូលពីគម្រោងសាងសង់ចំនួន ៤៦,០១% និងចំណូលពីការលក់ទំនិញ ៤៣១,០៥%»។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានរាយការណ៍ប្រាក់ចំណេញប្រតិបត្តិការធ្លាក់ចុះ៣៣,៦៨ភាគរយ សម្រេចបានតែ២៣៨២,៥២ ប្រាក់ចំណេញដុលចំនួន ២៣៨២,៥២ភាគរយ និងប្រាក់ចំណូលផ្សេងទៀតចំនួន ១,៩០៥ពាន់លានរៀល ដោយថយពី២,៨៧៣ ពាន់លានរៀល។ ចំណែកប្រាក់ចំណេញសុទ្ធសម្រេចបានត្រឹមតែជាង ៨៨៧,២៧៨ លានរៀលថយពី១,៥៩៤ពាន់លានរៀល។

ក្រុមហ៊ុនDBD ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៩៥ ផ្តល់សេវាការរចនា ការសាងសង់ ការដំឡើង និងការកម្មថែទាំ។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុនចេញផ្សាយកន្លងមក។
ឯកសារនេះបន្តថា៖ «ប្រាក់ចំណូលសំខាន់របស់ក្រុមហ៊ុនDBD បានមកពីសេវាកម្មសាងសង់ និងថែទាំដែលរួមមាន មេកានិក អគ្គិសនី បរិក្ខារទឹក (MEP) និងការងារវិស្វកម្មសំណង់ស៊ីវិល ដោយប្រាក់ចំណូលសរុបដែលបានកត់ត្រាក្នុងរបាយការណ៍ហិរញ្ញវត្ថុបានបែងចែកជា ៣ប្រភេទគឺសំណង់ និងការថែទាំ ការលក់ទំនិញប្រាក់ចំណូលផ្សេងទៀត»។
ក្រុមហ៊ុន DBD កាលពីដើមឆ្នាំ ២០២២ ត្រូវបានជួលឱ្យធ្វើការលើគម្រោងសាងសង់ និងដំឡើងប្រព័ន្ធ MEP សម្រាប់អគារ Wing Tower នៅកែងមហាវិថីព្រះមុនីវង្ស និងផ្លូវកម្ពុជាក្រោមក្នុងរាជធានីភ្នំពេញ ដែលរំពឹងថានឹងបញ្ចប់នៅឆ្នាំនេះ។
ក្រុមហ៊ុននេះ ក៏បានលើកឡើងពីគម្រោង «រោងចក្រចំហាយទឹក ជីវម៉ាស» ពីក្រុមហ៊ុន Berkeley Energy Commercial and Industrial Solutions (BECIS) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលនឹងផ្គត់ផ្គង់ថាមពលជីវឧស្ម័នដល់ក្រុមហ៊ុនផលិតស្រាបៀរ Heineken។
លើសពីនេះ ក្រុមហ៊ុនបានធ្វើការងារលើការអភិវឌ្ឍធំៗមួយចំនួន រួមមាន ផ្សារទំនើបAEON 1, AEON 2, North Park Condominium, Chip MongSenSok, Chip Mong598 និង Chip Mong271៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់