សេដ្ឋកិច្ច
កម្ពុជា-អូស្ត្រាលីពន្លឿនគំរោងអភិវឌ្ឍសួន កសិ-ឧស្សាហកម្ម (AIP)
ជាកិច្ចខិតខំប្រឹងប្រែងក្នុងបង្កើនភាពធន់ និងឧត្តមភាពប្រកួតប្រជែងឱ្យកាន់តែប្រសើរនៃសេដ្ឋកិច្ច រដ្ឋាភិបាលកម្ពុជា សហការជាមួយរដ្ឋាភិបាលអូស្ត្រាលីកំពុងពន្លឿនគំរោងអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា (Agri-Food Industrial Park–AIP) ដើម្បីកែច្នៃផលិតផលកសិកម្ម រួមមាន គ្រាប់ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ។ល។

លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីកាលពីថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយមន្ត្រីជំនាញការនៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED)ស្តីពីគំរោងអភិវឌ្ឍសួនកសិ-ឧស្សាហកម្មនៅកម្ពុជា (Agri-Food Industrial Park) ហើយដែលកិច្ចពិភាក្សាបានផ្តោតជាចម្បងលើវឌ្ឍនភាពនៃការរៀបចំអភិវឌ្ឍគំរោង, ទិដ្ឋភាពគន្លឹះនៃគំរោង, ដំណើរការកិច្ចលទ្ធកម្ម, យន្តការស្ថាប័នសម្រាប់គ្រប់គ្រងគំរោង, ដំណើរការវាយតម្លៃ និងធាតុចូលពាក់ព័ន្ធផ្សេងៗទៀតដើម្បីឲ្យការអនុវត្តគំរោងនេះមានភាពគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំរបស់គណៈកម្មាធិការសួនកសិ-ឧស្សាហកម្មនៅកម្ពុជា។
គណៈកម្មាធិការសម្របសម្រួលសម្រាប់ការសិក្សា និងអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា បានបើកកិច្ចប្រជុំលើកទី៣ នៅថ្ងៃទី២៨ ខែមេសាឆ្នាំ២០២២ ដែលខេត្តចំនួនបីត្រូវបានជ្រើសរើសសម្រាប់ការបង្កើតតំបន់ឧស្សាហកម្មគឺបាត់ដំបង កំពង់ស្ពឺ និងកំពង់ធំ។

យោងតាមការសិក្សាបឋមឆ្នាំ ២០២២ របស់រដ្ឋាភិបាលកម្ពុជា AIP ត្រូវបានគេរំពឹងថានឹងផ្តល់បង្កើនចំណូលប្រមាណ ៥,១ពាន់លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១សែនកន្លែង ដែលជាងពាក់កណ្តាលជាស្ត្រី។
ស្ថានទូតអូស្ត្រាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីឧសភាឆ្នាំ២០២៣ថា កសិផលជាវត្ថុធាតុដើមមិនទាន់កែច្នៃរបស់កម្ពុជាប្រមាណ៩៥ត្រូវបានលក់ទៅប្រទេសជិតខាងក្នុងអាស៊ាន។ ស្ថានទូតក៏បានបង្ហាញថា ដើម្បីបង្កើនការប្រកួតប្រជែងកែច្នៃ និងបន្ថែមតម្លៃដល់ដំណាំសំខាន់ៗរបស់ខ្លួន ដូចជា ស្វាយចន្ទី ដំឡូងមី ស្រូវ ស្វាយ ចេក និងបន្លែសម្រាប់ទាំងទីផ្សារក្នុងស្រុក និងនាំចេញ កម្ពុជាត្រូវមានកន្លែងកែច្នៃកសិផលផ្ទាល់របស់ខ្លួន។

ស្ថានទូតអូស្រ្តាលីបានបញ្ជាក់ថា៖ «ដើម្បីសម្រេចបាននូវគោលដៅនេះ កម្ពុជាត្រូវការវិនិយោគលើរោងចក្រកែច្នៃកសិផលរបស់ខ្លួន។ ហេតុដូច្នេះហើយជាមូលហេតុដែលអូស្ត្រាលី។AIP នេះនឹងផ្តល់ជូននូវកន្លែងកែច្នៃកសិ-ឧស្សាហកម្ម រួមទាំងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការកសាងសមត្ថភាព និងកន្លែងធ្វើការ និងបរិស្ថានប្រកបដោយសុវត្ថិភាព ជាពិសេសសម្រាប់ស្ត្រី».
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញកសិផលចំនួន ៨,៤ លានតោនកាលពីឆ្នាំមុន ដោយទទួលបានប្រាក់ចំណូលប្រមាណ ៤,៣ ពាន់លានដុល្លារអាមេរិក៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?