សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង៣ពាន់លានដុល្លារពីការនាំចេញទៅកាន់សមាជិក RCEP ត្រឹមរយៈ៤ខែកន្លងមកនេះ
ភ្នំពេញៈ កម្ពុជារកប្រាក់ចំណូលបានប្រមាណ ៣,៣៦ពាន់លានដុល្លារពីការនាំចេញទំនិញទៅបណ្ដាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤ កើនឡើង ១៦,២ភាគរយបើធៀបនឹងឆ្នាំ២០២២ ដោយសារភាពល្អប្រសើរនៃស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលកម្ពុជាថ្មីទទួលបានកាលពីថ្ងៃទី១៦ ខែឧសភា គិតចាប់ពីខែមករាដល់ខែមេសាឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៣,៣៦ពាន់លានដុល្លារទៅកាន់បណ្ដាប្រទេសជាសមាជិកឈានមុខគេទាំង ៥ បស់ RCEP រួមមានវៀតណាម ថៃ សិង្ហបុរី ចិន និងជប៉ុន។ ជាមួយគ្នានេះដែរ ការនាំចូលប្រទេសជាសមាជិកមានទឹកប្រាក់ប្រមាណ៧,៨៣ពាន់លានដុល្លារ កើនឡើង១៣ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ដែលមានទឹកប្រាក់ចំនួន ៦,៩៣ពាន់លានដុល្លារ។
សម្រាប់ពាណិជ្ជកម្មទ្វេភាគីជាមួយចំណោមបណ្ដាប្រទេសសមាជិករបស់ RCEP ទាំងនោះ សម្រេចបានជាង ១១,១៩ពាន់លានដុល្លារ ក្នុងរយៈពេល៤ខែមកនេះ កើនឡើង១៣,៩៨ភាគរយឬតំណាងឱ្យ៦៦,២នៃការនៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាដែលមានទឹកប្រាក់សរុបចំនួន១៦,៩១ពាន់លានដុល្លារ។

កិច្ចព្រមព្រៀង RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន បច្ចុប្បន្នគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) ឈានមុខគេទូទាំងពិភពលោក ដែលរួមមានប្រទេសចំនួន ១៥។ ក្នុងនោះរួមមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសឥណ្ឌូប៉ាស៊ីហ្វិកសំខាន់ៗចំនួន៥ទៀតគឺអូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៦ ខែឧសភា ថា ជាមួយនឹងការអនុវត្តកិច្ចព្រមព្រៀង RCEP កម្ពុជាកំពុងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការនាំចេញទៅកាន់បណ្ដាប្រទេសជាសមាជិក ដែលកំពុងក្លាយជាកំណើនប្រកបដោយសក្តានុពលថ្មីមួយនៅក្នុងតំបន់។
លោកថ្លែងថា៖«ការចូលជាធរមានរបស់កិច្ចព្រមព្រៀងRCEP នៅឆ្នាំ ២០២២ ក្លាយជាកត្តាជំរុញថ្មីមួយសម្រាប់កំណើនការនាំចេញរយៈពេលវែងរបស់កម្ពុជា ខណៈដែលស្ថិតក្រោមកិច្ចព្រមព្រៀងនេះ មានការកាត់បន្ថយពន្ធមួយចំនួនដែលអាចឱ្យកម្ពុជាទាញយកឱកាសដើម្បីជំរុញការនាំចេញ»។

លោក សុវិជាតិ បានបញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ផលិតផលកសិកម្មប្រកបដោយសក្តានុពលដូចជា អង្ករ ចេកលឿង ស្វាយ មៀន និងម្រេចជាដើម។
លោកបានបញ្ជាក់ថា អត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងនេះ រួមមានការអនុគ្រោះពន្ធលើទំនិញផ្សេងៗ ការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍជំនាញ និងឱកាសការងារដែលជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស(FDI)។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា ការកើនឡើងការនាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ ជាពិសេសទៅបណ្តាប្រទេសជាសមាជិករបស់RCEP ក្នុងដំណាក់កាលនៃភាពតានតឹងផ្នែកសេដ្ឋកិច្ច និងនយោបាយអន្តរជាតិដែលគ្មានស្ថិរភាព បង្ហាញថា សមត្ថភាពផលិតកម្មរបស់កម្ពុជាកំពុងរីកចម្រើនយ៉ាងរហ័ស និងមានគុណភាពស្តង់ដា។
លោកបានបន្តថា៖«នៅពេលនេះ កម្ពុជាមានការរៀបចំយ៉ាងល្អនៅពេលការបញ្ជាទិញពីទីផ្សារអន្តរជាតិកើនឡើង កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបតាមការបញ្ជាទិញពីគ្រប់ទិសទី។ ទន្ទឹមនឹងនេះ កម្ពុជាក៏មានសក្ដានុពលក្នុងការទាក់ទាញវិនិយោគិនមកវិនិយោគផ្ទាល់ផងដែរ»។

បណ្ដាប្រទេសជាសមាជិករបស់RCEP តំណាងឱ្យប្រជាជនប្រហែល ២,២ពាន់លាននាក់ ឬ ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក ដែលរួមចំណែកដល់ ២៦,២ពាន់ពាន់លានដុល្លារនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលស្មើនឹង ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុបទូទាំងពិភពលោក។ ប្រទេសជាសមាជិកទាំងនេះមានចំនួនប្រហែល ២៨ភាគរយនៃពាណិជ្ជកម្មពិភពលោក។ នេះបើយោងតាមក្រសួង។
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២៣ លើសពី ២២,៦៥ពាន់លានដុល្លារ កើនឡើង ១,៨ភាគរយ ពីចំនួន ២២,២៥ពាន់លានដុល្លារក្នុងឆ្នាំ២០២២៕

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ