Connect with us

សេដ្ឋកិច្ច

អ្នកឧកញ៉ា គិត ម៉េង ប្រាប់វិនិយោគិនកូរ៉េ កុំឱ្យបារម្ភពីសុវត្ថិភាព និងបរិយាកាសវិនិយោគនៅកម្ពុជា

បានផុស

នៅ

នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រកាសស្វាគមន៍វិនិយោគិនកូរ៉េដ៏មានសក្តានុពលមកកាន់ប្រទេសកម្ពុជា។
នាឱកាសនោះ អ្នកឧកញ៉ា ​បាន​បញ្ជាក់​ពី​ឱកាស​វិនិយោគជាច្រើន ​ដែល​កំពុង​រង់ចាំវិនិយោគិន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ទីតាំង​ដ៏​ស្វាហាប់ និង​ជាទីតាំងយុទ្ធសាស្ត្រ​នៅ​ចំ​កណ្តាល​អាស៊ានសម្រាប់ការនាំចេញ-នាំចូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា គិត ម៉េង ក៏បានថ្លែងប្រាប់ដល់អ្នកវិនិយោគមួយចំនួនកុំឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនៅកម្ពុជា។ ក្នុងន័យនេះ អ្នកឧកញ៉ា បានពន្យល់ថា អ្នកវិនិយោគមួយចំនួនបានយល់ខុសពីសុវត្ថិភាពនៅកម្ពុជា ដោយសារបណ្តាញសារព័ត៌មានខ្លះ បាន​លើក​ឡើង​មិន​ពិត​ពីតថភាពជាក់ស្តែងនៅកម្ពុជា។
ត្រង់ន័យនេះ អ្នកឧកញ៉ា ថ្លែងយ៉ាងដូច្នេះថា៖‍«សូមអញ្ជើញអ្នកវិនិយោគកូរ៉េ មកទទួលយកបទពិសោធន៍នៅក្នុងប្រទេសកម្ពុជា ហើយស្តាប់រឿងរ៉ាវជោគជ័យរបស់ក្រុមហ៊ុនកូរ៉េ ដែលដំណើរការនៅក្នុងប្រទេស ដែលកំពុងទទួលបានបរិយាកាសដ៏កក់ក្តៅ និងមានសុវត្ថិភាព»។

អ្នកឧកញ៉ា បានគូសបញ្ជាក់ពីទេសភាពនៅទីក្រុង និងការរីកចម្រើនរបស់ប្រទេស ជាមួយនឹងអគារខ្ពស់ៗ ផ្សារទំនើប ព្រមទាំងមានបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសដែលមានសក្តានុពលខ្លាំង ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិនិយោគ និងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញភាពរីកចម្រើន។

អ្នកឧកញ៉ា គិត ម៉េង ក៏បានសង្កត់ធ្ងន់លើសមត្ថភាពផលិតកម្មនាំចេញជាយុទ្ធសាស្ត្ររបស់កម្ពុជា ដែលធ្វើឱ្យក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់អ្នកវិនិយោគកូរ៉េ។ អ្នកឧកញ៉ា បានថ្លែងថា៖‍«ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្រ្តី
សម្តេចតេជោ ហ៊ុ​ន សែន និងនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបានបង្កើតបរិយាកាសស្វាគមន៍វិនិយោគិន និងការច្នៃប្រឌិតជាច្រើន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់

សេដ្ឋកិច្ច៥ ម៉ោង មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ១២ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

Sokha Hotels

ព័ត៌មានពេញនិយម