សេដ្ឋកិច្ច
ហ្វីលីពីនបន្តគោលនយោបាយមិនយកពន្ធលើរថយន្តអគ្គិសនីរហូតដល់ឆ្នាំ ២០២៨
គណៈកម្មាធិការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលហ្វីលីពីន និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសហ្វីលីពីនបានបន្តគោលនយោបាយមិនយកពន្ធលើរថយន្តអគ្គិសនី និងគ្រឿងបន្លាស់រហូតដល់ឆ្នាំ ២០២៨ ក្នុងគោលបំណងកាត់បន្ថយឥន្ធនៈហ្វូស៊ីល និងជំរុញទីផ្សាររថយន្តអគ្គិសនីEV របស់ខ្លួន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

គណៈកម្មាធិការដែលដឹកនាំដោយលោកប្រធានាធិបតី ហ្វឺរឌីណង់ ម៉ាកូស ជូនៀរ (Ferdinand Marcos Jr.) ក៏បានពង្រីកបញ្ជីអត្រាពន្ធអនុគ្រោះផងដែរ ដោយរួមបញ្ចូលរថយន្តអគ្គិសនីកូនកាត់ ម៉ូតូអេឡិចត្រូនិក និងកង់អេឡិចត្រូនិក។
លោក ម៉ាកូស បានអនុម័តគោលនយោបាយអនុគ្រោះពន្ធជាលើកដំបូង ក្នុងខែមករា ឆ្នាំ ២០២៣ ដោយកាត់បន្ថយពន្ធលើរថយន្តអគ្គិសនី ដូចជារថយន្តធ្វើដំណើរធម្មតា រថយន្តដឹកទំនិញ និងរថយន្តក្រុង មកត្រឹម ០ ភាគរយ។ ពន្ធនាំចូលពីមុន មានចាប់ពី ៥ ភាគរយ រហូតដល់ ៣០ ភាគរយ។
មេដឹកនាំហ្វីលីពីនដដែល បានដាក់បញ្ចូលថាមពលកកើតឡើងវិញ និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ជាចំណុចសំខាន់នៃរបៀបវារៈគោលនយោបាយរបស់លោក ដោយលើកកម្ពស់ថាមពលស្អាត ហើយងាកចេញពីឥន្ធនៈហ្វូស៊ីល។ ហ្វីលីពីន ដែលងាយរងគ្រោះនឹងព្រឹត្តិការណ៍ធាតុអាកាសហួសហេតុ មានបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ៧៥ ភាគរយ នៅត្រឹមឆ្នាំ ២០៣០ ក្រោមការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសរបស់ខ្លួន។

លេខាធិការផែនការសេដ្ឋកិច្ចលោក Arsenio Balisacan បាននិយាយថា៖ «តាមរយៈការលើកទឹកចិត្តអ្នកប្រើប្រាស់ឱ្យទទួលយករថយន្តអគ្គិសនី យើងកំពុងលើកកម្ពស់មធ្យោបាយដឹកជញ្ជូនដែលស្អាត ធន់ជាងមុន និងកាន់តែល្អសម្រាប់បរិស្ថាន»។
គួរគូសបញ្ជាក់ថា វិស័យរថយន្តរបស់ហ្វីលីពីន ពឹងផ្អែកភាគច្រើនលើប្រេងនាំចូល។ ប្រទេសនេះក៏ទិញប្រេង និងធ្យូងថ្មនៅបរទេស សម្រាប់តម្រូវការផលិតថាមពល ដែលធ្វើឱ្យខ្លួនងាយរងគ្រោះទៅនឹងការប្រែប្រួលតម្លៃផងដែរ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល