ព័ត៌មានជាតិ
កម្ពុជាមានក្តីរំពឹងខ្ពស់លើការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចំពោះការចាប់ផ្តើមហោះហើរត្រង់របស់ក្រុមហ៊ុន Cambodia Angkor Air នៅខែក្រោយ
ភ្នំពេញ៖មន្រ្តីរដ្ឋាភិបាលកម្ពុជា និងអ្នកតំណាងវិស័យទេចរណ៍បានលើកឡើងថាការចាប់ផ្តើមជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Cambodia Angkor Air ពីព្រលានយន្តអន្តរជាតភ្នំពេញទៅកាន់ទីក្រុងញូវដេលីប្រទេសឥណ្ឌានៅខែមិថុនាខាងមុខនេះដើរតួនាទីដ៏សំខាន់មិនត្រឹមតែទាក់ទាញភ្ញៀវទេចរឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការដោះដូរពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានថ្លែងប្រាប់កម្ពុជាថ្មីថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់កម្ពុជា Cambodia Angkor Air បានត្រៀមខ្លួនរួចស្រេចក្នុងការបើកជើងហោះហើររបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោកថា ជាមួយគ្នានេះដែរក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo ក៏ទទួលបានអនុញ្ញាតពីប្រទេសទាំងពីរក្នុងការឱ្យបើកជើងត្រង់ហើរត្រង់មកកម្ពុជា ចាប់ពីខែតុលា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។
បើយោងតាមលោក ចាន់សិរីវុត្ថា៖« ចំពោះក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង៣ជើងក្នុងមួយសប្តាហ៍។ ដូច្នេះនៅថ្ងៃទី១៤ មិថុនា ក្រុមហ៊ុននេះនឹងបើកសម្ពោធជើងហោះហើរដំបូងជាផ្លូវការ នៅប្រទេសឥណ្ឌា ដើម្បីផ្សព្វផ្សាយបង្ហាញពីកម្មវិធីហោះហើររបស់ខ្លួនទៅកាន់ប្រជាជនឥណ្ឌា»។
សម្រាប់របស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo លោកបានថ្លែងបញ្ជាក់ថា បើតាមផែនការ ក្រុមហ៊ុននេះ នឹងបើកការហោះហើរត្រង់ពី ទីក្រុងញូវដេលី មកសៀមរាប ចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ជាមួយនឹងជើងហោះហើរ៧ជើងក្នុងមួយសប្តាហ៍។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានលើកឡើងថា ឥណ្ឌា គឺជាទីផ្សារទេសចរណ៍ដ៏ធំមួយ សម្រាប់ពិភពលោក បន្ទាប់ពីចិន។ លោកថាសម្រាប់ការចាប់ផ្តើមបើកការបើកជើងហោះហើរត្រង់រវាងកម្ពុជា-ឥណ្ឌាបង្ហាញពីសញ្ញាណវិជ្ជមានមួយដើម្បីជំរុញវិស័យទេចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសគឺទេចរណ៍វប្បធម៌។
លោកបានគូសបញ្ជាក់ទៀតថា៖«ជាមួយនឹងចំនួនប្រជាជនដ៏ច្រើនរបស់ប្រទេសឥណ្ឌា កម្ពុជាត្រូវរៀបចំនូវផលិតផលទេចរណ៍នានាដើម្បីទាក់ទាញភ្ញៀវទេចរឥណ្ឌាមកកាន់កម្ពុជាយើងឱ្យបានច្រើន ជាពិសេសទីកន្លែងស្នាក់នៅ និងអាហារ»។
លោកបណ្ឌិត David Yuhong Zhan នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Angkor Air បានលើកឡើងថាផ្លូវហោះហើរថ្មីនេះមិនត្រឹមតែបំពេញតម្រូវការដែលកំពុងកើនឡើងនៃការតភ្ជាប់ដោយផ្ទាល់រវាងកម្ពុជា និងឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការផ្តល់ជូនអ្នកដំណើរនូវសេវាកម្ម ភាពងាយស្រួល និងភាពងាយស្រួលដែលមិនអាចប្រៀបផ្ទឹមបាន។
លោកក៏បានបន្ថែមថា « វាជាកិត្តិយសរបស់ខ្ញុំក្នុងការពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនឥណ្ឌា និងកម្ពុជា តាមរយៈសេវាកម្មផ្ទាល់ជាប្រវត្តិសាស្ត្ររបស់យើង! យើងប្តេជ្ញាបង្ហាញ «ស្នាមញញឹមខ្មែរ» យ៉ាងកក់ក្តៅ ដោយផ្តល់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព។ ជាមួយនឹងគម្រោងបើកផ្លូវហោះហើរថ្មីតភ្ជាប់ខេត្តសៀមរាបទៅក្រុងញ៉ូវដេលី និងរាជធានីភ្នំពេញទៅទីក្រុងផ្សេងទៀតក្នុងប្រទេសឥណ្ឌាក្នុងពេលឆាប់ៗផងដែរ»។
ក្នុងកម្មវិធីផ្សព្វផ្សាយអំពីជើងហោះហើរថ្មីនេះ លោក គួង កុយ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា បានគូសបញ្ជាក់អំពីការហោះហើរត្រង់នេះនឹងជួយសម្រួលដល់សហគ្រិនឥណ្ឌាក្នុងការវិនិយោគនៅកម្ពុជា៕
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព២ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ