Connect with us

សេដ្ឋកិច្ច

ធនាគារកណ្តាលកម្ពុជានិងគ្រឹះស្ថានហិរញ្ញវត្ថុកូរ៉េចាប់ដៃគ្នាជំរុញការទូទាត់ឆ្លងដែនតាមឃ្យូអរកូត

បានផុស

នៅ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារ និងស្ថាប័នហិរញ្ញ​វត្ថុធំៗរបស់ប្រទេស​កូរ៉ខាងត្បូងបានសហការគ្នាក្នុងការលើកកម្ពស់ការអភិវឌ្ឍ​វិស័យហិរញ្ញវត្ថុ ជាពិសេស​ការជំរុញ​ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ស្របពេលដែលប្រទេសទាំងពីរគ្រោងនឹងដាក់ឱ្យ​អនុវត្តន៍កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​សេរីនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១៦ខែឧសភា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ទ្វេភាគីចំនួន ៣ ដាច់ដោយឡែកពីគ្នា ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូត” នៅក្នុងរបៀបវារៈនៃវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលប្រព្រឹត្តិទៅនាថ្ងៃទីព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ អនុស្សរណៈទី១ធ្វើឡើងជាមួយធនាគារគូកមីន (Kookmin Bank Co., Ltd.) ទី២ជាមួយស្ថាប័ន JB Financial Group Co., Ltd. និងទី៣ជាមួយធនាគារអ៊ូរី (Woori Bank)។

ពិធីចុះហត្ថលេខានេះរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

«អនុស្សរណៈយោគយល់នេះ នឹងជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិស័យទេសចរណ៍ លើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ប្រាក់ដោយប្រើរូបិយវត្ថុជាតិ សំដៅបង្កើនទំនុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្នបន្ថែមទៀត ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ ព្រមទាំងនឹងចូលរួមចំណែកពង្រឹងការផ្លាស់ប្តូរព័ត៌មានឥណទានកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាព»។ នេះបើយោង​តាម NBC។

ជាមួយគ្នានោះដែរ ក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ត្រីភាគីជាមួយក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (កូរ៉េ) និងធនាគារ JEONBUK ស្តីពី “កិច្ចសហការចែករំលែកព័ត៌មានឥណទានឆ្លងដែន” រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ថ្លែងក្នុង​វេទិកាធុរកិច្ចកម្ពុជា-កូរ៉េសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​បានមានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីរបស់យើងបានកើនឡើងលើសពី ១ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣។ ដោយការវិនិយោគរបស់កូរ៉េបានពង្រីកលើវិស័យផ្សេងៗពីវាយនភណ្ឌ ទំនិញធ្វើដំណើរ កង់ និងគ្រឿងអេឡិចត្រូនិច វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ។

សម្តេចធិបតីបានថ្លែងបញ្ជាក់ថា៖«ក្រុមហ៊ុន​កូរ៉េ​កំពុងដើរតួរ​ជា​តួអង្គ​ដ៏សំខាន់​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ ការវិនិយោគរបស់កូរ៉េចូលរួមចំណែកក្នុងវិស័យចម្រុះរួមមាន ផលិតកម្ម អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេវាកម្មហិរញ្ញវត្ថុ ជួយជំរុញកំណើនសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍន៍ឧស្សាហកម្មរបស់កម្ពុជា។ ក្នុងន័យនេះ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសកូរ៉េមកកាន់កម្ពុជា»។

សម្តេចបានថ្លែងបន្តទៀតថាកម្ពុជានៅតែមានសក្ដានុពលនៃកំណើនតម្លៃបន្ថែមក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ ហើយលើសពីនោះទៅទៀតការជឿនលឿននៃជំនាញបច្ចេកវិជ្ជារបស់កូរ៉េអាចផ្លាស់ប្តូរឧស្សាហកម្មរបស់កម្ពុជា និងបង្កើតឱកាសដែលមានអត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម