ព័ត៌មានជាតិ
ប្លាស្ទិកមិនមែនជាសំរាម អាចកែច្នៃជាក្ដារបន្ទះ សម្ភារៈផ្ទះបាយ និងវត្ថុអនុស្សាវរីយ៍
ក្រុមហ៊ុនឯកជនមួយ នៃខេត្តព្រះសីហនុ ដើរប្រមូលទិញប្លាស្ទិក និងដបទឹកតាមសហគមន៍ ដើម្បីយកមកកែច្នៃចេញជាក្ដារបន្ទះសម្រាប់ធ្វើជញ្ជាំងផ្ទះ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ផ្ដោតសំខាន់តែខេត្តឬតំបន់ដែលនៅជាប់មាត់សមុទ្រ។

អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនកែច្នៃសំរាម តុនតូតុន ខេត្តព្រះសីហនុ កញ្ញា សាយ លឹមជូរ បានប្រាប់់ឱ្យកម្ពុជាថ្មីដឹងថា ក្រុមហ៊ុនបានបង្កើតឡើងតាំងពីឆ្នាំ ២០២១ មានទីតាំងស្ថិតនៅខេត្តព្រះសីហនុ ដោយប្រមូលទិញប្លាស្ទិកពីប្រជាពលរដ្ឋក្នុងសហគមន៍យកមកកែច្នៃជាក្តារបន្ទះ និងសម្ភារៈប្រើប្រាស់ផ្សេងៗលក់ចេញទៅកាន់ទីផ្សារវិញ។

មូលហេតុដែលក្រុមហ៊ុនជ្រើសរើសខេត្តព្រះសីហនុជាគោលដៅចម្បង ក៏ព្រោះតែខេត្តនេះជាតំបន់ជាប់មាត់សមុទ្រ និងជាតំបន់ដែលងាយរងការបំផ្លាញបរិស្ថាន ពិសេសគឺការបំពុលទឹក ទើបក្រុមហ៊ុនចង់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការការពារបរិស្ថានតំបន់ដែលជាប់មាត់សមុទ្រ តាមរយៈការកែច្នៃសំរាមប្លាស្ទិកដែលប្រមូលទិញពីសហគមន៍ជាសម្ភារៈប្រើប្រាស់ផ្សេងៗ។

បើតាមកញ្ញា សាយ លឹមជូរ ក្រុមហ៊ុនមានម៉ាស៊ីនសម្រាប់កែច្នៃសំរាមនិងប្លាស្ទិក ឱ្យចេញទៅជាសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ក្នុងនោះមាន៖ ក្តារបន្ទះ តុ កៅអី ថូផ្កា និង វត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត ដែលកើតចេញពីសំរាមប្លាស្ទិករបស់ប្រជាពលរដ្ឋក្នុងសហគមន៍ក្នុងខេត្តព្រះសីហនុតែម្ដង។

កញ្ញា សាយ លឹមជូរ បានបញ្ជាក់ថា គោលដៅថ្ងៃអនាគត ក្រុមហ៊ុននឹងធ្វើការជាមួយសហគមន៍ដើម្បីពន្យល់ណែនាំពលរដ្ឋកុំឲ្យបោះចោលសំរាម ឬប្លាស្ទិក ចូលទៅក្នុងទឹកសមុទ្រ ដែលនាំឱ្យជាការបំពុលទឹកនិងធ្វើឱ្យខូចបរិស្ថាន៕



អត្ថបទ ៖ សួស សិត

-
សន្តិសុខសង្គម៥ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៧ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ