Connect with us

សេដ្ឋកិច្ច

UN ​​​ដំឡើង​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ពិភព​លោកឆ្នាំ​ ២០២៤ ទៅ​ ២,៧ ភាគរយ​

បានផុស

នៅ

អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បានតម្លើង​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ពិភព​លោកឆ្នាំ​ ២០២៤ ទៅ​ ២,៧ ភាគរយ ដែល​​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​ជាង​​​ការ​ព្យាករណ៍​កាល​ពី​ខែ​មករា​ ​ដោយ​សារ​តែ​ភាព​ប្រសើរ​ឡើង​នៃ​ទស្សនវិស័យ​​នៅ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​​មាន​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន​ធំ​​ៗ​​​មួយ​ចំនួន​ រួម​មាន​ ប្រេស៊ីល​ ឥណ្ឌា ​និង​រុស្ស៊ី​ជា​ដើម​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​ពាក់​កណ្តាល​ឆ្នាំ​ ២០២៤​ ​​របស់​អង្គការ​ សេដ្ឋកិច្ច​ពិភព​លោក​​​រំពឹង​ថា​នឹង​​​កើន​ឡើង​ ២,៧ ភាគរយ​នៅ​ឆ្នាំ​នេះ​ ដោយ​លើស​ការ​ព្យាការណ៍​ ២,៤ ភាគរយ​កាល​ពី​ខែ​មករា​ ខណៈ​កំណើន​នៅ​ឆ្នាំ​ ២០២៥ រំពឹង​ដល់​ ២,៨ ភាគរយ​។  ​​អត្រា​កំណើន​ ២,៧ ភាគរយ​នឹង​​ស្មើ​នឹង​អត្រា​ឆ្នាំ​ ២០២៣ ប៉ុន្តែ​វា​នៅ​តែ​ទាប​ជាង​​​អត្រា​កំណើន​​ ៣ ភាករយ​ មុន​វិបត្តិ​កូវីដ​១៩​ចាប់​ផ្ដើម​​នៅ​​​​ឆ្នាំ​ ២០២០​។  ​

នាយក​ផ្នែក​វិភាគ​សេដ្ឋកិច្ច​ និង​គោលនយោបាយ​របស់​ UN លោក​​ Shantanu Mukherjee ​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​​ពេល​ចេញ​របាយការណ៍​ថា​​៖ «​ការ​ព្យាករណ៍​របស់​យើង​ គឺ​ជា​សុទិដ្ឋិនិយម​មួយ​ ​​ប៉ុន្តែ​អម​ជាមួយ​នឹង​ការ​ព្រមាន​សំខាន់​ៗ​»​។

របាយការណ៍​ដដែល ​​បាន​ចង្អុល​ទៅលើ​បញ្ហា​​ចោទ​ផ្សេង​ៗ​ រួម​មាន​​​​អត្រាការ​ប្រាក់​​​ខ្ពស់​ជាង​មុខ​​​ក្នុង​​រយៈ​ពេល​វែង​​ ​ការ​​ប្រឈម​ក្នុង​ការ​សង​បំណុល​ ការ​បន្ត​ភាព​តាន​តឹង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ ​និង​ហានិភ័យ​អាកាស​ធាតុ​ ​ដែល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​​ដល់​​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភព​លោក​ និង​ប្រទេស​កោះ​តូច​ៗនានា​​។​

លោក​ Mukherjee ​បាន​និយាយ​ថា​ ​ ទោះ​បី​​ធ្លាក់​ចុះ​ពី​ចំណុច​ខ្ពស់​ក្នុង​ឆ្នាំ​ ២០២៣ ហើយ​​ក្ដី​ អតិផរណា​​ ​​គឺ​ជា​​រោគ​សញ្ញា​នៃ​ភាព​ផុយ​ស្រួយ​ស្នូល​​នៃ​សេដ្ឋកិច្ច​ពិភព​លោក​។ លោក​បន្ត​ថា​៖ «​​យើង​​បាន​​ឃើញ​​ថា​ ​អតិផរណា​​ក្នុង​​ប្រទេស​​មួយ​​ចំនួន​​នៅ​​តែ​​បន្ត​​ឡើង​​ខ្ពស់​​​។​ ​នៅ​ទូទាំង​ពិភព​លោក​ តម្លៃ​ថាមពល​ និង​អាហារ​កំពុង​កើន​ឡើង​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ កាន់​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត​ ​ដោយ​សូម្បី​​​អតិផរណា​ខ្ពស់​ថេរ​​ ក៏​លើស​ពី​គោលដៅ​ ២ ភាគរយ​របស់​ធនាគារ​កណ្តាល​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ជា​ច្រើន​»។

គួរ​កត់​សម្គាល់​ថា​ ការ​​ព្យាករណ៍​​របស់​ UN សម្រាប់​ឆ្នាំ​ ២០២៤​ ​គឺ​ទាប​ជាង​ការ​ព្យាករណ៍​របស់​​​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (៣,២ ភាគរយ​) និង​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ (៣,១ ភាគរយ​)។ 

ជា​សញ្ញា​អវិជ្ជមាន​ របាយការណ៍​​ UN បាន​ព្យាករណ៍​ថា​ កំណើន​សេដ្ឋកិច្ច​នៅ​ទ្វីប​អាហ្រ្វិក​នឹង​មាន​ ៣,៣ ភាគរយ​ ដោយ​ធ្លាក់​ចុះ​ពី​ការ​ព្យាករណ៍​ ៣,៥ ភាគរយ​ ​នៅ​ដើម​ឆ្នាំ​ ២០២៤ ដែល​នវ​ដោយ​សារ​តែ​កំណើន​​ខ្សោយ​​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​​​ធំ​ៗ​ជាង​គេ​របស់​ទ្វីប​ ដូច​ជា​អេហ្ស៊ីប​ នីហ្សេរីយ៉ា ​និង​អាហ្វ្រិក​ខាង​ត្បូង​ ជា​ដើម​។  ​

លោក​ Mukherjee បាន​ថ្លែង​ថា​ ​​​សម្រាប់​​ប្រទេស​​កំពុង​​អភិវឌ្ឍន៍​នានា​ ស្ថាន​ភាព​សេដ្ឋកិច្ច​មិន​ធ្ងន់​ធ្ងរ​ទេ​ ​​ប៉ុន្តែ​​កា​រ​​ព្រួយ​​បារម្ភ​​សំខាន់​ ​គឺ​​ការ​​ធ្លាក់​​ចុះ​​ជា​​បន្ត​​បន្ទាប់​ និង​​​យ៉ាង​​ខ្លាំង​​នៃ​​កំណើន​​វិនិយោគ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម