Connect with us

សេដ្ឋកិច្ច

ក្រុម​អ្នក​គាំទ្រ​កញ្ឆា​ថៃ​ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​លើ​ដាក់​​កញ្ឆា​ឱ្យ​ខុស​ច្បាប់

បានផុស

នៅ

អ្នក​តស៊ូ​មតិ​​កញ្ឆា​ថៃ​រាប់​សិប​នាក់​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​បាន​​ជំរុញ​​​រដ្ឋា​ភិបាលថៃ​​​​បោះបង់​ចោល​នូវ​ផែនការ​របស់​ខ្លួន​ ក្នុង​ការ​បញ្ជូល​កញ្ឆា​ទៅ​ក្នុង​​​បញ្ជី​គ្រឿង​ញៀន​ខុស​ច្បាប់​ជា​ថ្មី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​រ៉យទ័រ​។

ការ​ជំរុញ​នេះ​ ធ្វើ​ឡើង​ក្រោយ​លោក​នាយករដ្ឋ​មន្រ្តី​ថៃ​ ​​ស្រេតថា​ ថាវីស៊ីន​ ​បាន​ស្នើ​​សុំ​ទៅ​ក្រសួង​​សុខាភិបាល​ ​ឱ្យ​​ធ្វើ​​វិសោធនកម្ម​​បញ្ជី​​ថ្នាំ​​ញៀន​​របស់​​ខ្លួន​​ដោយ​​​រួម​​បញ្ចូល​​​​កញ្ឆា​សារ​ជា​ថ្មី​ ​​ហើយ​​ចេញ​​ច្បាប់​​ថ្មី​​ដើម្បី​​អនុញ្ញាត​​ឱ្យ​​​​ការ​​ប្រើ​​ប្រាស់​កញ្ឆា​ ធ្វើ​ឡើង​តែ​​ក្នុង​​គោល​​បំណង​វេជ្ជសាស្រ្ត​​​​ប៉ុណ្ណោះ។​ របត់​គោល​នយោបាយ​នេះ​ កើត​ឡើង​ ២ ឆ្នាំ​ ក្រោយ​រដ្ឋាភិបាល​ចាស់​ថៃ​ ដាក់​កញ្ឆា​ឱ្យ​ស្រប​ច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​​​​អ្នក​គាំទ្រ​កញ្ឆា​ បាន​ជួប​រដ្ឋ​មន្ត្រី​សុខាភិបាល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ហើយ​បាន​ជំរុញ​ឱ្យ​​​លោក​គិត​ឡើង​វិញ​ អំពី​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​។​ ​

លោក Prasitchai Nunual ​ប្រធាន​លេខាធិការ​នៃ​បណ្តាញ​អនាគត​កញ្ឆា​ របស់​ប្រទេស​ថៃ​ បាន​ថ្លែង​ថា​៖  «​ទោះ​បី​ជា​ការ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ​ក៏​ដោយ​ កុំ​យក​​ដំណាំ​របស់​មនុស្ស​ចូល​ទៅ​ក្នុង​បញ្ហា​នេះ​អី​​។​ វា​ជា​គ្រឿង​ម្ហូប​​របស់​យើង​រាប់​រយ​ឆ្នាំ​មក​ហើយ​។​ ​ពេល​​អ្នក​ត្រូវ​ការ​អាជ្ញាប័ណ្ណ​ វា​មាន​អំពើ​ពុក​រលួយ​»​។

គួរ​គូស​បញ្ជាក់​ថា​ ប្រទេស​ថៃ​បាន​ធ្វើ​ច្បាប់​ជា​លើក​ដំបូង​​ដាក់​កញ្ឆា​សម្រាប់​ការ​ស្រាវ​ជ្រាវ​ និង​ការ​ប្រើ​ប្រាស់​ផ្នែក​វេជ្ជសាស្រ្ត​ក្នុង​ឆ្នាំ​ ២០១៨​ ​ហើយ​កាល​ពី​ ២​ ឆ្នាំ​មុន​ ដំណាំ​ប្រភេទ​​នេះ​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ជាតិ​គ្រឿង​ញៀន​ ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​​ដាំ​ដុះ​ លក់​ និ​ង​ប្រើ​ប្រាស់​វា​បាន​។ ​

ក្រុម​អ្នក​រិះ​គន់​និយាយ​ថា​ ​​រដ្ឋាភិបាល​មុន​គ្មាន​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​កញ្ឆា​ ឬ​ច្បាប់​ច្បាស់​លាស់​នៅ​ក្នុង​ប្រទេស​ថៃ​ រួម​ទាំង​ការ​គ្រប់​គ្រង​​ត្រឹម​ត្រូវ​នៅ​លើ​ទីផ្សារ​ ដែល​បណ្តាល​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​ និង​ការ​ប្រើ​ប្រាស់​ខុស​ជា​សាធារណៈ​។ ប៉ុន្តែ​អាជីវកម្ម​កញ្ឆា​ជា​ច្រើន​និយាយ​ថា​ បញ្ហា​មិន​មែនមក​ពី​​​​ការ​ប្រើ​ប្រាស់​កញ្ឆា​នោះ​ទេ​ ប៉ុន្តែ​មក​ពី​ភាព​ស្រពិច​ស្រពិល​​ជុំ​វិញ​ច្បាប់​ ឬ​បទ​ប្បញ្ញត្តិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ណេតាន់យ៉ាហ៊ូ៖ កិច្ចចរចា​បន្ទាប់​នៃ​បទ​ឈប់បាញ់​ហ្គាហ្សា នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​៣​កុម្ភៈ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តព្រះសីហនុ កំពុងបន្តសម្អាតកំណកប្រេងដែលអណ្ដែតមកលើឆ្នេរព្រែកត្រែង

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ណែនាំក្រុមការងារក្រសួង ត្រៀមអន្តរាគមន៍ជូនពលរដ្ឋករណីមានការខ្វះខាតទឹកសម្រាប់បង្កបង្កើនផល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ថោង សុគន្ធា៖ កម្ពុជា-ថៃ រួមគ្នាធ្វើឱ្យសម្រេចកម្មវិធីបណ្តាញយុវជនលើកទី៤ ស្តីពីការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន

បច្ចេកវិទ្យា២០ ម៉ោង មុន

ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវប្រវត្តិសាស្រ្ត​ថ្មី​ តភ្ជាប់ពីស្រុកកោះធំ​ដល់ស្រុកលើក​ដែក​ ឈានទៅ​ចាក់កៅស៊ូ​គ្រោង​បញ្ចប់ឆាប់ៗនេះ

បច្ចេកវិទ្យា២១ ម៉ោង មុន

ក្រសួងការងារ ដំណើរការ App ២ ផ្តោតលើកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់គ្រួសារក្រីក្រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

BRICS ​ បង្វែរ​​ជំហរ​បង្កើត​រូបិយប័ណ្ណ​រួម ក្រោយ​ដូណាល់ ត្រាំ កាន់​អំណាច​​​

សេដ្ឋកិច្ច២៣ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានដោះស្រាយ នឹងបញ្ចប់បាន 2784 ផ្ទះហើយ

Sokha Hotels

ព័ត៌មានពេញនិយម