Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនធំៗរបស់កូរ៉េមានផែនការ​ពង្រីកការវិនិយោគលើវិស័យសក្តានុពលនានានៅកម្ពុជា

បានផុស

នៅ

ទីក្រុងសេអ៊ូល៖ ក្រុមហ៊ុនធំៗរបស់ប្រទេស​កូរ៉េខាងត្បូងបង្ហាញចំណាប់អារម្មណ៍​ធ្វើការពង្រីក​ការវិនិយោគ និងចាប់ផ្តើមវិនិយោគលើវិស័យដែលមានសក្តានុពលនានានៅកម្ពុជា​រួមមានទាំងវិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ឧស្សាកម្មសបកកង់ ​សិល្បៈកម្សាន្ត និងការអភិវឌ្ឍធនធានទឹកជាដើម។

ការបង្ហាញពីផែនការវិនិ​យោគទាំងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងបណ្តាក្រុមហ៊ុននានាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក LIM Jihoon ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu បានថ្លែងប្រាប់​សម្តេចធិបតីថា ​ក្រុមហ៊ុន Dunamu ​មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី និងផ្តោតលើសេវាកម្មលើវិស័យហិរញ្ញវត្ថុ ថ្នាលបច្ចេកវិទ្យា ការគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាកម្សាន្ត។ នេះបើយោងតា​មសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា (CCC)។

​លោកថាក្រុមហ៊ុនក៏មាន​ចំណាប់អារម្មណ៍​ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសដទៃទៀត ដែលរួមមានកម្ពុជា ជាដើម។

សម្ដេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍លើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា លើវិស័យហិរញ្ញវត្ថុ។ សម្តេចធិបតី បានគូសបញ្ជាក់ថា៖«កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមាន និងកំពុងធ្វើទំនើបកម្មលើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹង​បច្ចេកវិទ្យាហិរញ្ញវត្ថុ»។ នេះបើយោង​តាមCCC។

«ព្រះរាជាណាចក្រកម្ពុជាមានសក្ដានុពលលើវិស័យផ្សេងៗទៀត ដូច្នេះក្រុមហ៊ុន Dunamu អាចពិនិត្យមើលឱកាសក្នុងការស្វែងរកការវិនិយោគលើវិស័យផ្សេងៗនៅ កម្ពុជាផងដែរ» នេះបើយោងតាមការលើកឡើងរបស់សម្តេចធិបតី។​

នៅព្រឹកថ្ងៃដដែលនោះដែរ ​លោក ប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment ​ក៏បានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ​បានជម្រាប​អំពីវឌ្ឍនភាពអាជីវកម្មរបស់ក្រុមហ៊ុន ដែលផ្ដោតលើការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជា ការប្រគុំតន្ត្រី និងការសម្តែងសិល្បៈ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងតែមានកិច្ចសហការ និងការធ្វើអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។

លោកប៉ាក សុងជីន បានបន្ថែមថា៖« ក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅតាមបណ្ដាប្រទេសអាស៊ានបន្ថែមទៀត ដែលរួមមាន កម្ពុជា ជាដើម»។

សម្តេចធិបតី បានសម្ដែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប៉ាក សុងជីន និងចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសធ្វើអាជីវកម្ម ក៏ដូចជាការវិនិយោគលើវិស័យសិល្បៈកម្សាន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

​សម្ដេចបានបញ្ជាក់ថា បច្ចុប្បន្ននេះ ខ្សែភាពយន្តកូរ៉េ (K-Drama) និង តន្រ្តី K-Pop កំពុងតែពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ សម្រាប់ការធ្វើអាជីវកម្ម ឬការរៀបចំព្រឹត្តិការណ៍ផ្សេងៗដូចជាការប្រគុំតន្ត្រីជាដើមនេះ គឺជាការរួមចំណែកនៅក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរវប្បធម៌ ក៏ដូចជាការទាក់ទាញទេសចរណ៍ នៃប្រទេសទាំងពីរផងដែរ។

​នារសៀលថ្ងៃដដែល​ ក្រុមហ៊ុន​ Hyosung Group Ltd. មានសកម្មភាពអាជីវកម្មលើវិស័យ    វាយនភណ្ឌ គីមី និងគ្រឿងចក្រឧស្សាហកម្ម ដែលល្បីល្បាញលើឆាកអន្តរជាតិ ។ កន្លងមក ក្រុមហ៊ុន Hyosung Group ក៏បានផ្តល់ការផ្គត់ផ្គង់ដល់វិស័យឯកជនកម្ពុជាមួយចំនួនផងដែរ រួមមាន៖ ការពង្រឹងសំបកកង់ម៉ាក Sailun Tire សារធាតុគីមី VINA និងម៉ាស៊ីន ATM ។

ជាមួយគ្នានោះដែរ លោកបណ្ឌិត YUN Seog-dae ប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ K-water និងជាប្រធាន ក្រុមប្រឹក្សាទឹកអាស៊ី (AWC) ក៏ជួបសម្តែងការគួរសម និងពិភាក្សាការងាជាមួយសម្តេចធិបតីផងដែរ ។ លោក YUN Seog-dae បានជម្រាបជូនថា ក្រុមហ៊ុន Korea Water Resource Corporation (K-water) គឺជាសាជីវកម្មធនរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកការអភិវឌ្ឍធនធានទឹកលើគ្រប់ផ្នែកសម្រាប់ការប្រើប្រាស់សាធារណៈ និងក្នុងឧស្សាហកម្ម ដែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ ។

លោកថា K-water ក៏បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៩មក ដោយបានអភិវឌ្ឍគម្រោងធនធានទឹកជាច្រើន នៅតាមដងទន្លេមេគង្គ និងតាមខេត្តមួយចំនួនដែលរួមមាន កំពង់ស្ពឺ   កំពង់ឆ្នាំង និងបាត់ដំបង ។ ហើយកាលពីខែមីនា ឆ្នាំ២០២៤នេះ K-water ក៏បានពិភាក្សាជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម លើការអភិវឌ្ឍធនធានទឹក រួមទាំងគម្រោង Smart Water Management នៅរាជធានីភ្នំពេញផងដែរ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម