សេដ្ឋកិច្ច
ប្រជាជនវៀតណាមសម្រុកដាក់ពាក្យធ្វើការនៅកូរ៉េខាងត្បូង ដោយកើនលើសកូតាដល់ទៅជិត៣ដង
មជ្ឈមណ្ឌលការងារនៅបរទេសរបស់ប្រទេសវៀតណាម បានឱ្យដឹងថា ប្រជាជនវៀតណាមប្រហែល ៤៥ ០០០ នាក់ បានដាក់ពាក្យទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដោយចំនួននេះកើនឡើងលើសកូតាគ្រោងទុក (១៥ ៤០០ នាក់) រហូតដល់ទៅជិត ៣ ដង។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។
មជ្ឈមណ្ឌលបានរាយការណ៍ថា ចំនួនអ្នកដាក់ពាក្យសុំគិតត្រឹមថ្ងៃទី ១៤ ខែឧសភា ឆ្នាំនេះ មានចំនួនខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងរយៈពេល ២០ ឆ្នាំ ដែលរដ្ឋាភិបាលដាក់ចេញនូវប្រព័ន្ធអនុញ្ញាតការងារ (EPS) មកនេះ។
ជាធម្មតា អ្នកដាក់ពាក្យ ត្រូវឆ្លងកាត់ការប្រឡងសមត្ថភាពភាសាកូរ៉េ ហើយការប្រឡងឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅទីតាំងចំនួន ៤ (ក្រុងហាណូយ ថាញហូវ ដាណាង និងហូជីមិញ) និងបន្តរហូតដល់ខែមិថុនា។
បេក្ខជនប្រឡងជាង ៣៦ ៣០០ នាក់ បានចុះឈ្មោះទៅធ្វើការក្នុងវិស័យផលិតកម្ម ដែលស្មើនឹងជាង ៨០ ភាគរយនៃបេក្ខជនសរុប ខណៈដែលវិស័យនេះ ជ្រើសរើសពលករត្រឹមតែ ១១ ២០០ នាក់ប៉ុណ្ណេះ។
ក្នុងចំណោមអ្នកដែលចុះឈ្មោះធ្វើការងារផ្នែកកសិកម្ម វារីវប្បកម្ម និងសំណង់ មានតែបេក្ខជន ៥៨ ភាគរយប៉ុណ្ណេះ ដែលបានប្រឡងជាប់ភាសាកូរ៉េ។ ប៉ុន្តែបេក្ខជនប្រឡងជំនាញរហូតដល់ទៅ ៩០ ភាគរយ បានជាប់ការប្រឡង។
គួរគូសបញ្ជាក់ថា វៀតណាមបានបញ្ជូនពលករប្រហែល ១២៧ ០០០ នាក់ ឱ្យទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង ក្រោមកម្មវិធី EPS ដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០០៤។ គិតត្រឹមខែតុលា ឆ្នាំ ២០២៣ ពលករវៀតណាមជាង ៣៦ ០០០ នាក់ កំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយក្នុងនោះមាន ១០ ០០០ នាក់ ពោលគឺជិត ១/៣ កំពុងស្នាក់នៅដោយខុសច្បាប់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ