Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុននាំចេញអង្ករកម្ពុជានឹងចូលរួម​ពិព័រណ៍ម្ហូបអារហារជាលើកដំបូងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត

បានផុស

នៅ

​ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា(CRF) នឹង​ដឹកនាំក្រុមហ៊ុននាំចេញឈានមុខគេចំនួន៤ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករដែ​ល​​​​មា​នគុណភាពល្អបំផុតរបស់កម្ពុជានៅក្នុងការតាំងពិព័រណ៍ The Saudi Food Show នៅទីក្រុង រីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​នាចុងខែឧសភានេះ ក្នុងគោលបំណងពង្រីកការនាំចេញអង្ករទៅកាន់ប្លុកអារ៉ាប់មួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CRF នៅថ្ងៃទី១៧នេះ  ការតាំងពិព័រណ៍ The Saudi Food Show នឹងប្រព្រឹត្តិឡើងពីថ្ងៃទី​២១ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២៤។ ក្រុមហ៊ុនក្នុងស្រុកចំនួន៤ដែលនឹងចូលរួម​មានក្រុមហ៊ុន KAMPONG THOM RICE MILL LIMITED;   KHMER FOODS GROUP CO., LTD ; PRIMALIS CORPERATION, LTD., និង SINGATURE OF ASIA CO., LTD។

CRF បានគូសបញ្ជាក់ថាសម្រាប់ការចូលរួមរបស់ក្រុមហ៊ុនទាំង៤ខាងលើនេះគឺតាមរយៈថវិការបដិភាគាគរបស់សហគ្រិន​ខ្មែរ​ (Khmer Enterprise) ​ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាដែលក្នុងនោះក៏មានអង្ករផងដែរ។  ការចូលរួមព្រឹត្តិការណ៍ The Saudi Food Sho​​w នេះ គឺជាការចូលរួមលើកដំបូងរបស់ប្រទេសកម្ពុជា​ ដែលសហព័ន្ធស្រូវអង្ករកម្ពុជាបានរៀបចំនូវពន្លាជាតិមួយយ៉ាងស្រស់ស្អាតទំហំ ៦០ម៉ែត្រការ៉េ ។

​ពិព័រណ៍ពាណិជ្ជកម្មចំណីអាហារ The Saudi Food Show ជាកម្មវិធីធំខ្នាតអន្តរជាតិរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសម្រាប់តំបន់មជ្ឈឹមបូព៌ាដែលរៀបចំឡើងជារៀងរាល់ឆ្នាំ និងមានក្រុមហ៊ុនចូលរួមប្រមាណជាជាង​ ១ ០០០ ក្រុ​ម​ហ៊ុ​ន មកពីជាង ៩០ប្រទេសលើពិភពលោក ដែលបង្ហាញផលិតផលគុណភាពលំដាប់ខ្ពស់បំផុតចំនួនជាង ១០០ ០០០ ម៉ាកផលិតផលចំណីអាហារ។ នេះបើតាម CRF។

CRF បានលើកឡើងថា៖«ការចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្ម The Saudi Food Sho​​w នេះគឺ អនុវត្តន៍តាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មទីផ្សារ ជាពិសេសទីផ្សារនៅក្នុងតំបន់មជ្ឈឹមបូព៌ារ និងអាហ្វ្រិក ដែលទីផ្សារមជ្ឈឹមបូព៌ា កំពុងរីកចម្រើនជាលំដាប់ ជាពិសេសប្រទេស  Saudi Arabia បានកើនឡើងពី ១១៨ តោននៅឆ្នាំ២០១៥ កើនដល់ ៧ ៤៧១ តោននៅឆ្នាំ២០២៣»។

សម្រាប់ពន្លារបស់សហព័ន្ធស្រូវអង្ករកម្ពុជា មានទីតាំងនៅអាគារ HALL 4 លេខទីតាំង  Stand #A4-A2 នៃអាគារ  Riyadh Exhibition & Convention Center ទីក្រុង  Riyadh ប្រទេស​ Saudi Arabia ។

យោងតាមរបាយការណ៍​របស់​CRF​ បានឱ្យដឹង​ថា កម្ពុជាបាននាំចេញអង្ករជាង ២៤៨,០០០ តោនក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ ដោយទទួលបានប្រាក់ចំណូលសរុបចំនួន ១៧០ លានដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម