Connect with us

ព័ត៌មានជាតិ

សួនឧស្សាហកម្ម​កម្ពុជា-កូរ៉េនឹងត្រូវបានបង្កើតឡើង

បានផុស

នៅ

ភ្នំពេញ៖ ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េមានផែនការ​​បង្កើត​សួនឧស្សាហកម្ម​កម្ពុជា-កូរ៉េ​​​ដើម្បីទាក់ទាញវិនិយោគពីកូរ៉េឱ្យកាន់តែច្រើនបន្ថែមទៀត ស្របពេលដែល​ប្រទេសទាំងពីរគ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តន៍នូវ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​នា​ពេលដ៏ខ្លីខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការនៃការបង្កើតសួនឧស្សាហកម្មពិសេសកម្ពុជា-កូរ៉េនេះត្រូវបានធ្វើឡើងក្នុង​ជំនួប​​រវាង​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកយួន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤។  

ថ្លែងក្នុងកម្មវិធីបើកវេទិការធុរកិច្ចកម្ពុជា-កូរ៉េកាលពីរសៀល​ថ្ងៃទី១៦ខែឧសភា សម្តេច​ធិបតីថា ក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីលោកល យួន ស៊កយ៉ល​នាព្រឹក​ថ្ងៃទី​១៦ សម្តេច​ធិបតី​​បាន​លើកឡើងនូវសំណើរពីរគឺទីមួយយន្តការពិគ្រោះយោបល់​ដែល​ធុរកិច្ចកូរ៉េ និងទី២គឺការបង្កើតសួនឧស្សាហកម្មពិសេសកម្ពុជា-កូរ៉េនៅកម្ពុជា។

សម្តេចធិបតីបានលើកឡើងដូច្នេះថា៖«​ ខ្ញុំបានលើកឡើងនូវ​គំនិតផ្តួចផ្តើម​ចំនួនពីរ​ដល់ លោកប្រធានាធិបតី យួន ស៊កយ៉​ល។  គំនិតផ្តួចផ្តើមដំបូងគឺការបង្កើតនូវ​យន្តការ​ពិគ្រោះយោបល់ដែលធុរកិច្ចកូរ៉េអាចចូលរួមជាមួយក្រុមប្រឹក្សារបស់យើងដែលធ្វើ២ ដងក្នុងមួយឆ្នាំ។ កិច្ចប្រជុំនេះផ្តល់ឱកាសសម្រាប់ធុរកិច្ចកូរ៉េ មានឱកាស​ជួប​ទៀងទាត់ជាមួយស្ថាប័នរដ្ឋាភិបាលរបស់យើងដែលបន្ទុកលើកិច្ចការវិនិយោគ»។ ​

​សម្តេចថា គំនិតផ្តួចផ្តើមទីពីរដែល​បានស្នើទៅ​​ប្រធានាធិបតី យួន ស៊កយ៉ល ផងដែរ​នោះគឹ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស​ផ្តាច់មុខសម្រាប់ក្រុមហ៊ុនកូរ៉េ។

សម្តេចធិបតីថ្លែងថា៖«ការបង្កើតនូវសួនឧស្សាហកម្មនេះ​គោលបំណងដើម្បីបង្កើត​បរិយា​កាសមួយដែលធុរកិច្ចកូរ៉េអាចបង្កើតប្រព័ន្ធអេកូឡូស៊ី ឬគំរូសង្វាក់ផ្គត់ផ្គង់ ដែល​រដ្ឋាភិបាលកម្ពុជាអាចជាដៃគូរក្នុងការផ្តល់នូវដំណោះស្រាយទាន់ពេលវេលាដល់ សហគមន៍ធុរកិច្ចកូរ៉េ។ ដូច្នេះ យើង​សង្ឃឹម​ថា ក្រុមការងារ​រវាង​កូរ៉េ-កម្ពុជា​អាច​នឹង​ត្រូវ​បង្កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ ដូច្នេះ​យើង​អាច​ពិភាក្សា​អំពី​គោល​គំនិត​នៃ​ការ​ឈាន​ទៅ​មុខ»។

សម្តេចក៏បានពន្យល់ទៀតថា សួនឧស្សាហកម្មនេះនឹងផ្តល់នូវវេទិកាដ៏ល្អ​មួយក្នុង​ការតភ្ជាប់កម្ពុជា-កូរ៉េ តាមរយៈវិស័យឯកជន ហើយកម្ពុជាសង្ឃឹមថា​នឹងលើកកម្ពស់​«យុទ្ធសាស្រ្តកូរ៉េបូកមួយ-Korea Plus One Strategy» ប្រសិនបើវិនិយោគិនកូរ៉េចង់ មាន ខ្សែសង្វាក់ផ្គត់ផ្គង់​នៅក្រៅ​ប្រទេស ​ប្រទេសកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោម ប្រទេសគោលដៅគេផងដែរ។

«យើងសង្ឃឹមថាអ្នកវិនិយោគិនកូរ៉េនឹងចាប់យកឱកាសនេះដើម្បីស្វែងរកគំនិតផ្តួចផ្តើមថ្មីៗទាំងនេះ។  វិស័យ​​​​​ឯកជនដើរតួនាទីយ៉ាងសំខាន់ ​យើងសង្ឃឹមថា ធុរកិច្ច និងវិនិយោគិន​មក​ពី​ប្រទេសកូរ៉េកាន់តែច្រើននឹងមកកាន់ប្រទេសកម្ពុជាដែល​ជាដៃគូរ​ដ៏ល្អ​នៃ​ដំណើរ​រីកចម្រើននេះ»។ នេះបើយោងតាមការថ្លែងបញ្ជាក់របស់សម្តេចធិបតី។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០២២។ ជាមួយកិច្ចព្រមព្រៀងនេះប្រទេសកូរ៉េខាងត្បូង​យល់ព្រម​លើកលែង​ពន្ធលើផលិតផល ៩៥,៦​ភាគរយដែលនាំចូលពីកម្ពុជា ហើយកម្ពុជាក៏ត្រូវ​លើកលែង​ពន្ធលើទំនិញនាំចូល ៩៣,៨​​ភាគរយផងដែរ។

ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរបានកើនឡើងលើសពី ១ពាន់លានដុល្លារ​ក្នុងឆ្នាំ ២០២៣។  ការវិនិយោគរបស់កូរ៉េភាគច្រើនទៅលើវិស័យវាយនភណ្ឌ; ទំនិញ​សម្រាប់អ្នកធ្វើដំណើរ; ហិរញ្ញវត្ថុ កង់ និងគ្រឿងអេឡិចត្រូនិច; វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទី មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ២៧ នាទី មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ២ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៦ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម