សេដ្ឋកិច្ច
ម៉ាឡេស៊ី និងអ៊ូហ្សបេគីស្ថាន ព្រមព្រៀងគ្នាស្វែងរកឱកាសលើកិច្ចសហប្រតិបត្តិការក្នុងវិស័យគីមីឥន្ធនៈ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)និងប្រធានាធិបតីអ៊ូហ្សបេគីស្ថាន លោកស្ហាវកាត់ មឺរហ្ស៊ីយុយេវ(ShavkatMirziyoyev) បានឱ្យដឹងថា ម៉ាឡេស៊ី និងអ៊ូហ្សបេគីស្ថាន បានព្រមព្រៀងគ្នាស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យគីមីឥន្ធនៈ និងដំណោះស្រាយថាមពលបៃតងស្អាត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bernama។

មេដឹកនាំទាំង២ បានថ្លែងក្នុងសេចក្ដីថ្លែងការណ៍រួមកាលពីថ្ងៃសុក្រថា ភាគីអ៊ូហ្សបេគីស្ថាន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការសហការជាមួយក្រុមហ៊ុនប្រេងកាតម៉ាឡេស៊ីPETRONAS ជាពិសេសតាមរយៈគម្រោងប្រែមេតាណុលទៅជាអាល់សែន(MTO) និងឧបករណ៍និស្សន្ទវត្ថុ ក៏ដូចជានៅក្នុងការផលិតអ៊ីដ្រូសែនបៃតង និងផលិតផលពាក់ព័ន្ធ រួមទាំងអាម៉ូញាក់បៃតងផងដែរ។
សេចក្តីថ្លែងការណ៍បន្តថា៖ «ភាគីទាំង២ ស្វាគមន៍ការរួមចំណែកដ៏មានសក្តានុពលរបស់ក្រុមហ៊ុនPETRONAS ក្នុងការបណ្តុះបណ្តាលបុគ្គលិកអ៊ូហ្សបេគីស្ថានក្នុងវិស័យប្រេង និងឧស្ម័ន»។

ភាគីអ៊ូហ្សបេគីស្ថាន ក៏បានកត់សម្គាល់ផងដែរថា ម៉ាឡេស៊ីគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអ៊ិស្លាមដ៏ធំបំផុតមួយក្នុងពិភពលោក ហើយបានបង្ហាញពីការត្រៀមខ្លួនក្នុងការផ្តល់ជំនួយចាំបាច់ដល់ធនាគារពាណិជ្ជម៉ាឡេស៊ី ក្នុងការចូលរួមយ៉ាងសកម្ម នៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់អ៊ូហ្សបេគីស្ថាន ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងវិស័យហិរញ្ញវត្ថុអ៊ិស្លាមនិយម។
គួរគូសបញ្ជាក់ថា អ៊ូហ្សបេគីស្ថាន គឺជាប្រទេសចុងក្រោយដែលលោក អាន់វ៉ា ឈប់ចូលក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់បណ្ដាប្រទេសអាស៊ីកណ្តាល។ មុននោះ លោកបានធ្វើទស្សនកចិច្ចទៅសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន និងកាហ្សាក់ស្ថាន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ