សេដ្ឋកិច្ច
ទូតជប៉ុន ប្រាប់ត្រង់ៗថា គឺមកពីកត្តាមួយនេះហើយ ដែលនាំឱ្យវិនិយោគិនជប៉ុនជឿជាក់មកវិនិយោគយ៉ាងច្រើននៅកម្ពុជា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៨ ខែឧសភា បានអញ្ជើញចូលរួមពិធីពិសាអាហារថ្ងៃត្រង់ជាមួយលោកអឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅនិវេសនដ្ឋានទូតជប៉ុន ក្នុងរាជធានីភ្នំពេញ។ ជាការពិសារអាហារថ្ងៃត្រង់ជាមួយគ្នាមែន ប៉ុន្តែ ក៏ជាឱកាសដែលសម្តេចតេជោ និងឯកអគ្គរាជទូតជប៉ុន ជជែកពិភាក្សាគ្នាយ៉ាងច្រើនអំពីបញ្ហានយោបាយ ការទូត និងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំង២។

គឺនៅក្នុងជំនួបអាហារថ្ងៃត្រង់នេះហើយ ឯកអគ្គរាជទូតជប៉ុន បានគូសបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ត្រង់ៗថា កត្តាដ៏ចម្បងដែលនាំឱ្យវិនិយោគិនជប៉ុនសម្រេចមកវិនិយោគយ៉ាងច្រើននៅកម្ពុជា គឺដោយសារកម្ពុជា មានស្ថិរភាព។ ស្ថិរភាព និងសន្តិភាពនៅកម្ពុជា គឺអ្វីដែលលោកអឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មើលឃើញ និងវាយតម្លៃថា មានសារៈសំខាន់ណាស់ បើប្រៀបធៀបទៅនឹងសភាពការណ៍ពិភពលោកសព្វថ្ងៃ ដូចជា បញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បញ្ហាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហានៅប្រទេសស្លូវ៉ាគី។

ដើម្បីទទួលបាននូវស្ថិរភាព និងសន្តិភាពនេះ លោកឯកអគ្គរាជទូតជប៉ុន បានមើលឃើញពីការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន ហើយនៅចុងក្រោយនេះ ពោល គឺចាប់តាំងពីសម្តេចតេជោ ចូលកាន់តំណែងជាប្រធានព្រឹទ្ធសភាមក ឯកអគ្គរាជទូតជប៉ុន បានកត់សម្គាល់ឃើញថា សម្តេចតេជោ ពិតជាមានសកម្មភាពរវល់ច្រើនណាស់ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ។ លោក អឹអិណុ អាហ្សឹហ្ស៊ី (UENO Atsushi) បានលើកពីសកម្មភាពជាក់ស្តែងរបស់សម្តេចតេជោ មកបង្ហាញថា តាំងពីក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ បានជួបសន្ទានាតាមវីដេអូជាមួយនឹងប្រមុខយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ មីនអ៊ុង លាំង ហើយបានទទួលស្ដេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ ហើយថ្មីៗនេះ សម្តេចតេជោ បានទទួលគណៈប្រតិភូព្រឹទ្ធសភារបស់បារាំងថែមទៀត។ មិនត្រឹមតែសម្តេចតេជោទេ លោកឯកអគ្គរាជទូតជប៉ុន ក៏បានមើលឃើញដែរការការងារយ៉ាងសកម្ម និងមមាញឹករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាការកត់សម្គាល់ ទាំងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺបញ្ហាការថែរក្សាការពារឱ្យបាននូវសុខ សន្តិភាព និងស្ថិរភាព ជាបញ្ហាអាទិភាពដ៏ចម្បងរបស់សម្តេចទាំងទ្វេ។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់យ៉ាងដាច់ណាត់ជាបន្តបន្ទាប់រួចមកហើយថា ទោះក្នុងតម្លៃណាក៏ដោយ ក៏ត្រូវតែការពារឱ្យបាននូវសន្តិភាព។ នេះ គឺព្រោះថា មានសន្តិភាព ទើបអាចមានអ្វីគ្រប់យ៉ាង ឬអាចនិយាយម្យ៉ាងទៀតថា បើគ្មានសន្តិភាពទេ អ្វីគ្រប់យ៉ាងក៏គ្មានដែរ កុំថាឡើយនិយាយដល់បញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍប្រទេសជាតិនោះ៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?