Connect with us

សេដ្ឋកិច្ច

ជប៉ុន​ និង​អាស៊ាន​ គ្រោង​បង្កើត​យុទ្ធ​សាស្រ្ត​រួម​លើផលិតកម្មរថយន្ត​​​នៅ​អាស៊ី​អាគ្នេយ៍​

បានផុស

នៅ

កាសែត​ជប៉ុន​ Nikkei Asia បាន​រាយការណ៍​​​​នៅ​ថ្ងៃចន្ទ​នេះ​ថា​ ប្រទេស​ជប៉ុន​ និងសមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន)​ គ្រោង​បង្កើន​យុទ្ធ​សាស្រ្ត​រួម​លើ​ផលិតកម្ម​ និង​ការ​លក់​រថយន្ត​នៅ​ក្នុង​ប្លុក​អាស៊ី​អាគ្នេយ៍​ ដើម្បី​ទប់​ទល់​នឹង​កំណើន​រថ​យន្ត​អគ្គិសនី​របស់​ចិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត​ដដែល​ បាន​ចុះ​ផ្សាយ​ដោយ​មិន​បញ្ជាក់​ពី​ប្រភព​ព័ត៌មាន​ថា​ ​ភាគី​ទាំង​២​​​មាន​គោល​​បំណង​​រៀ​ប​​ចំ​​យុទ្ធសាស្ត្រ​​រួ​ម​​បណ្តោះ​អាសន្ន​រហូត​ដល់​ឆ្នាំ​ ២០៣៥​ ​នៅ​ពេល​​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ និង​​មក​ពី​ប្រទេស​សមាជិក​​អាស៊ាន​ ​​​ជួ​ប​គ្នា​នៅ​ដើម​ខែ​កញ្ញា​ ខាង​មុខ​។​

យុទ្ធសាស្ត្រ​រួម​នេះ​ រំពឹង​ថា​នឹង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប​ណ្តុះ​បណ្តាល​បុគ្គលិក​ ការ​កាត់​បន្ថយ​​កាបូន​​​ក្នុង​ផលិតកម្ម​ លទ្ធកម្ម​ធន​ធាន​រ៉ែ​ និង​ការ​វិនិយោគ​លើ​វិស័យ​ជំនាន់​ថ្មី​​ដូច​ជា​ ជីវ​ឥន្ធនៈ​​ ជា​ដើម​​ ។​

កាសែត​ Nikkei Asia បន្ត​ថា​ សម្រាប់​ការ​បណ្ដុះ​បណ្ដាល​បុគ្គលិក​ ​​ជប៉ុន​មាន​បំណង​ទាញ​យក​ថវិកា​​ ពី​កញ្ចប់​ថវិកា​ ៨៩៩,៥១ លាន​ដុល្លារ​ ដែល​​​ក្រសួង​សេដ្ឋកិច្ច​ ពាណិជ្ជ​កម្ម​ និង​ឧស្សាហកម្ម​របស់​​ប្រទេស​បាន​ដាក់​ចេញ​សម្រាប់​ជា​ជំនួយ​​​​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​។  ​

គួរ​គូស​បញ្ជាក់​ថា​ អាស៊ាន​​​​​មាន​​​រោងចក្រ​​​ផលិត​​រថយន្ត​​​ជប៉ុន​​មួយ​​ចំនួន​ ​រួម​​មាន​រ​បស់​ក្រុ​ម​ហ៊ុន​ Toyota Motor ​និង​ក្រុ​ម​ហ៊ុន​ Honda Motor។ ​ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​ ​ផលិត​​​​រថយន្ត​ជាង​ ៣​ លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​អាស៊ាន​​​ ដែល​ស្មើ​នឹង​ ៨០ ភាគរយ​​នៃ​ផលិតកម្ម​សរុប​​​ក្នុង​ប្លុក​ ​ដោយ​មាន​រថយន្ត​ជា​ច្រើន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​មជ្ឈិម​បូព៌ា​ និង​​ប្រទេស ឬ​តំបន់​ផ្សេង​​ៗ​ទៀត​។ ​

យ៉ាង​ណា​មិញ​ ក្រុម​ហ៊ុន​ជប៉ុន​កំពុង​ទទួល​រង​នូវ​ការ​ប្រកួត​ប្រជែងកាន់​តែ​ខ្លាំង​ឡើង​​ពី​ក្រុម​ហ៊ុនរថយន្ត​ចិន ជា​ពិសេស​លើ​វិស័យ​រថយន្ត​អគ្គិសនី​​ ដែល​តម្រូវ​ឱ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ចេញ​យុទ្ធ​សាស្ត្រ​​ប្រកួត​ប្រជែង​។ កាល​ពី​សប្តាហ៍​មុន​ ក្រុម​ហ៊ុន​ Honda Motor ​​​​​បាន​សន្យា​ថា​ ខ្លួន​នឹង​បង្កើន​ការ​វិនិយោគ​លើ​យានយន្ត​​​អគ្គិសនី​ និង​សូហ្វវែរ​របស់​ខ្លួន​​ទ្វេ​ដង​​ប្រហែល​ ៦៥ ប៊ីលាន​ដុល្លារ​ រហូត​ដល់​ឆ្នាំ​សារពើពន្ធ​​ ២០៣០​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម