សេដ្ឋកិច្ច
ក្រុមហ៊ុន ADE របស់ម៉ាឡេស៊ីទទួលបានសិទ្ធិក្នុងការផ្តល់សេវា AMO នៅកម្ពុជា
ភ្នំពេញ៖ ក្រុមហ៊ុនម៉ាឡេស៊ី Asia Digital Engineering (ADE) បានប្រកាសថា ADE Cambodia ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយ Sivilai Asia Co Ltd បានទទួលវិញ្ញាបនប័ត្រផ្តល់សេវាថែទាំនិងត្រួតពិនិត្យយន្តហោះ (AMO) ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា (SSCA)ក្នុងការផ្តល់សេវាកម្មនេះដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍នានានៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន សម្រាប់ការទទួលបាននូវវិញ្ញាបនប័ត្រគឺជាលើកដំបូងសម្រាប់ ADE ដែលផ្តល់សេវានេះក្រៅប្រទេសម៉ាឡេស៊ី។ ADE Cambodia នឹងផ្តល់សេវាកម្ម MRO មិនត្រឹមតែដល់ក្រុមហ៊ុន AirAsia Cambodia ប៉ុណ្ណោះទេ ថែមទាំងដល់ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដែលប្រតិបត្តិការនៅក្នុងព្រលានយន្តហោះសំខាន់ៗរបស់កម្ពុជា។
លោក Mahesh Kumar នាយកប្រតិបត្តិនៃ Asia Digital Engineering មានប្រសាសន៍ថា៖« យើងរីករាយណាស់ដែលបានទទួលការយល់ព្រមដើម្បីចាប់ផ្តើមប្រតិបត្តិការរបស់ ADE Cambodia ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់នូវដំណោះស្រាយ MRO កម្រិតខ្ពស់ដល់ក្រុមហ៊ុនអាកាសចរណ៍ដែលកំពុងប្រតិបត្តិការ និងមកពីប្រទេសកម្ពុជា បន្ថែមពីលើការជួយដល់ឧស្សាហកម្មអាកាសចរណ៍ដែលកំពុងរីកចម្រើនរបស់កម្ពុជា ដែលនឹងជះឥទ្ធិពលជាវិជ្ជមានដល់សេដ្ឋកិច្ចក្នុងស្រុក និងបង្កើតឱកាសការងារក្នុងប្រទេស។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) និងរដ្ឋាភិបាលកម្ពុជាសម្រាប់ការស្វាគមន៍យ៉ាងកក់ក្តៅ និងការទទួលស្គាល់ពីសមត្ថភាពរបស់យើង»។ លោកបានថ្លែងបន្តទៀតថា ទៅពេលអនាគត ក្រុមហ៊ុននឹងពង្រីកការវិនិយោគបន្ថែមទៀតលើបច្ចេកវិទ្យាទំនើប បង្កើនសមត្ថភាព និងអភិវឌ្ឍកម្លាំងពលកម្មជំនាញ។

លោកថា៖«នេះក៏ជាការចាប់ផ្តើមនៃដំណើររីកចម្រើនរបស់យើងនៅឆ្នាំ ២០២៤ នៅពេលដែលយើងត្រៀមខ្លួនដើម្បីពង្រីកទៅកាន់ប្រទេសផ្សេងទៀតក្នុងពេលឆាប់ៗនេះ»។
ក្រុមហ៊ុនបានលើកឡើងថា ប្រតិបត្តិការ ADE Cambodia នឹងមានទីស្នាក់ការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងបន្តពង្រីកទៅកាន់អាកាសយានដ្ឋានផ្សេងទៀតក្នុងប្រទេសកម្ពុជាផងដែរ។ ទីតាំងយុទ្ធសាស្ត្រនេះកំណត់ទីតាំង ADE Cambodia ដើម្បីបម្រើឱ្យមានប្រសិទ្ធភាពនូវតម្រូវការអាកាសចរណ៍ក្នុងតំបន់ ដោយប្រើប្រាស់តួនាទីដ៏សំខាន់របស់ព្រលានយន្តហោះក្នុងការភ្ជាប់ប្រទេសកម្ពុជាជាមួយពិភពលោក។
លោក Tony Fernandes នាយកប្រតិបត្តិនៃ Capital A មានប្រសាសន៍ថា លោកទទួលស្គាល់ចំពោះស្នាដៃរបស់ក្រុមហ៊ុន Asia Digital Engineering ជាមួយនឹងបទពិសោធន៍ជាង ២០ ឆ្នាំនៃអ្នកជំនាញដែលបានបញ្ជាក់ពីការធ្វើការជាមួយក្រុមហ៊ុន AirAsia គោលដៅរបស់ពួកគេក្នុងការក្លាយជាអ្នកផ្តល់សេវា MRO ឈានមុខគេនៅក្នុងអាស៊ាន។

លោកបានថ្លែងថា៖«វាជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការបើកដំណើរការហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ Capital A ក្នុងការពង្រីកការបោះជំហានរបស់យើងសម្រាប់អាជីវកម្មដែលពាក់ព័ន្ធទាំងអស់របស់យើង»។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន ១,៥៨ លាននាក់នៅក្នុងត្រីមាសទី១ឆ្នាំ ២០២៤កើនឡើង ២២,៥ ភាគរយពីចំនួន ១,២៩ លាននាក់ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង