សេដ្ឋកិច្ច
តម្លៃប្រេងសកលធំៗបន្តធ្លាក់ចុះតិចតួច ហាក់មិនរំខានដោយការស្លាប់របស់មេដឹកនាំអ៊ីរ៉ង់
តម្លៃប្រេងធំៗជាសកល នៅតែបន្តធ្លាក់ចុះតិចតួច ហាក់មិនត្រូវរំខានដោយព្រឹត្តិការណ៍ពិភពលោកធំៗ រួមទាំងការស្លាប់របស់មេដឹកនាំអ៊ីរ៉ង់ក្នុងឧបទ្ទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃអាទិត្យកន្លងមកថ្មីៗនេះឡើយ។ នេះបើទិន្នន័យពីការផ្សាយផ្ទាល់នៃតម្លៃបើកលក់របស់ពីគេហទំព័រ OilPrice.com។

គិតត្រឹមម៉ោង ១០ និង ៤០ នាទីយប់ ម៉ោងនៅសហរដ្ឋអាមេរិកភាគខាងកើត (EDT) នៃថ្ងៃចន្ទ ប្រេងឆៅអន្តរជាតិម៉ាក Brent ជួញដូរនៅតម្លៃ ៨៣,៣៤ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ០,៣៧ សេន (០,៤៤ ភាគរយ) ពីតម្លៃជួញដូរលើកមុន (៨៣,៧១ ដុល្លារ/បារ៉ែល)។
ក្នុងម៉ោងដូចគ្នា ប្រេងឆៅអាមេរិកម៉ាក West Texas Intermediate (WTI) ជួញដូរនៅតម្លៃ ៧៩,៤ ដុល្លារ/បារ៉ែល ដោយធ្លាក់ចុះ ០,៤ សេន (០,៥ ភាគរយ) ពីតម្លៃជួញដូរលើកមុន (៧៩,៨ ដុល្លារ/បារ៉ែល)។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃប្រេងឆៅបន្តធ្លាក់ចុះតិចតួច ខណៈមន្ត្រីធនាគារកណ្តាលអាមេរិកបាននិយាយថា ពួកគេកំពុងរង់ចាំសញ្ញាថាអតិផរណាកំពុងធ្លាក់ចុះ មុនពេលធនាគារកណ្តាលចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់។ អត្រាការប្រាក់ទាប នឹងកាត់បន្ថយថ្លៃដើមកម្ចីសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្ម ដែលអាចជំរុញកំណើនសេដ្ឋកិច្ច និងតម្រូវការប្រេង។

យ៉ាងណាមិញ ការធ្លាក់ចុះដដែលក៏ហាក់មិនរងការរំខានពីភាពមិនប្រាកដប្រជាផ្នែកនយោបាយក្នុងប្រទេសផលិតប្រេងធំៗចំនួន៣របស់ពិភពលោកផងដែរ ក្រោយប្រធានាធិបតីអ៊ីរ៉ង់លោក អេប្រាហ៊ី រ៉ៃស៊ី បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ ហើយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាម៉េដ ប៊ីន សាលម៉ាន បានពន្យាពេលយាងទៅទស្សនកិច្ចនៅជប៉ុន ដោយសារបញ្ហាសុខភាពរបស់បិតាទ្រង់។
អ្នកវិភាគប្រាប់រ៉យទ័រថា គោលនយោបាយប្រេងរបស់អ៊ីរ៉ង់ មិនរងផលប៉ះពាល់ដោយការស្លាប់ភ្លាមៗរបស់លោក រ៉ៃស៊ី នោះទេ ពីព្រោះមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei ជាអ្នកកាន់អំណាចកំពូលដែលរ៉ាប់រងលើបញ្ហារដ្ឋទាំងអស់។ ចំណែកនៅអារ៉ាប៊ីសាអូឌីតវិញ កិច្ចប្រេងស្ថិតនៅក្រោមព្រះហស្តដឹកនាំរបស់ព្រះអង្គម្ចាស់ ប៊ីន សាលម៉ាន ហើយ ដូច្នេះវាមិនរងឥទ្ធិពលដោយសារបញ្ហាសុខភាពរបស់ស្ដេចគ្រប់គ្រងប្រទេសនោះទេ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៥ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ