Connect with us

សេដ្ឋកិច្ច

សហព័ន្ធ​ឧស្សាហកម្ម​ថៃ​៖ ថៃ​អាច​ទាញ​យក​ប្រយោជន៍​ពី​ការ​​តម្លើង​ពន្ធ​លើ​មុខ​ទំនិញ​ចិន​របស់​អាមេរិក​

បានផុស

នៅ

សហព័ន្ធ​ឧស្សាហកម្ម​ថៃ​ (FTI) ​បាន​និយាយ​ថា​ ការ​សម្រេច​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដំឡើង​ពន្ធ​ខ្ពស់​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​ អាច​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ឧស្សាហកម្ម​ និង​ជំរុញ​ការ​នាំ​ចេញ​ផលិត​ផល​មួយ​ចំនួន​របស់​ប្រទេស​ថៃ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ ឌឹ ណេស្សិន ថៃឡេនដ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​ FTI ​លោក​ Kriengkrai Thiennukul ​បាន​ថ្លែង​​យ៉ាង​ដូច្នេះ​ថា​៖ «​ប្រទេស​ថៃ​ អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​សង្រ្គាម​ពាណិជ្ជកម្ម​ នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ដាក់​ពន្ធ​នាំ​ចូល​ខ្ពស់​លើ​ទំនិញ​ពី​ប្រទេស​ចិន​។​ ស្ថានភាព​នេះ​​ អាច​ជំរុញ​ឱ្យ​មាន​ការ​ស្វែង​រក​ផលិត​ផល​ជំនួស​ ដែល​អាច​ជា​អត្ថ​ប្រយោជន៍​​សម្រាប់​​ថៃ​»។

លោកបាន​​គូស​បញ្ជាក់​ថា​៖ «​​​ឧទាហរណ៍​ ​​ថៃ​គឺ​ជា​ប្រទេស​នាំ​ចេញម៉ាស៊ីន​ត្រជាក់​​ធំជាង​គេ​​ទី​​២​របស់​ពិភព​លោក ដោយ​ឈរ​នៅ​ពី​ក្រោយ​​ចិន​​។​ ​​ក្នុង​​សេណារីយ៉ូ​​​ថ្មី​​នេះ​ អាច​​នឹង​​មាន​​ការ​​កើន​​ឡើង​​នៃ​​តម្រូវ​ការ​​ម៉ាស៊ីន​​ត្រជាក់​​ដែល​​ផលិត​​នៅ​​ប្រទេស​​​ថៃ​»​។

កាល​ពី​មុន​ សហរដ្ឋ​អាមេរិក​បាន​ដំឡើង​ពន្ធ​លើ​ម៉ាស៊ីន​ត្រជាក់​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​ ដែល​បណ្តាល​ឱ្យ​មាន​​​កំណើន​តម្រូវការ​ម៉ាស៊ីន​ត្រជាក់​ពី​ប្រទេស​ថៃ​។​ លោក​ Kriengkrai ​បាន​​បន្ត​​​ថា​ ហេតុ​​ដូច្នេះ​​ហើយ យើង​ក៏​​មាន​​​ការ​​ត្រួត​​ពិនិត្យ​​ជា​​បន្ត​​ទៅ​​ទៀត​ ​ថា​​តើ​​សង្គ្រាម​​ពាណិជ្ជកម្ម​​នេះ​ ​នឹង​​​នាំ​​ឱ្យ​​មាន​​ការ​​ដំឡើង​​​ពន្ធ​​បន្ថែម​​​​លើ​​ទំនិញ​​ផ្សេង​ៗ​​ទៀត​​ពី​​ប្រទេស​​ចិន​ ក្រៅ​តែ​ពី​​​លើ​​​ពី​​វិស័យ​​រថយន្ត​​ឬ​​អត់​។​ ប្រសិន​បើ​មាន​ពន្ធ​បន្ថែមលើ​មុខ​ទំនិញ​ចិន​ផ្សេង​ៗ​​ទៀត​ ​​ផលិត​ផល​​​របស់​​​ថៃ​​ដែល​​អាច​​ប្រើ​​ជំនួស​​បាន​ ក៏​​អាច​​នឹង​រងផល​វិជ្ជមាន​ផង​ដែរ​។ ​​​

​ទោះ​យ៉ាង​ណា​ក៏​ដោយ​​ លោក​    Kriengkrai ក៏​បាន​គូស​ពី​កង្វល់​នៃ​ផល​ប៉ះ​ពាល់​ផង​ដែរ​។ ​លោក​​ថ្លែង​ថា​ វិធានការ​របស់​សហរដ្ឋ​អាមេរិក​ អាច​មាន​ផល​ប៉ះ​ពាល់​លើ​វិស័យ​ឧស្សាហកម្ម​ថៃ​មួយ​ចំនួន​ ពោល​គឺ​ឧស្សាហកម្ម​​​ដែល​មាន​​ខ្សែ​​សង្វាក់​​ផ្គត់​ផ្គង់​​នាំ​​ចេញ​​សមាស​ភាគ​​ទៅ​​ប្រទេស​​ចិន​។​

វិស័យ​ដែល​នឹង​រង​ផល​ប៉ះ​ពាល់​យ៉ាង​ច្បាស់ជាង​គេ​​នោះ​គឺ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី (EV) ​​​នៅ​ក្នុង​ប្រទេស​​ចិន​។​ ​យ៉ាង​ណា​មិញ​ ប្រទេស​ថៃ​មិន​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​ការ​ផ្គត់​ផ្គង់​គ្រឿង​បន្លាស់​ដល់​ឧស្សាហកម្ម​ EV ​​​របស់​ប្រទេស​ចិន​នោះ​ទេ​។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោក Kriengkrai ​និយាយ​ថា​ ​ពេល​​និយាយ​​អំពី​ម៉ាស៊ីន​ចំហេះ​ខាង​ក្នុង​ (ICE) ​ប្រទេស​ថៃ​មាន​ចំណែក​​មួយ​ចំនួន​ក្នុង​ការ​ផ្គត់​ផ្គង់​គ្រឿង​បន្លាស់​ប្រភេទ​នេះ​ ដល់​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​របស់​ប្រទេស​ចិន​។​

គួរ​គូស​​បញ្ជាក់ថា​ សហរដ្ឋ​អាមេរិក​បាន​កំណត់​ថា​ ទាំង​រថយន្ត​ EV ​និង​ ICE ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​ នឹង​ត្រូវ​ទទួល​រង​ការ​ដំឡើង​ពន្ធ​ពី​ ២៥ ភាគរយ​​​ទៅ​ ១០០ ភាគរយ​។ ​ ​ក្រៅ​ពី​​នេះ​ ទំនិញ​មួយ​ចំនួន​ត្រូវ​បាន​តម្លើង​ពន្ធ​ដល់​ ២៥ ភាគរយ​ ដូច​ជា​ ដែកនិងអាលុយមីញ៉ូម ម៉ាស​បិត​មុខ​ ថ្ម​អាគុយ​ ស្រោម​ដៃ​វេជ្ជ​សាស្រ្ត​ និង​រ៉ែ​សំខាន់​ៗ​ផ្សេង​ៗ​ទៀត​​ ខណៈ​ផលិត​ផល​ដូច​ជា​ បន្ទះ​ឈីប​ បន្ទះ​សូឡា​ សឺរ៉ាំង​ម្ជុល​ ត្រូវ​បាន​ដម្លើង​ពន្ធ​ ៥០ ភាគរយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម