Connect with us

សេដ្ឋកិច្ច

បុរសចំណាស់ម្នាក់ ចំណាយដើមទុនជិត ៧ម៉ឺនដុល្លារ ដើម្បីកែច្នៃម៉ាស៊ីនស្ទូង និងព្រោះស្រូវ

បានផុស

នៅ

ស្ថិតក្នុងវ័យ៧៤ឆ្នាំ បុរសវ័យចំណាស់ដែលមានកូនប្រុសស្រីចំនួន ៧នាក់ បានចំណាយដើមទុនផ្ទាល់ខ្លួនក្នុងការស្រាវជ្រាវធ្វើម៉ាស៊ីនស្ទូង និងព្រោះស្រូវ ចំនួន ៥ប្រភេទ ដើម្បីជួយសម្រួលដល់ការធ្វើស្រែចំការ និង ការធ្វើកសិកម្មផ្សេងៗទៀត របស់កសិករ ក្នុងបរិបទសម័យទំនើបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាន ប៊ុនិកា ​ជាម្ចាស់ក្រុមហ៊ុនម៉ាស៊ីនស្ទូង និងព្រោះស្រូវ AgriSmart Innovation ស្ថិតនៅក្នុងភូមិព្រែក​តាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា លោកចាប់ផ្ដើមស្រាវជ្រាវ និងបង្កើតម៉ាស៊ីនស្ទូង និង ព្រោះស្រូវ នេះចាប់តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ។ លោក​ថា ដំបូងឡើយ លោកគ្រាន់តែជាម្ចាស់ហាងនំដូណាត់ នៅសហរដ្ឋអាមេរិកតែប៉ុណ្ណោះ បន្ទាប់មកលោកក៏មករស់នៅប្រទេសកម្ពុជាវិញ ក៏ព្រោះតែដល់វ័យជិតចូលនិវត្តន៍ផងនោះ។

លោក សាន ប៊ុនិកា បន្ថែមថា ដោយសារតែមិនចង់រស់នៅទំនេរតាមវ័យ លោកក៏សម្រេចចិត្តដាកក់ផែនការស្រាវជ្រាវ​ និងបង្កើតម៉ាស៊ីនស្ទូង និងព្រោះស្រូវ ដោយចំណាយថវិកាសរុបប្រមាណ ៦ ទៅ ៧ម៉ឺនដុល្លារ ដើម្បីបង្កើតម៉ាស៊ីនកសិកម្មទាំងអស់នេះឡើងមក។

ទាក់ទង​នឹងការកែច្នៃបង្កើតម៉ាស៊ីនស្ទូង និងព្រោះស្រូវនេះដែរ លោក សាន ប៊ុនិកា បានបង្ហាញពីឆន្ទៈតែមួយគត់ គឺលោកចង់ឃើញកសិករខ្មែរ មានការរីកចម្រើន និងមិនចំណាយថវិកាច្រើនឱ្យទៅក្រៅប្រទេស តាមរយៈការទិញគ្រឿងយន្តកសិកម្មផ្សេងៗ ដូចពេលកន្លងទៅ។ ម៉្យាងវិញទៀត លោក ចង់ឱ្យកសិករខ្មែរ មានមោទនភាព និងជួយលើកតម្កើងស្នាដៃរបស់ខ្មែរគ្នាឯង មិនមែនគិតថា មានតែបរទេសទេ ដែលអាចធ្វើបាននោះ។​

សម្រាប់ពេលបច្ចុប្បន្ននេះ ម៉ាស៊ីនស្ទូង និងព្រោះស្រូវ របស់លោក សាន ប៊ុនិកា កំពុងទទួលបានការគាំទ្រយ៉ាងច្រើនគួរសមពីប្រជាកសិករខ្មែរ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្មផ្ទាល់ ដែលតែងតែគិតគូរ និងគាំទ្រដល់ដំណើរការស្រាវជ្រាវបង្កើត។ ជាក់ស្ដែង រាល់គ្រប់ម៉ាស៊ីនកសិកម្មទាំងអស់នេះ លោកត្រូវចុះទៅស្រាវជ្រាវ និងធ្វើការជាមួយកសិករ ទើបអាចបង្កើតវាឡើងមកមានប្រសិទ្ធិខ្ពស់ ក្នុងការធ្វើការស្រែចំការ និងកាត់បន្ថយកម្លាំងមនុស្សក្នុងការធ្វើស្រែចំការ ផងដែរ។

យ៉ាងណាមិញ ចំពោះតម្លៃម៉ាស៊ីនក្នុងម៉ាស៊ីនស្ទូង១គ្រឿង លក់ចេញទៅកាន់ទីផ្សារក្នុងតម្លៃក្រោម ២០០០ដុល្លារ ទៅតាមប្រភេទខ្នាតតូច និងខ្នាតធំ តែប៉ុណ្ណោះ។

កាលពីឆ្នាំ ២០២៣ កន្លងទៅ ម៉ាស៊ីនស្ទូង និងព្រោះស្រូវ ទាំងខ្នាតតូច-ធំ របស់ក្រុមហ៊ុនលោក អាចលក់ចេញបានប្រមាណជាង​ ១២០គឿង ឱ្យទៅកសិករប្រើប្រាស់ក្នុងការធ្វើស្រែចំការ។

ក្នុងបរិបទថ្មីនេះ ដោយសារមានការកើនឡើងកម្ដៅខ្លាំង និងដោយសារតែសេដ្ឋកិច្ចពិភពលោក មានការប្រែប្រួល ផលិតផលកសិកម្មរបស់លោក មានការធ្លាក់ចុះបន្តិច ដោយចាប់ពីខែ មេសា ឆ្នាំ២០២៤ មកដដល់ឥឡូវនេះ លោកអាចលក់ចេញម៉ាស៊ីនស្ទូង និងព្រោះស្រូវ បានត្រឹមតែ ២០គ្រឿងប៉ុណ្ណោះ ខណៈដែលរដូវក្ដៅឆ្នាំនេះ មានការអូសបន្លាយយូរខុសពីឆ្នាំមុនៗ នាំឱ្យកសិករមិនអាចធ្វើស្រែចំការបានលឿន នេះក៏ព្រោះតែតំបន់ខ្លះ ខ្វះខាតទឹកសម្រាប់ស្រោចស្រព ផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៩ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម