សេដ្ឋកិច្ច
របាយការណ៍៖ វិស័យអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិក ងាយរងគ្រោះខ្ពស់ដោយសារការប្រែប្រួលអាកាសធាតុ
ក្រុមហ៊ុនប្រឹក្សាហានិភ័យអាកាសធាតុ XDI បានចេញផ្សាយរបាយការណ៍ថ្មីមួយកាលពីថ្ងៃពុធ ដោយបង្ហាញថា អចលនទ្រព្យជិត ១ ក្នុងចំណោម ១០ ដែលគ្រប់គ្រងដោយក្រុមហ៊ុនវិនិយោគអចលនទ្រព្យនាំមុខគេផ្សេងៗ (REITs) នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចនឹងប្រឈមមុខនឹងហានិភ័យនៃការខូចខាតខ្ពស់ ដោយសារតែការប្រែប្រួលអាកាសធាតុ ជាពិសេសនៅតំបន់ឆ្នេរសមុទ្រ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុននិយាយក្នុងរបាយការណ៍ថា REITs ដែលមានមូលធន ទីផ្សារលើពិភពលោក ប្រហែល ៣ ទ្រីលានដុល្លារ ត្រូវបានចាត់ទុកថាជាជម្រកសុវត្ថិភាពសម្រាប់អ្នកវិនិយោគរយៈពេលវែង ប៉ុន្តែការខូចខាតពីហានិភ័យអាកាសធាតុ ដូចជាទឹកជំនន់ និងភ្លើងឆេះព្រៃ អាចប៉ះពាល់ដល់ការវាយតម្លៃផ្សេងៗ និងបង្កើនបុព្វលាភធានារ៉ាប់រង។
អ្នកស្រាវជ្រាវរបស់របាយការណ៍នាំមុខ លោក Philip Tapsall បានថ្លែងថា៖ «អ្វីដែលយើងកំពុងឃើញគឺថា ហានិភ័យជាក់ស្ដែងចំពោះទ្រព្យសម្បត្តិដែលបានសាងសង់រួច កើនឡើងពីមួយពេលទៅមួយពេលក្រោមបម្រែបម្រួលអាកាសធាតុ ហើយជាពិសេស ហានិភ័យទាំងនោះគឺកាន់តែច្បាស់ក្នុងសេណារីយ៉ូដែលការឡើងកំដៅផែនដីកាន់តែធ្ងន់ធ្ងរ»។
លោកបានបន្ថែមថា ក្រុមហ៊ុនឯកជន និងសហគមន៍ដែលទទួលរងផលប៉ះពាល់ ចាំបាច់បញ្ចេញសកម្មភាពបន្ថែមទៀត ដើម្បីសម្របខ្លួនទៅនឹងហានិភ័យ។
គួរគូសបញ្ជាក់ថា ក្នុងរបាយការណ៍របស់ខ្លួន ក្រុមហ៊ុន XDI បានវិភាគទ្រព្យសកម្មជាង ២ ០០០ ដែលមានតម្លៃសរុប ១៤២ ប៊ីលានដុល្លារ ដែលកាន់កាប់ដោយ REITs ធំៗជាងគេទាំង ២០ នៅប្រទេសជប៉ុន អូស្ត្រាលី សិង្ហបុរី និងហុងកុង។

ក្រុមហ៊ុនបានប្រើលំនាំអាកាសធាតុសកល និងទិន្នន័យធាតុអាកាសក្នុងតំបន់ ដើម្បីវាយតម្លៃការខូចខាតរំពឹងទុក ដែលបណ្ដាលមកពីធាតុអាកាសហួសហេតុ។
តាមរយៈនេះ ទ្រព្យសម្បត្តិដែលរងការខូចខាតប្រចាំឆ្នាំ ច្រើនជាង ១ ភាគរយនៃតម្លៃសរុប ចាត់ទុកថារង «ហានិភ័យខ្ពស់»។ ទិន្នន័យបង្ហាញថា ជិត ១ ក្នុងចំណោម ១០ រំពឹងថានឹងធ្លាក់ទៅក្នុងស្ថានភាពនេះនៅឆ្នាំ ២០៥០។ XDI បានកំណត់ថា ទឹកជំនន់តាមឆ្នេរសមុទ្រ ជាការគំរាមកំហែងដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោក Tapsall បានអំពាវនាវឱ្យមានតម្លាភាព និងការបើកចំហរបន្ថែមទៀត ដើម្បីធានាថា ក្រុមហ៊ុនផ្សេងៗ រួមទាំងអ្នកវិនិយោគ និងអ្នកផ្តល់ប្រាក់កម្ចីរបស់ពួកគេ អាចវាស់វែង និងគ្រប់គ្រងផលប៉ះពាល់អាកាសធាតុនាពេលអនាគត៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម២១ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក