ព័ត៌មានជាតិ
កម្ពុជាពង្រីកនាំចេញអង្ករ និងបើកទីផ្សារថ្មីសម្រាប់ផលិតផលសំបកកង់រថយន្តនៅប្រទេសប្រ៊ុយណេ
ប្រទេសប្រ៊ុយណេបានក្លាយជាទីផ្សារដ៏មានសក្តានុពលមួយនៅក្នុងតំបន់អាស៊ានរបស់កម្ពុជាលើផលិតផលអង្ករ ជាពិសេសការបើកទីផ្សារសំបកកង់ថ្មីក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៤នេះ។ ការណ៍នេះត្រូវបានមន្រ្តីនិង តំណាងអ្នកនាំចេញអង្ករលើកឡើងថា ទោះបីជាប្រទេសនេះមានចំនួនប្រជាជនតិច ប៉ុន្តែវាជាទីផ្សារក្នុងតំបន់អាស៊ានដ៏មានសារៈសំខាន់មួយរបស់កម្ពុជាក្នុងការពង្រីកការនាំចេញ។

យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់រយៈពេល៤ខែដើមឆ្នាំនេះ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសប្រ៊ុយណេកើនឡើងរហូតដល់ជិត ៧៥៦ ភាគរយ ដោយសារកម្ពុជាបាននាំចេញ អង្ករជាង ២,៤ លានដុល្លារ និងសំបកកង់ថ្មីជាង៣ម៉ឺនដុល្លារទៅកាន់ប្រទេសតំបន់កោះនៃសមាជិកអាស៊ានមួយមួយ។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យស្រួងពាណិជ្ជកម្មបានថ្លែងប្រាប់កម្ពុជាថ្មីថា ការនាំចេញនូវផលិតអង្ករ និងសំពកកង់ថ្មីនេះគឺឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងពង្រីការនាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។

លោកបានថ្លែងថា៖«យើងដឹងហើយថា បើទោះបីជាប្រទេសប្រ៊ុយណេ ជាប្រទេសដែលមានទីផ្សារតូច ប៉ុន្តែប្រទេសនេះក៏មានសក្តានុពលដែលកម្ពុជាអាចចាប់យកផងដែរក្នុងការជំរុញការនាំចេញនូវផលិតផលកសិកម្ម។ យើងឃើញថា សម្រាប់ការកើនឡើងនៃនាំចេញអង្ករ និងការបើកទីផ្សារថ្មីសម្រាប់ផលិតផលសំបកកង់នេះ គឺជាការបោះជំហានមួយរបស់យើងក្នុងការពង្រីកការនាំចេញ ខណៈដែរឧស្សាហកម្មផលិតសំបកកង់រថយន្តគឺជាឧស្សាហកម្មថ្មីមួយរបស់ប្រទេសកម្ពុជាយើង»។
លោក លន់ យ៉េង អ្នកនាំពាក្យសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ទីផ្សារប្រ៊ុយណេជាទីផ្សារមួយដ៏ធំនៅក្នុងតំបន់អាស៊ានសម្រាប់អង្កររបស់កម្ពុជា។ លោកបានលើកឡើងថា កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារនេះអស់រយៈពេលជាង១ទសវត្សទៅហើយ។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖«សម្រាប់ទីផ្សារប្រ៊ុយណេបាននាំចូលអង្ករយើងយ៉ាងច្រើន បើធៀបទៅនឹងបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត។ ការប្រើប្រាស់អង្កររបស់យើងនៅប្រទេសប្រ៊ុយណេសឹងតែចំនួន៥០ភាគរយទៅហើយដែលប្រទេសនេះបាននាំចូលពីអង្ករសរុបរបស់ខ្លួន»។ លោកថាសម្រាប់ទីផ្សារប្រ៊ុយណេគឺភាគច្រើននាំប្រភេទអង្ករក្រអូប ប្រមាណជាង១ម៉ឺនតោនក្នុង១ឆ្នាំៗ។
សូមបញ្ជាក់ថាបច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតសំបកង់រថយន្តធំៗមួយចំនួនដែលកំពុងដំណើការយ៉ាងសកម្មមានដូចជា General Tires Technology (Cambodia)មានទីតាំងនៅខេត្តព្រះសីហនុ ក្រុមហ៊ុន Sailun Group មានទីតាំងនៅក្រុងបាវិតខេត្តស្វាយរៀង ក្រុមហ៊ុន Qingdao Doublestar Group មានទីតាំងនៅខេត្តក្រចេះ និងក្រុមហ៊ុនមួយផលិតសំបកកង់មួយចំនួនទៀតដែលកំពុងសាងសង់រោងចក្រ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា