Connect with us

សេដ្ឋកិច្ច

​AMRO៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រា៥,៦ ​ ភាគរយនៅឆ្នាំ ២០២៤នេះ និង ៥,៩ ភាគរយនៅឆ្នាំ ២០២៥

បានផុស

នៅ

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តការងើបឡើងវិញ បន្ទាប់ការគ្រប់គ្រងបាននៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ ជាមួយនឹងកំណើនដែលត្រូវបានព្យាករថានឹងសម្រចបាន​ក្នុងអត្រា ៥,៦ ​ ភាគរយនៅឆ្នាំ ២០២៤នេះ។ នេះបើយោងតាម​​ការ​វាយ​តម្លៃ​បឋម​របស់​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+៣ (AMRO)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

AMRO បានចេញរបាយការណ៍វាយតម្លៃបឋមរបស់ខ្លួននៅថ្ងៃទី២៣ខែឧសភានេះ ជាមួយនឹងការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរង្វង់ ៥,៦ ​ ភាគរយនៅឆ្នាំ២០២៤នេះ។ ជាមួយកំណើននេះ កម្ពុជានៅប្រឈមនឹងបញ្ហាទាក់ទងនឹងហានិភ័យខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក ជាពិសេសភាពទន់ខ្សោយនៃការអូសបន្លាយក្នុងវិស័យអចលនទ្រព្យ និងការធ្លាក់ចុះនៃគុណភាពឥណទាន។

​​ការ​វាយ​តម្លៃ​បឋម​របស់​​AMRO​ ចេញផ្សាយបន្ទាប់​ពីខ្លួនបានធ្វើ​ទស្សន​កិច្ច​ពិគ្រោះ​យោបល់​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២៤។​ ​បេសកកម្មនេះត្រូវបានដឹកនាំដោយលោកបណ្ឌិត ​ Jinho Choi សេដ្ឋកិច្ចវិទូ  លោកនាយក Kouqing Li និងប្រធានសេដ្ឋវិទូ Hoe Ee Khor ​។

សា្ថប័ននេះបានគូសបញ្ជាក់ថា៖«រដ្ឋាភិបាលគួរតែស្តារទំហំសារពើពន្ធ កាត់បន្ថយហានិភ័យស្ថិរភាពហិរញ្ញវត្ថុ និងពង្រឹងកំណែទម្រង់រចនាសម្ព័ន្ធ ដើម្បីធានាបាននូវកំណើនប្រកប​ដោយភាពធន់»។

​លោក បណ្ឌិត Choi បានថ្លែងក្នុងរបាយការណ៍នោះថា៖«សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា  ៥,៦ ​ ភាគរយនៅឆ្នាំ ២០២៤ និង ៥,៩ ភាគរយក្នុងឆ្នាំ ២០២៥ កើនឡើងពី ៥% ក្នុងឆ្នាំ ២០២៣។ ការស្ទុះងើបឡើងវិញនៃវិស័យកាត់ដេរ ការពង្រីកជានិរន្តរភាពក្នុងការនាំចេញផលិតកម្មផ្សេងទៀត និងការបន្តការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍នឹងគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច» ។ ​

ជាមួយគ្នានេះដែរ AMRO ក៏បានគូសបញ្ជាក់ផងដែរថា ការពឹងផ្អែកជាបន្តបន្ទាប់របស់កម្ពុជាលើការនាំចូលដើម្បីបំពេញតម្រូវការក្នុងស្រុក បណ្តាលឱ្យមានការប្រែប្រួលយ៉ាងខ្លាំងនៃតម្លៃអ្នកប្រើប្រាស់។ ​សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានធ្លាក់ចុះមកនៅត្រឹម ២,១ ភាគរយក្នុងឆ្នាំ ២០២៣ ពីកម្រិតខ្ពស់បំផុតនៃ ៧,៨ ភាគរយនៅក្នុងខែមិថុនា ឆ្នាំ ២០២២ ។ អត្រាអតិផរណានេះត្រូវបានព្យាករណ៍ថាមានក្នុងអត្រា២,៥  ​ភាគរយក្នុងឆ្នាំ ២០២៤ និង ២,៦ ភាគរយនៅឆ្នាំ ២០២៥ ​។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៦ភាគរយ នៅឆ្នាំ២០២៤នេះជាមួយនឹងកម្រិតសន្ទស្សន៍តម្លៃទំនិញ ​នៅកម្ពុជាស្ថិតនៅក្នុងរង្វង់២ភាគរយប៉ុណ្ណោះ។

ថ្លែងក្នុងសិក្ខាសាលាមួយលកាលពីថ្ងៃទី២០ឧសភានេះ ​កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានគាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងមិនមែនកាត់ដេរ ការបន្តងើបឡើងនៃវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធ និងកំណើនរឹងមាំនៃវិស័យដឹកជញ្ជូននិងទូរគមនាគមន៍ខណៈដែលវិស័យកសិកម្មអាចបន្តកើនឡើងយឺត។លើសពីនេះ ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTAs) ត្រូវបានរំពឹងថានឹងរួមចំណែក ទាក់ទាញលំហូរវិនិយោគនិងការនាំចេញទៅក្នុងតំបន់បន្ថែមទៀត ដែលនឹងជួយជំរុញផលិតភាពនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ទោះយ៉ាងណា លោកស្រីបណ្ឌិតបានឱ្យដឹងទៀតថាសេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួនដូចជា ភាពតានតឹងនិងការបែងចែកផ្នែកភូមិសាស្ត្រនយោបាយ ការអូសបន្លាយនៃការ រឹតបន្តឹងស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ កំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចចិន ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃហានិភ័យសាយប័រ ជាដើម។

«ហានិភ័យទាំងអស់នេះ អាចបណ្តាលឱ្យសកម្ម ភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ពិភពលោកថយចុះ ដែលនឹងអាចប៉ះពាល់ផងដែរដល់ការនាំចេញ ការវិនិយោគ និងលំហូរមូលធនមកកម្ពុជា។ ក្នុងស្ថានភាពនេះ ប្រព័ន្ធធនាគារកម្ពុជាក៏ប្រឈម នឹងហានិភ័យផងដែរ ដូចជាហានិភ័យឥណទាននិងទីផ្សារ ជាដើម» នេះបើយោងតាមលោកស្រីបណ្ឌិតជា សិរី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម