Connect with us

សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជាចេញសារក្រើនរំលឹកដល់សាធារណជនកុំឱ្យចាញ់បោកគម្រោងវិនិយោគដែលសន្យាផ្តល់ផលចំណេញខ្ពស់

បានផុស

នៅ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី បណ្ឌិត ជា សិរី បានសរសេរសារក្រើនរំលឹកលើបណ្តាញសង្គម (ហ្វេសប៊ុក) ផ្ទាល់ខ្លួនទៅកាន់សាធារណជនកុំឱ្យចាញ់បោកការវិនិយោគដែលផ្តល់នូវផលចំណេញច្រើនក្នុងរយៈពេលខ្លីដែលត្រូវបានសន្យាដោយជនឆបោកមួយចំនួនបង្កើតក្រុមតេលេក្រាមកៀរគរឱ្យដាក់ទុនវិនិយោគរួមជាមួយខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីបានសរសេរនៅរសៀលថ្ងៃទី២៣ខែឧសភានេះថា៖«វិនិយោគ1000$ បានមកវិញ 7500$ ។ ធានាចំណេញ 99% ។ នេះជាការផ្សព្វផ្សាយបោកប្រាស់ តាម គ្រុប តេលេក្រាម telegram ។ សូមបងប្អូនប្រុងប្រយ័ត្ន មុននឹងជឿគេ។ បើងាយៗយ៉ាងនេះ លែងមានអ្នកធ្វើការ រកស៊ីអីទៀតហើយ»។

កន្លងមកនិយ័តករមូលបត្រកម្ពុជាក៏បានចេញសារណែនាំពន្យល់សាធារណជន​ ដើម្បីកាត់បន្ថយហានិភ័យ ការវិនិយោគគួរតែធ្វើឡើងនៅលើ ឬលើសពីបន្ទាត់ហានិភ័យ។ លើសពីនេះ វិនិយោគិនគួរជ្រើសរើសផលិតផលវិនិយោគដែលស្របច្បាប់។

* ផលិតផលវិនិយោគស្របច្បាប់ (ផលិតផលដែលមានការធ្វើនិយ័តកម្ម)

នៅពេលវិនិយោគ វិនិយោគិនគួរតែពិនិត្យមើលថាតើគម្រោងវិនិយោគមានការគ្រប់គ្រងត្រឹមត្រូវ, មិនមានការគ្រប់គ្រង ឬជាគម្រោងឆបោក។ ផលិតផលវិនិយោគស្ថិតក្រោមនិយ័តកម្ម ជាទូទៅស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងដោយនិយ័តករក្នុងប្រទេសមួយ។ ការណ៍នេះធ្វើ  ឱ្យផលិតផលវិនិយោគដែលស្ថិតក្រោមនិយ័តកម្ម ជាជម្រើសដែលមានសុវត្ថិភាព បើប្រៀបធៀបទៅនឹងផលិតផលវិនិយោគផ្សេងទៀត។

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ន.ម.ក. បានដាក់ចេញនូវប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មគម្រោងវិនិយោគរួម” ដែលតាមរយៈប្រកាសនេះ បានអនុញ្ញាតឱ្យក្រុមហ៊ុនដែលចាប់អារម្មណ៍ ប្រកបអាជីវកម្មពាក់ព័ន្ធនឹងគម្រោងវិនិយោគរួម អាចដាក់ពាក្យសុំអាជ្ញាបណ្ណ ឬការអនុញ្ញាតពី ន.ម.ក.។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣ ន.ម.ក. បានផ្ដល់អាជ្ញាបណ្ណ និងការអនុញ្ញាតដល់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិចំនួន ១៦ ក្រុមហ៊ុន, ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ចំនួន៨ ក្រុមហ៊ុន, ក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងចំនួន ៤ ក្រុមហ៊ុន និងក្រុមហ៊ុនអភិបាលមូលនិធិចំនួន ៣ ក្រុមហ៊ុន។

បន្ថែមពីនេះ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ន.ម.ក. ក៏បានដាក់ចេញនូវប្រកាសស្តីពី «ការបោះផ្សាយលក់មូលនិធិនៃគម្រោងវិនិយោគរួម» ដើម្បីកំណត់ពីលក្ខខណ្ឌ, នីតិវិធីនៃការបោះផ្សាយលក់ឯកតាមូលនិធិនៃគម្រោងវិនិយោគរួម និងប្រតិបត្តិការរបស់មូលនិធិបន្ទាប់ពីការបោះផ្សាយ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់, គណនេយ្យភាព និងតម្លាភាពនៅក្នុងទីផ្សារ សំដៅការពារភាគីពាក់ព័ន្ធដែលរួមមានវិនិយោគិននៅក្នុងទីផ្សារ។

សម្រាប់ផលិតផលវិនិយោគដែលមិនស្ថិតក្រោមនិយ័តកម្ម

ជាទូទៅ គម្រោងវិនិយោគដែលមិនស្ថិតក្រោមនិយ័តកម្ម គឺសំដៅដល់ក្រុមហ៊ុនដែលផ្តល់ប្រាក់ចំណេញខ្ពស់ ហើយត្រូវបានគ្រប់គ្រងដោយបទប្បញ្ញត្តិជាមូលដ្ឋាន (basic corporate regulations) តែប៉ុណ្ណោះ។ គម្រោងវិនិយោគដែលមិនស្ថិតក្រោមនិយ័តកម្ម និងគម្រោងវិនិយោគបោកប្រាស់ មានភាពពិបាកក្នុងការបែងចែក ភាពខុសគ្នា។

ជាធម្មតា គម្រោងវិនិយោគទាំងនេះមានលក្ខណៈដូចខាងក្រោម៖
– ការសន្យានៃប្រាក់ចំណេញខ្ពស់ខុសពីធម្មតា (ល្អហួសពីការពិតព្រោះអាចមានហានិភ័យខ្ពស់),
– ឯកសារមិនគ្រប់គ្រាន់ (លាក់បាំងហានិភ័យ និងការចំណាយ),
– គ្រប់គ្រងដោយក្រុមបុគ្គលតូចមួយ (ជាធម្មតាមានជីវៈប្រវត្តិបំផ្លើសព័ត៌មាន),
– គ្មានការផ្ទៀងផ្ទាត់ព័ត៌មានពីភាគីទីបីត្រឹមត្រូវ (មិនត្រូវបានធ្វើសវនកម្ម ការត្រួតពិនិត្យឯកសារធ្វើឡើងដោយក្រុមហ៊ុនតែមួយ)
– ចំណុចដ៏សំខាន់បំផុតនោះ គឺមិនមាននិយ័តករត្រួតពិនិត្យភាពស្របច្បាប់នៃគម្រោងវិនិយោគនោះទេ ។

* គម្រោងវិនិយោគបោកប្រាស់ ឬក្លែងបន្លំ

ថ្មីៗនេះ មានគម្រោងវិនិយោគមិនស្របច្បាប់ជាច្រើនករណីកើតឡើង ដែលបានផ្ដល់ផលអាក្រក់ដល់កម្ពុជា ដែលមានដូចជា៖
– ករណីជួញដូររូបិយបណ្ណអន្តរជាតិ (Forex) ក្នុងឆ្នាំ២០១៩ ដែលគម្រោងនេះត្រូវបានដំណើរការដោយក្រុមបុគ្គលតូចមួយ ដែលសន្យាផ្តល់ប្រាក់ចំណេញខ្ពស់។ ប្រតិបត្តិការនេះមិនមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើយ ហើយក្រុមហ៊ុននោះទទួលបន្ទុកទាំងការវិនិយោគ និងចេញមូលប្បទានប័ត្រទៅឱ្យវិនិយោគិន។ ក្រុមហ៊ុនដែលមិនស្ថិតក្រោមនិយ័តកម្ម ដែលមិនត្រូវបានត្រួតពិនិត្យដោយស្ថាប័នឯករាជ្យ ឬភាគីទីបី អាចផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងការបំផ្លើសខ្ពស់។
– ករណីក្រុមហ៊ុន Empire Big Capital Limited និងសមាគមទីប្រឹក្សាវិនិយោគ នៅក្នុងឆ្នាំ២០១៧៖ គម្រោងនេះត្រូវបានដំណើរការដោយបុគ្គលមួយក្តាប់តូច ដែលធ្វើការសន្យាថានឹងផ្តល់ប្រាក់ចំណេញខ្ពស់ (១០% ក្នុងមួយខែ)។ ស្រដៀងគ្នាទៅនឹងករណីមុនដែរ គម្រោងនេះមិនមានការត្រួតពិនិត្យ និងផ្ទៀង-ផ្ទាត់ឡើយ ហើយក្រុមហ៊ុនបានរៀបចំអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង។

– ក្នុងនោះ វាក៏មានរបាយការណ៍អំពីគម្រោងវិនិយោគដីធ្លីដែលបង្ករឱ្យមានកំហឹង ហើយត្រូវបានចោទប្រកាន់ជាគម្រោងឆបោកផងដែរ។ ប្រតិបត្តិករខ្លះត្រូវបានចាប់ខ្លួន, ចោទប្រកាន់ និងដាក់ទោសតាមផ្លូវច្បាប់។
គម្រោងវិនិយោគដីធ្លីបោកប្រាស់ទាំងនេះតែងតែសន្យាថានឹងផ្តល់ផលចំណេញខ្ពស់។ ការណ៍នេះបង្ហាញពីកង្វះនូវតម្លាភាពអំពីវិធីសាស្ត្រដែលមូលនិធិត្រូវបានវិនិយោគ ដោយរួមបញ្ចូលទាំងវឌ្ឍនភាព និងលំហូរសាច់ប្រាក់នៃគម្រោង។

​ការបោកបញ្ឆោតកើតឡើង នៅពេលដែលសាច់ប្រាក់ ដែលប្រមូលបានពីវិនិយោគិន មិនត្រូវបានយកទៅវិនិយោគ នៅក្នុងគម្រោងណាមួយជាក់លាក់។ ផ្ទុយទៅវិញ ប្រាក់ចំណេញត្រូវបានប្រឌិតឡើង ដោយប្រើប្រាស់សាច់ប្រាក់ពីវិនិយោគិនថ្មីដើម្បីទូទាត់វិនិយោគិនចាស់។ គម្រោងទាំងនេះត្រូវបានគេស្គាល់ថាជាគម្រោង Ponzi។ រាល់ប្រតិបត្តិករបោកប្រាស់ទាំងនោះមិនទទួលបានការអនុញ្ញាត/ អាជ្ញាបណ្ណដោយនិយ័តករនោះឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

សហគមន៍ខ្មែរនៅអាមេរិក ជួបជុំគ្នារៀបចំពិធីរម្លឹកខួបនៃថ្ងៃជ័យជម្នះ ៧មករា

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យ៖ សាធារណជនជាង ១៤ លាននាក់ បាននិងកំពុងចូលរួមប្រយុទ្ធនឹងសំរាម សំណល់ប្លាស្ទិក តាមមូលដ្ឋាន

ព័ត៌មានជាតិ៤ នាទីutes មុន

មន្ទីរកសិកម្មខេត្តកំពត ដឹកនាំប្រជាសហគមន៍ទស្សនកិច្ចសហគមន៍កសិកម្មទំនើបផ្ទះសំណាញ់ត្រាំកក់ដើម្បីស្វែងយល់បន្ថែម

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ផ្ទុះហ្គាសស្លាប់​មនុស្ស៦នាក់ក្នុងភោជនីយដ្ឋាន​ប្រទេសឆេក​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

មនុស្សជាង​៦០​នាក់រងរបួសក្នុងហេតុការណ៏រថភ្លើងបុកគ្នានៅ​បារាំង

ចរាចរណ៍៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ចរាចរណ៍៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ៣ ម៉ោង មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

Sokha Hotels

ព័ត៌មានពេញនិយម